មានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក នៅពេលអ្នកឈប់ប្រើខោទ្រនាប់

សម្រាប់យើងភាគច្រើនការស្លៀកខោទ្រនាប់គឺជាទម្លាប់មួយដែលស្ទើរតែដូចជាការដកដង្ហើមទៅហើយ ចំពោះគំនិតដែលមិនស្លៀកពាក់ខោទ្រទាប់ស្តាប់ទៅដូចជាចម្លែក។ តាមពិតអ្នកពិតជាអាចទទួលបានអត្ថប្រយោជន៍ច្រើននៅពេលអ្នកសំរេចចិត្តឈប់ស្លៀកវា។

យោងតាមគេហទំព័រ Brightside បានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលដែល​ Knongsrok ចង់ចែករំលែកជាមួយប្រិយមិត្តទាំងអស់គ្នា។

បង្កឱ្យមានការច្រាលអាស៊ីត

What Happens to Your Body When You Stop Wearing Underwear

សម្លៀកបំពាក់តឹង ដូចជាខោទ្រនាប់ អាចរុញពោះរបស់អ្នកឡើងដែលអាចបង្កើតសម្ពាធលើក្រពះរបស់អ្នក និងបង្កឱ្យមានការច្រាលអាស៊ីតដែលបណ្តាលឱ្យក្រហាយទ្រូង។ ទោះបីជាបញ្ហាសុខភាពនេះកើតមានជាទូទៅក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុ ២០-៣០ ឆ្នាំក៏ដោយក៏ការមិនស្លៀកខោទ្រនាប់អាចកាត់បន្ថយឱកាសនៃការចាល់ជាតិអាស៊ីត។

អ្នកនឹងមិនងាយឆ្លងរោគផ្សិតទេ

មានបាក់តេរីមួយប្រភេទដែលអ្នកភាគច្រើនបានដឹងហើយ ឬក៏ប្រហែលជាធ្លាប់ជួប​បញ្ហាជាមួយវាផងដែរ។ បាក់តេរីនេះអាចត្រូវបានរកឃើញនៅលើស្ត្រី 20% ។ ទោះបីជាអ្នកខ្លះមិនដែលមានរោគសញ្ញាអ្វីក៏ដោយប្រសិនបើមានផលវិបាកកើតឡើងវាអាចបណ្តាលឱ្យមានការឆ្លងមេរោគផ្សិត។

ដោយសារតែសាច់ក្រណាត់រក្សាសំណើម និងបង្កើតជាកន្លែងល្អសម្រាប់បាក់តេរីលូតលាស់ ការសំរេចចិត្តមិនស្លៀកខោទ្រនាប់អាចជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគ។

អ្នកនឹងមានអារម្មណ៍សុខស្រួលជាងមុន ហើយវាក៏នឹងកាត់បន្ថយក្លិនមិនល្អ

យើងគ្រប់គ្នាធ្លាប់ឆ្លងកាត់ការបែកញើសត្រង់តំបន់នេះ។ ជាតិសំណើមទាំងនេះជាប់លើខោក្នុងរបស់អ្នកដែលអាចបង្កើនជាក្លិនមិនល្អ។ ការមិនស្លៀកខោទ្រនាប់នឹងធ្វើឱ្យញើសហួតដែលនឹងមិនធ្វើឱ្យមានបញ្ហាក្លិនមិនល្អកើតឡើងទេ។


ប្រដាប់ភេទរបស់អ្នកនឹងមានសុវត្ថិភាពជាងមុន

What Happens to Your Body When You Stop Wearing Underwear

តំបន់ប្រដាប់ភេទរបស់អ្នកត្រូវបានផលិតចេញពីជាលិការដែលស្រដៀងនឹងបបូរមាត់របស់អ្នក។ ខោទ្រនាប់ដែលផលិតចេញពីវត្ថុធាតុដើមក្លែងក្លាយ និងតឹងពេកអាចធ្វើឱ្យរលាក និងបង្កើតការឆ្លងត្រង់តំបន់ខោទ្រនាប់របស់អ្នក។ បើអាក្រក់បំផុតគឺវាបណ្តាលឱ្យមានការឈឺចាប់។

ការមិនស្លៀកខោទ្រនាប់ និងស្លៀកតែខោអាវរលុងអាចកាត់បន្ថយបានហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាងមុន។

តំបន់អាថ៌កំបាំងរបស់អ្នកនឹងអាចបង្កជាអាឡែរហ្សី

ដោយសារតែសម្លៀកបំពាក់ជាច្រើនរួមទាំងខោទ្រនាប់មានក្រណាត់ក្លែងក្លាយ សារធាតុពណ៌ និងសារធាតុគីមី ដែលអាចបង្កើតជាប្រតិកម្មអាឡែស៊ីយ៉ាងងាយស្រួល។ ប្រតិកម្មនេះអាចបង្កឱ្យក្រហាយ ពងបែក កន្ទួល និងរលាក់។

What Happens to Your Body When You Stop Wearing Underwear

ចំពោះបុរសក៏ដូចគ្នា ការមិនស្លៀកខោទ្រនាប់អាចកាត់បន្ថយឱកាសនៃការក្រហាយ និងរលាកផងដែរ។ តាមពិតវាអាចមានន័យថាឱកាសនៃការឆ្លងតិច និងរមាស់។ លើសពីនេះទៀតវាជួយធ្វើឱ្យប្រព័ន្ធបន្តពូជមានសុខភាពល្អ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ វីរៈ ១៦៨

12931170_195258877524133_2946057778927190207_n

Tel: 010931168