គន្លឹះពិសេសរបស់សូក្រាត!!! មានពេល១នាទីចុចអានទៅព្រោះសំខានណាស់!!

សូក្រាតជាអ្នកទស្សនវិទូជនជាតិក្រិចដែលនៅកើតនៅឆ្នាំ៤៧០មុនគ.សនិងបានស្លាប់ក្នុងឆ្នាំ៣៩៩មុនគ.ស។ សូក្រាតគឺជាទស្សនវិទូជនជាតិក្រិចបុរាណដែលត្រូវបានគេជឿថាជាស្ថាបនិកម្នាក់នៃទស្សនវិទូលោកខាងលិចហើយជាទស្សនវិទូខាងសីលធម៌ដំបូងគេ។

ស្នាដៃ និងទស្សនៈរបស់លោកភាគច្រើនគេស្គាល់តាមរយៈៈឯកសារនៃការសរសេរអ្នកនិពន្ធបុរាណរបស់កូនសិស្សរបស់គាត់គឺ ផ្លងតុងនិងស៊ីណូហ្វុន។

ការសន្ទនារបស់លោកផ្លាតូគឺស្ថិតក្នុងចំណោមកំណត់ត្រាដ៏ទូលំទូលាយបំផុតរបស់សូក្រាតដើម្បីរស់រានពីអតីតកាលទោះបីជាវាមិនច្បាស់លាស់អំពីកម្រិតដែលសូក្រាតខ្លួនឯងត្រូវបានលាក់នៅពីក្រោយ សិស្សដ៏ឆ្នើមបំផុតរបស់គាត់។

នាពេលយើងរាល់គ្នាធ្វើការសន្ទនាជាមួយអ្នកណាម្នាក់ សូមកុំប្រញាប់ប្រញាល់ជជែកពីរឿងដែលមានទស្សនៈផ្ទុយគ្នា តែគួរតែចាប់ផ្តើមដោតផ្ដោតទៅលើរឿងដែលអ្នកយល់ស្របគ្នាជាមុនសិន ហើយធ្វើបែបនេះជាបន្តបន្ទាប់ បើអាចទៅរួច សូមបញ្ជាក់បន្ថែមថាអ្នកទាំងសងខាងព្យាយាមស្វែងរកចំណុចដែលមានវត្ថុបំណង់រួមបាន ចំណែកឯចំណុចពុំត្រូវគ្នារបស់អ្នកទាំងពីរវាគ្រាន់តែជាភាពដោយឡែកនៃភាគីទាំងសងខាងប៉ុណ្ណោះ វាពុំមែនជាគោលដៅនៃការជជែកគ្នានោះទេ។

បើយើងអ្នកធ្វើឲ្យការសន្ទនានិយាយចេញមកនូវពាក្យថា មែន!!!... ហ្នឹងហើយ! តាំងពីពេលចាប់ផ្តើមនៃការសន្ទនាបាន មែនហើយបើអាចទៅរួចចូរព្យាយាមធ្វើកុំឲ្យគូភាគីនិយាយពាក្យថា មិនមែនបែបហ្នឹងនោះទេ! ចេញមកឲ្យសោះ។

Screen Shot 2020 11 07 At 9.50.46 AM


រីឯអ្នកពូកែតែងតែអាចធ្វើឲ្យអ្នកស្តាប់ឆ្លើយមកថា មែនហើយ! ជាច្រើនដងចាប់តាំងពីការផ្តើមនៃការសន្ទនា។ ទាំងនេះហើយជាវិធីការរៀបចំដំណើរការគិតរបស់អ្នកស្តាប់ឲ្យដើរទៅតាមដំណើរដែលអាចទទួលយកបានយ៉ាងល្អប្រសើរ ប្រៀបដូចកូនបាល់មួលដូច្នោះនឹងធ្វើឲ្យកូនបាល់រត់ខុសទិសដៅហើយប្រសិនប្រើកំលាំងកាន់តែខ្លាំងវានឹងទៅកាន់តែខុសគោលដៅជាក់ជាពុំខាន។

ទម្រង់នៃចិត្តសាស្រ្តមួយនេះបង្ហាញឲ្យឃើញច្បាស់ណាស់ កាលបើនរណាម្នាក់បាននិយាយពាក្យថា មិនត្រឹមត្រូវទេ! ឬ ពុំពិតនោះទេ! ចេញបីចិត្តនោះវាត្រូវតែមានវាត្រូវតែមានអ្វីមួយលើសពីនេះទៅទៀត។ នោះមានន័យថា គេពុំគ្រាន់តែនិយាយពាក្យ៤ម៉ាត់នេះទេ តែប្រព័ន្ធអវយវៈផ្សេងៗដូចជា សរសៃប្រសាទ សាច់ដុំនឹងនាំគ្នាសម្ដែងនូវភាពបដិសេធទៅតាមសម្តីបានដោយពុំដឹងខ្លួន។

Socrates

ដូចនេះការទទួលបានពាក្យថា មែនហើយ! ជាវិធីសាស្រ្តដ៏ងាយស្រួល ប៉ុន្តែយើងបែរជាមិនសូវយកចិត្តទុកដាក់ទៅវិញ ជាញឹកញាប់មនុស្សយើងទទួលបានអារម្មណ៍ថាខ្លួនជាមនុស្សសំខាន់ដោយការប្រឆាំងនឹងអ្នកណាម្នាក់តាំងពីដំបូង៕

អត្ថបទដកស្រង់និងប្រែសម្រួលពី៖ km.wikipedia.org​​ និង hr.wikipedia.org