មុននេះបន្តិចនៅក្នុងគេហទំព័រផ្លូវការរបស់សម្ដេចតេជោ ហ៊ុនសែន បានជូនដំណឹង អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ដែលជាលទ្ធផលគឺ អវិជ្ជមាន។ ការធ្វើតេស្តនេះបានធ្វើឡើងដោយសារតែ កាលពីថ្ងៃទី៣ វិច្ចិកាកន្លងទៅនេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចជួបជាមួយនឹងឯកឧត្តម ភីធើ ស៉ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណីជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នៅពេលដែលលោកបានទៅដល់ទីក្រុងបាំងកក នៅរសៀលថ្ងៃដដែលនោះ។
យ៉ាងណាមិញ បើទោះជាលទ្ធផលធ្វើតេស្តរបស់សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ អវិជ្ជមានទាំងអស់ក៏ដោយ តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។
យ៉ាងណាមិញយោងតាមរយៈសារជូនដំណឹងនេះដែរ ប្រជាពលរដ្ឋទាំងអស់សូមផ្ញើសេចក្ដីជូនពរដល់សម្ដេចសុខភាពល្អ និងចៀសចាកពីរោគាព្យាធិទាំងពួង៕