ពិភពលោកថ្ងៃនេះ៖ចក្រភពអង់គ្លេស និងបារាំងអាចដាក់ពង្រាយកម្លាំងយោធារួមគ្នាចំនួន ១ ម៉ឺននាក់

ឥឡូវនេះចក្រភពអង់គ្លេស និងបារាំងអាចដាក់ពង្រាយកម្លាំងរួមគ្នាចំនួន ១ ម៉ឺននាក់ក្នុង​ប្រទេសនានាបាន​ហើយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងនៅពេលដែលប្រទេសទាំងពីររំលឹកខួប ១០ ឆ្នាំនៃសន្ធិសញ្ញា Lancaster House ។

45165031

កាលពី ១០ ឆ្នាំមុនចក្រភពអង់គ្លេស និងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញានៅឯ Lancaster House ស្តីពីកិច្ចការពារ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ។ ការប្តេជ្ញាចិត្តជាប្រវត្តិសាស្រ្តនេះ បានជួយបង្កើតភាពជាដៃគូរយៈពេលវែង និងផ្តល់ក្របខ័ណ្ឌសម្រាប់ការឆ្លើយតបរួមគ្នាដែលផ្ដល់ដែលផលប្រយោជន៍ទៅវិញទៅមក។ គោលដៅសំខាន់មួយនៃសន្ធិសញ្ញានេះ គឺបង្កើតកម្លាំងចម្រុះរួម (CJEF) រួមបញ្ចូលគ្នារវាងកងទ័ពខ្លាំង ៗ ពីរក្នុងពិភពលោក ដើម្បីដោះស្រាយការគំរាមកំហែងរួមគ្នា។

In Mali Three RAF Chinooks And 100 UK Personnel Are Deployed In A Non Combat Role In Support Of French Counter Extremist Operations DATE UNKNOWN CREDIT MOD

កម្លាំងយោធារបស់​ពួក​គេបានឈានដល់សមត្ថភាពប្រតិបតិ្តការពេញលេញ ហើយឥឡូវនេះអាចដាក់ពង្រាយបុគ្គលិកជាង ១ ម៉ឺននាក់យ៉ាងឆាប់រហ័ស ក្នុងការឆ្លើយតបនឹងវិបត្តិនានា ដើម្បីបំពេញនូវកិច្ចការមួយចំនួនរួមមាន ប្រតិបត្តិការដែលអាចមានហានិភ័យខ្ពស់ ការថែរក្សាសន្តិភាព ការជួយសង្គ្រោះគ្រោះមហន្តរាយ ឬជំនួយមនុស្សធម៌ជាដើម។ ជាផ្នែកមួយនៃការបណ្តុះបណ្តាល CJEF នៅសប្តាហ៍នេះ ទាហានឆ័ត្រយោងអង់គ្លេស និងបារាំងនឹងមករួមគ្នាដើម្បីហាត់សម Wessex Storm នៅលើខ្ពង់រាប Salisbury Plain ។

នេះបង្ហាញថាទាហានមកពីកងវរសេនាតូច 2e Regiment Etranger de Parachutistes (2e REP) របស់​អង់គ្លេសនឹងភ្ជាប់ជាមួយក្រុម 2 PARA Battlegroup របស់​បារាំង។ អង្គភាពទាំងពីរហ្វឹកហាត់ជាមួយគ្នាជាទៀងទាត់ ដើម្បីរក្សាភាពជាដៃគូរបស់ពួកគេ ដូច្នេះពួកគេបានត្រៀមដាក់ពង្រាយជាមួយគ្នារួចហើយ។


El1aiSgXYAEZiC5

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស លោកបេន វ៉លឡេស ( Ben Wallace)បានមានប្រសាសន៍ថា៖

"ថ្ងៃនេះចក្រភពអង់គ្លេស និងបារាំងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដ៏​ធំ និងស្មុគស្មាញ។ ការមានកម្លាំងត្រៀមខ្លួនខ្ពស់ដែលមានសមត្ថភាពកំពូល គឺចាំបាច់ណាស់។ ប្រសិនបើយើងការពារទាំងចក្រភពអង់គ្លេស និងសន្តិសុខរបស់សម្ព័ន្ធមិត្តណាតូរបស់យើង នេះជាសក្ខីភាពនៃទំនាក់ទំនងការពារជាតិជិតស្និទ្ធរបស់យើង ដែលយើងបានសំរេចនូវរាល់គោលដៅដែលបានកំណត់នៅក្នុងសន្ធិសញ្ញា Lancaster កាលពី ១០ ឆ្នាំមុន ដោយធ្វើការជាមួយគ្នាដើម្បីការពារផលប្រយោជន៍ទៅវិញទៅមក"។

SASTraining1000

ចក្រភពអង់គ្លេស និងបារាំងត្រូវបានដាក់ពង្រាយទាហាននៅជុំវិញពិភពលោកជាមួយគ្នានៅតាមតំបន់នានាដូចជា មជ្ឈឹមបូព៌ា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទមាន Daesh និងនៅប្រទេស Estonia ដែលជាផ្នែកមួយនៃវត្តមានឆ្ពោះទៅមុខរបស់អង្គការណាតូ៕