យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតប្រកាសជាបន្ទាន់ នារសៀលថ្ងៃទី០៨ វិច្ឆិកា ២០២០នេះបានឱ្យដឹងថា " ដោយសារកង្វះព័ត៌មាន និងកិច្ចសហការណ៍ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលដែលមានពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីមាតាបិតា អាណាព្យាបាលចំនួនប្រមាណជាង៩០០នាក់ ដោយបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងគណៈប្រតិភូនៃប្រទេសហុងគ្រី និងមានកូនចៅសិក្សានៅគ្រឹះស្ថានសាធារណៈ និងឯកជន។
ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ចូលក្នុងសាលា និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ព្រមទាំងទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការនូវគ្រឹះស្ថានសាធារៈ និងឯកជន ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។គ្រឹះស្ថានត្រូវបន្តការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច៕