ជ្រើសរើសឆ័ត្រមួយដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញព័ត៌មានលំអិតអំពីគូជីវិតស្នេហារបស់អ្នក!

ឆ័ត្រត្រូវបានមនុស្សបង្កើតឡើងដើម្បីទទូរការពារមិនឱ្យទទឹកទឹកភ្លៀង និងការពារមិនឱ្យត្រូវកំដៅថ្ងៃ។ ចុះបើសិនជាឆ័ត្រត្រូវបានតំណាងឱ្យជីវិតស្នេហារបស់អ្នកវិញ នោះវានឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលចាំពោះអត្ថបទខាងក្រោមនេះ។ សូមមើល! ឆ័ត្រដែលអ្នកចូលចិត្តជានិមិត្តរូបរបស់អ្នក ព្រមទាំងបង្ហាញអំពីជីវិតស្នេហារបស់អ្នក!

Cover City

ឆ័ត្រទី​ ១

A 1603437606 363 Width600height400

ឆ័ត្រនេះជានិមិត្តរូបនៃការចាប់ផ្តើមថ្មី។ ជីវិតស្នេហារបស់អ្នកមិនតែងតែងាយស្រួលទេ។ អ្នកធ្លាប់ឆ្លងកាត់គ្រាលំបាក ហើយអ្នកក៏ឈឺចាប់។ អ្នកត្រូវការដៃគូដែលនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀតបន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យអ្នកឈឺចាប់ពីមុនមកបានជាសះស្បើយ។ អ្នកមិនងាយបើសោរបេះដូងម្តងទៀតទេ ប៉ុន្តែអ្នកនឹងបើកប្រសិនបើមនុស្សត្រឹមត្រូវ និងស្មោះស្ម័គ្រចូលមក។

ឆ័ត្រទី​​ ២

A2 1603437606 168 Width600height400

អ្នកជាមនុស្សដែលងាយចុះសម្រុងជាមួយដៃគូ ចេះសម្រប ជាពិសេសគឺ មានសមត្ថបភាពក្នុងការសាងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ ហើយអ្នកក៏ជាមនុស្សដែលអាចផ្ដល់ឱ្យគ្រប់យ៉ាងទៅតាមអ្វីដែលដៃគូរបស់អ្នកចង់បានផងដែរ។ នេះជាចំណុចដែលអាចឱ្យអ្នកមានភាពល្អនៅក្នុងរឿងស្នេហា ជាពិសេសគឺ អាចមានការចែករំលែកយ៉ាងប្រសើររវាងគ្នា និងគ្នាទៀតផង។

ឆ័ត្រទី ៣

TB2.jfbbVXXXXX3XXXXXXXXXXXX_!!143995122

ទំនាក់ទំនងស្នេហារបស់អ្នកហាក់មានភាពច្របូកច្របល់ ចម្បូងចម្រាស់ណាស់ ឱ្យតែនិយាយដល់រឿងស្នេហា។ អ្នកមិនមានការវិនិច្ឆយអ្វីចំពោះរឿងនេះទេ អាចនិយាយបានថា អ្នកមិនប្រាកដ រឹតតែមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសយកនរណាម្នាក់ឡើយ។ លើសពីអ្នក អ្នកអាចជាមនុស្សដែលងាយឆាប់ស្រឡាញ់ មិនថាអ្នកណាទេ ឱ្យតែអ្នកចាប់អារម្មណ៍ អ្នកក៏ព្រមទទួលយក។ ប៉ុន្តែប្រសិនបើអ្នកមិនចាប់អារម្មណ៍ហយនោះ ទោះស្លាប់ក៏អ្នកមិនជ្រើសគេដែរ ហើយបើទោះជាគេល្អយ៉ាងណា ក៏អ្នកមិនមានអារម្មណ៍ថា ស្ដាយក្រោយឡើយ។

ឆ័ត្រទី ៤

A3 1603437606 183 Width600height400


ទំនាក់ទំនងស្នេហារបស់អ្នកត្រូវមានការលេង​សើច​ច្រើនពីដៃគូរបស់អ្នក និងពី​មនុស្សគ្រប់គ្នា។ អ្នកក៏មិនគួរឆាប់​ទទួលយកសម្តីមួយ​ចំនួនណា​ដែលងាយ​ធ្វើឲ្យប៉ះពាល់​ដល់ចិត្តអ្នកទេ។ បាន​សេច​ក្តីថា គ្រប់គ្នាចូលចិត្តលេងសើចជារឿងធម្មតា តែអ្នកមិនគួរយកចិត្តទុកដាក់ពីសំដីទាំងនោះពេកទេ។ យ៉ាងណាមិញវានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ កើតក្តីក្តៅក្រហាយហើយគ្រប់គ្នានឹងមិនហ៊ាននៅក្បែរអ្នកដូចពីមុនទេ។

ឆ័ត្រទី ៥

Gustbuster Doorman Umbrella 1

ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការ​ល្អក៏ព្រោះតែអ្នកមាន​ផ្ទៃមុខ​ស្រស់​ស្អាត កាន់តែមើលយូរកាន់តែស្រស់ស្អាត។ ទឹកមុខរបស់អ្នកគឺស័ក្តិសមគ្រប់ស្ថានការណ៍ ហើយអ្នកក៏​អាចកត់​សម្គាល់​មើល​ដឹងថានរណាម្នាក់ពុងតែនៅក្នុងសំណាញ់ស្នេហ៍របស់អ្នក។ មានន័យថា អ្នកតែងតែ​បារម្ភយក​ចិត្តទុក​ដាក់​ពីគ្នា​ទៅ​វិញទៅមក។ ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនអ្នក។

ឆ័ត្រទី ៦

Lbu007_a__66587.1492033668

អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង៕

តើឆ័ត្រមួយណាដែលអ្នកជ្រើសរើស? ផ្តល់មតិយោបល់របស់អ្នកនៅក្នុងខមិនខាងក្រោម និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Womenworking.com