សញ្ញាដែលបង្ហាញថា ម្នាក់នោះពិតជាស្រឡាញ់យើងខ្លាំងពិតប្រាកដ ដោយមិនរំពឹងថានឹងបានការស្រឡាញ់ ឬទាមទារអ្វីផ្សេងពីយើងឡើយ

ស្នេហាពិត ក្ដីស្រឡាញ់ពិត គឺជាការលះបង់ និងផ្ថល់ឱ្យ មិនមែនជាការបង្ខំ ទាមទារ ចង់បានអ្វីពីយើងនោះឡើយ។ យ៉ាងណាមិញ ប្រសិបើមានមនុស្សម្នាក់នៅក្បែរអ្នក បង្ហាញពីទង្វើទាំងនេះសម្រាប់អ្នក នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នកពិតប្រាកដមែន។

១. តែងតែមានវត្តមានគ្រប់ពេលដែលយើងមានទុក្ខ

122593416_1047639672343396_6132555100628080004_o

ជាការពិតណាស់ គឺពិតជាមានមែនមនុស្សម្នាក់ដែលតែងតែនៅក្បែរយើងគ្រប់ពេលដែលយើងមានបញ្ហា ជួបការលំបាក គ្មានអ្នកណានៅក្បែរយើង តែម្នាក់នោះតែងតែបង្ហាញវត្តមានគ្រប់ពេល អាចថាគេមិនសូវបានរួមសុខជាមួយយើងទេ តែគេជាមនុស្សដែលតែងតែរួមទុក្ខគ្រប់ពេលជាមួយនឹងយើង និយាយជារួមគឺំមិនដែលបោះបង់ ឬទុកយើងចោលឡើយ។

២. ធ្វើគ្រប់យ៉ាងដើម្បីយើង សូម្បីតែយើងមិនដែលសុំពីគេក៏ដោយ

122867681_1047639659010064_7418167390590748148_o

ជាមនុស្សដែលតែងតែលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីយើង សេចក្ដីសុខរបស់គេ គឺការដែលបានឃើញយើងរីករាយសប្បាយចិត្ត តែពេលដែលយើងមានបញ្ហា​ ឬអត់សប្បាយចិត្ត គេនោះឈឺចាប់ និងខ្វល់ខ្វាយជំនួសយើងទ្វេដង នោះហើយជាសញ្ញាបង្ហាញថា គេពិតជាខ្វាយខ្វល់ យកចិត្តទុកដាក់បំផុតសម្រាប់យើង។ ហើយគេក៏ជាមនុស្សម្នាក់ដែលបានត្រៀមកាយ និងចិត្តរួចជាស្រេចហើយ ក្នុងការមើលថែ និងលះបង់គ្រប់យ៉ាងសម្រាប់យើង ដោយមិនរំពឹងអ្វីពីយើងឡើយ។


៣. រ៉ាប់រងបានទាំងអស់ មិនថាល្អ ឬអាក្រក់​

122968367_1047639679010062_2278531845176870979_o

អាចថាជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ពេញមួយជីវិតដើម្បីយើង ប្រឈមមុខគ្រប់យ៉ាងជំនួសយើងបាន មិនថាល្អ ឬអាក្រក់នោះទេ គ្រប់ពេល គ្រប់កាលៈទេសៈ គឺគេតែម្នាក់ប៉ុណ្ណោះ ដែលព្រមសម្រាប់យើង អ្វីដែលសំខាន់សម្រាប់គេ គឺអាចទទួលរងគ្រប់ការលំបាក និងកែប្រែដើម្បីយើងដោយគ្មានលក្ខខណ្ឌ។

៤. ទោះយើងដេញក៏មិនចេញដែរ សំខាន់បានក្បែរ និងមើលថែយើង

122548336_688366722096994_5313421574886662988_o

អាចថាជាមនុស្សមុខក្រាស់ក៏បានដែរ ប៉ុន្តែមនុស្សយើងប្រហែលជាមានតិចណាស់ដែលបានជួបមនុស្សដែលសុខចិត្តនៅទ្រាំគ្រប់យ៉ាងជាមួយនឹងយើង មិនថាយើងអាក្រក់ ឬដេញគេយ៉ាងណា ក៏គេនៅតែមិនទៅណា ព្រោះថាគេស្រឡាញ់យើងពិតប្រាកដ ដូច្នេះគេក៏សុខចិត្តនៅត្រាំត្រែងជាមួយនឹងយើង ដោយមិនខ្វល់ថាយើងត្រូវការគេ ឬក៏អត់នោះទេ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុក