ហេតុអ្វីបាន​ជាស្ដាលីន​មិន​ជួយអន្តរាគមពេល​ទាហានណាស៊ីអាល្លឺម៉ង់​ចាប់​បាន​កូនប្រុស​ច្បងរបស់គាត់?

ស្តាលីនបានចាត់​ទុកកូនប្រុសច្បងរបស់ខ្លួនដូចទាហានសូវៀតដទៃទៀតដែរ។ នៅពេលដែលគាត់ទៅធ្វើសង្គ្រាម Yakov Dzhugashvili មិនបានទទួលការងារធ្វើនៅទីស្នាក់ការកណ្ដាលនោះ​ទេ តែផ្ទុយទៅវិញ! គាត់បានក្លាយ​ជា​ទាហានប្រយុទ្ធធម្មតា​ម្នាក់​នៅ​សមរភូមិមុខ។

Yakov Dzhugashvili (រូបខាងឆ្វេង)

Yakov Dzhugashvili ជាកូនប្រុសរបស់យ៉ូសែបស្តាលីន(Joseph Stalin) បាននិយាយប្រាប់ទាហានអាឡឺម៉ង់ក្នុងពេលមួយ​ដែល​គាត់​ត្រូវ​គេ​ចាប់​ខ្លួន​និងសួរចម្លើយថា៖"I am ashamed before my father that I remain alive," "ខ្ញុំពិតជាខ្មាស់អៀនណាស់ ពេលដែលឪពុកខ្ញុំថា ខ្ញុំនឹងនៅរស់" ។ មេដឹកនាំកំពូលសូវៀតដែលមានអាកប្បកិរិយាអវិជ្ជមានយ៉ាងខ្លាំងចំពោះកងទ័ពក្រហមដែលបានចុះចាញ់បានប្រឈមមុខនឹងស្ថានភាពលំបាកបំផុតមួយនៅក្នុងជីវិតរបស់គាត់ហើយ ពេល​នេះសត្រូវបានចាប់កូនប្រុសរបស់គាត់បាន​ហើយ"។

ទំនាក់ទំនងដ៏​ពិបាក​និងស្មុគស្មាញបំផុត៖

Screenshot_2

Yakov គឺជាកូនប្រុសរបស់ស្តាលីនជាមួយអ្នក​នាង Ekaterine (Kato) Svanidze ដែល​ជា​ប្រពន្ធដំបូងគេ​របស់​គាត់។ Ekaterine បាន​ស្លាប់ភ្លាមៗបន្ទាប់ពីបានផ្តល់កំណើតឱ្យ Yakov ហើយ​Joseph Stalin បានចំណាយពេលទាំងអស់របស់គាត់នៅក្នុងការតស៊ូបដិវត្តរបស់ខ្លួន ហើយ Yakov ត្រូវមីង​របស់​ខ្លួនចិញ្ចឹម​។

នៅឆ្នាំ ១៩២១ នៅពេលគាត់មានអាយុ ១៤ ឆ្នាំ Yakov Dzhugashvili (ប្រើឈ្មោះគ្រួសារពិតរបស់ស្តាលីន) បានផ្លាស់ពីហ្សកហ្ស៊ី ទៅទីក្រុងមូស្គូជាកន្លែងដែលគាត់បានជួបឪពុករបស់គាត់ជាលើកដំបូង។ ទំនាក់ទំនងរវាងអ្នកទាំងពីរដែលសំខាន់មិនធ្លាប់ស្គាល់គ្នាគឺពិតជាពិបាកណាស់។ ​ស្តាលីនមិនទទួលស្គាល់អាពាហ៍ពិពាហ៍លើកដំបូងរបស់ Yakov ហើយនេះបានបង្កឱ្យមានបញ្ហាទាស់សម្ដីគ្នាខ្លាំងៗរវាងឪពុកនិងកូនប្រុស។ បន្ថែមលើនេះគឺជាសោកនាដកម្មផ្ទាល់ខ្លួនរបស់ Dzhugashvili កូនស្រីរបស់​គាត់​ដែល​ទើប​នឹង​កើត​បាន​ស្លាប់។ នៅទីបញ្ចប់គាត់បានព្យាយាមបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនបានសម្រេច​ទេ បន្ទាប់ពីវេជ្ជបណ្ឌិតប្រចាំវិមានក្រឹមឡាំងជួយសង្គ្រោះ។

Main Qimg Fe9d99eccbbec0426ff1d72d64e2a995

កូនប្រុសច្បងរបស់មេដឹកនាំសូវៀតរូបនេះ មិនមែនចេះតែប្រឆាំងនឹងឪពុករបស់គាត់ក្នុងគ្រប់រឿងទាំងអស់ទេ។ Dzhugashvili គឺជា វិស្វករម៉ាស៊ីនទួរប៊ីន​ ហើយ​ក្រោយ​មកតាមការទទូចរបស់ឪពុកគាត់ Dzhugashvili  បានចុះឈ្មោះចូលរៀននៅបណ្ឌិតសភាកាំភ្លើងធំនៃកងទ័ពក្រហមសូវៀត។ នៅខែឧសភាឆ្នាំ ១៩៤១ មួយខែមុន ពេលការលុកលុយរបស់អាល្លឺម៉ង់នៅសហភាពសូវៀត Yakov Dzhugashvili ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ឯកមេបញ្ជាការខាងកងកាំភ្លើងធំ។

ការ​ចាប់​ខ្លួនពី​សំណាក់​កងទ័ពអាល្លឺម៉ង់៖

Yakov Dzhugashvili នៅ​ពេល​កងទ័ពអាល្លឺម៉ង់ចាប់ខ្លួនបាន

នៅពេលសង្គ្រាមបានចាប់ផ្តើមមេដឹកនាំសូវៀតមិនបានធ្វើអ្វីសោះឡើយ ក្នុងការការពារកូនប្រុសរបស់គាត់ពីការ​ធ្វើ​សង្គ្រាមននោះទេ។ ក្រោយមកទៀត! Dzhugashvili បានទៅសមរភូមិមុខ ក្នុងនាមជាមេបញ្ជាការកងទ័ពក្រហមសាមញ្ញម្នាក់ ខណៈដែលស្ដាលីនគ្រាន់​តែពាក្យសាមញ្ញ ៗ ទៅកូនប្រុសដូចទាហានដទៃ​ទៀតថា "Go and fight".  ។

ប៉ុន្តែកងទ័ពរបស់ Yakov មិន​អាច​ទ្រាំទ្រប្រយុទ្ធបាន​យូរ​នោះ​ទេ។ នៅដើមខែកក្កដាឆ្នាំ ១៩៤១ អង្គភាពនៃកងទ័ពវរសេនាតូចទី២០ របស់គាត់បានចុះចាញ់នៅប៊ែររុស្សៀ (Belorussia) ហើយនៅថ្ងៃទី ១៦ ខែកក្កដាកំឡុងការប៉ុនប៉ងបំបែកខ្លួន និងត្រឡបមកកងទាហានរបស់​សូវៀតវិញឧត្តមសេនីយ៍ឯក Dzhugashvili ត្រូវបានចាប់ខ្លួនដោយ​កងទ័ពអាល្លឺម៉ង់។

ទាហានអាល្លឺម៉ង់បានដឹងយ៉ាងឆាប់រហ័សថាអ្នកណាបានធ្លាក់ចូលក្នុងដៃរបស់ពួកគេបន្ទាប់​ពីចាប់​ខ្លួន។ ទាហានជាច្រើនរបស់​ Yakov បាន​ក្បត់ហើយ​បង្ហាញអត្តសញ្ញាណជាកូនមេដឹកនាំសូវៀតល់​កងទ័ពណាស៊ី។ ទាហានណាហ្ស៊ីគ្មានចេតនាធ្វើឃាតកូនប្រុសរបស់មេដឹកនាំសត្រូវធំរបស់ពួកគេជាសាធារណៈនោះទេ។ ផ្ទុយទៅវិញ! វាជាផលប្រយោជន៍របស់ពួកគេទៅ​វិញ​ទេ ក្នុងការទាក់ទាញឲ្យ Dzhugashvili ធ្វើការបម្រើផលប្រយោជន៍នៃយុទ្ធនាការឃោសនារបស់អាល្លឺម៉ង់ហើយលេងល្បិចមួយគឺយកស្ដាលីនវ័យក្មេង​ទៅប្រឆាំង​ជាមួយស្ដាលីនវ័យចាស់។

Yakov Dzhugashvili នៅ​ពេល​កងទ័ពអាល្លឺម៉ង់ចាប់ខ្លួនបាន និង​កំពុងសួរចម្លើយ


Yakov មិន​ត្រូវបាន​កងទ័ពណាស៊ី​ចាត់​ទុក​ជា​ឈ្លើយសឹកសង្រ្គាមដូជចទាហានធម្មតានោះ​ទេ។ នៅពេលសួរចម្លើយ ទាហានអាល្លឺម៉ង់មិនត្រឹមតែសួរអំពីបញ្ហាយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសួរអំពីទស្សនៈនយោបាយរបស់គាត់ទៀតផង។ ពួកគេបានជជែកវែកញែកអំពីវិធីសាស្រ្តរបស់ស្តាលីនក្នុងការកាន់កាប់រដ្ឋ ចង្អុលបង្ហាញកូនប្រុសអំពីកំហុសរបស់ឪពុក ហើយបានសង្កត់ធ្ងន់លើការខ្វះខាតនៃមនោគមវិជ្ជានៃ Bolshevism ។ ទាហានអាល្លឺម៉ង់​បាន​ធ្វើ​បាប Dzhugashvili ដូចអ្នក​ទោសសង្គ្រាម​ឯទៀត​ហើយ​ចង់​ឲ្យ​គាត់​ចុះចូលខាង​អាល្លឺម៉ង់ ប៉ុន្តែ Dzhugashvili  បដិសេធធ្វើតាមការ​ស្នើសុំរបស់ណាស៊ី។

ក្នុងពេលជាមួយគ្នានេះដែរ ល្បិចឃោសនាបញ្ឆោតរបស់អាល្លឺម៉ង់ ដែលផ្សាយព័ត៌មានអំពីការចាប់ខ្លួនកូនប្រុសស្តាលីនបាននោះ បានក្លាយជាព័ត៌មាន​ធម្មតានៅសហភាពសូវៀត។ ទោះបីជាការពិតដែលថា Dzhugashvili និង​កងទ័ពរបស់​គាត់បាន​ចុះចាញ់​ដោយ​សារលទ្ធភាពច្បាំងមិន​ឈ្នះ ប៉ុន្តែទាហានអាល្លឺម៉ង់បាន​បង្វែរពី​ការ​ចាប់​ខ្លួននៃ​ភាព​ចាញ់​សង្គ្រាម​នេះ​គឺ​ជាការ​ចុះចូលជាមួយពួក​គេ​ទៅ​វិញ។ ស្ដាលីនក៏​ជឿ​អំពី​ការ​ឃោសនានេះដែរ​ថា កូន​ប្រុស​របស់​គាត់​ដែល​ចាញ់​សង្គ្រាម​បាន​ព្រមចុះចូល​ជាមួយអាល្លឺម៉ង់។

A soldier for a field marshal

ជាលទ្ធផល! ព័ត៌មានដែលលេច​លឺទៅវិមានក្រឹមឡាំងអំពីកាលៈទេសៈនៃការជាប់ពន្ធនាគារកូនប្រុសរបស់គាត់ និងព័ត៌មានលំអិតនៃការប្រព្រឹត្តរបស់គាត់នៅក្នុងការជាប់ឃុំឃាំង ស្តាលីនភ្លាមៗបានផ្លាស់ប្តូរគំនិតរបស់គាត់ចំពោះ Yakov ហើយលែងចាត់ទុកកូនជាជនក្បត់និងជាមនុស្សកំសាកដូចក្នុង​ព័ត៌មានផ្សព្វផ្សាយ។

Screenshot_3

បេសកកម្មជួយសង្គ្រោះជាច្រើនត្រូវបានរៀបចំឡើង ដើម្បី​យក Dzhugashvili ចេញពីដៃអាល្លឺម៉ង់។ ពួកកុម្មុយនិស្តអេស្បាញ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេសអេស្ប៉ាញ បន្ទាប់ពីការបរាជ័យនៅក្នុងសង្គ្រាមស៊ីវិល ហើយឥឡូវនេះកំពុងរស់នៅក្នុងសហភាពសូវៀតក៏ត្រូវបានគេជ្រើសរើសសម្រាប់ប្រតិបត្តិការនេះ ដោយសារតែបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគេនៃសង្គ្រាមទ័ពព្រៃ និងពូកែបន្លំខ្លួន។ ប៉ុន្តែរាល់ការប៉ុនប៉ងដើម្បីរំដោះ Yakov មិនមានអ្វីកើតឡើងទេ។

បន្ទាប់ពីសង្គ្រាមក្នុង​សមរភូមិស្ដារលីនក្រាដបញ្ចប់(ទាហានសូវៀតជាអ្នក​ឈ្នះ) ទាហានអាល្លឺម៉ង់បានចូលមកសម្រុះសម្រួល ហើយបាន​យក​លោក Count Folke Bernadotte ជាអ្ន​ក​ការទូតស៊ុយ​អ៊ែតដ៏ល្បីឲ្យ​ស្ដាលីន​ដោះលែង​មេទាហានអាល្លឺម៉ង់ដែល​សូវៀតចាប់​បាន​ឲ្យ​មក​ដោះដូ​ជាមួយកូនប្រុសរបស់​គាត់។ Hitlerបាន​សន្យាថា​នឹង​មិន​ឲ្យ​មេ​ទាហាន​ទាំង​នោះ​បន្ត​ធ្វើ​សង្គ្រាម​ទៀត​ទេ​ដោយ​បញ្ជូន​ទៅ​ផ្ទះ​វិញនោះ​អាល្លឺម៉

ង់។

Yakov Dzhugashvili Biografiya Foto V Kakom Konclagere Soderzhalsya Yakov Dzhugashvili Kak Pogib Dzhugashvil 2

រហូតមក​សព្វថ្ងៃនេះ យើងអាចសន្និដ្ឋានបានអំពី​គំនិតរបស់​ស្តារលីនលើ​ការ​ដោះដូរបែបនេះ។ ទស្សនៈដែលបានបង្កើតឡើងនៅសហភាពសូវៀតនៅក្នុងរយៈពេលក្រោយសង្គ្រាមដែលថាមេដឹកនាំសូវៀតបានឆ្លើយតបយ៉ាងច្បាស់ចំពោះសំណើរបស់អាល្លឺម៉ង់ថា "ខ្ញុំនឹងមិនផ្លាស់ប្តូរដោយ​យក​ទាហានម្នាក់ដើម្បីដោះដូរជាមួយចំណាប់​ខ្មាំង​ដែល​ជាមេទាហានមួយវាលធំ​នោះ​ទេ"(I won't exchange a soldier for a field marshal." ។ ទោះយ៉ាងណាក៏ដោយ! មិនមានការបញ្ជាក់ជាឯកសារណាមួយថាគាត់ពិតជាបាននិយាយឃ្លានេះនោះទេ។

កូនស្រីរបស់មេដឹកនាំកំពូលគឺលោកស្រី Svetlana Alliluyeva បានរំលឹកបន្ដិចអំពីព្រឹត្តិការណ៍ទាំងនេះ។ ក្នុងរដូវរងារឆ្នាំ ១៩៤៣-៤៤ ឪពុករបស់នាង ដែលមានអារម្មណ៍តក់ស្លុត និងក្រេវក្រោធផង បានបាន​និយាយអំពីកិច្ចព្រមព្រៀងបរាជ័យនោះថា៖“ ទាហានអាឡឺម៉ង់បានស្នើសុំផ្លាស់ប្តូរ Yasha សម្រាប់មេទាហានមួយចំនួនរបស់ពួកគេ…តើខ្ញុំត្រូវ ចាប់ផ្តើមចរចាជាមួយពួកគេមែនទេ? មិនមែនទេសង្គ្រាម គឺជាសង្គ្រាមហើយ។

សេនាប្រមុខ Zhukov បានសរសេរនៅក្នុងសៀវភៅអនុស្សាវរីយ៍ និងគំនិតរបស់គាត់ថា នៅពេលដែលពួកគេកំពុងដើរចេញពី​ប្រជុំ គាត់បានសួរស្តាលីនអំពីកូនប្រុសច្បងរបស់គាត់។ ស្ដាលីនបានឆ្លើយយ៉ាងចំ ៗ ថាៈ "Yakov នឹងមិនរួចផុតពីការជាប់ឃុំឃាំងឡើយ។ ហ្វាស៊ីសនឹងបាញ់គាត់សម្លាប់ " ។ ឈប់បន្តិច!​គាត់​បន្ត​ថា ទេ! Yakov សុខ​ចិត្តស្លាប់ជាជាងក្បត់​ទឹក​ដី​ខ្លួន​ឯង"។

Yakov

ពិតហើយ Dzhugashvili  នៅតែបន្តជំហរឹងប៉ឹង ហើយអាល្លឺម៉ង់បាន​ផ្លាស់ប្ដូរគំនិតយ៉ាងឆាប់រហ័ស។ ការលើកឡើងនេះគឺថាដោយមិនអាចកេងចំណេញគាត់ទាំងក្នុងគោលបំណងឃោសនា ឬដើម្បីដោះដូរអ្នកទោសពួកគេបានបាត់បង់ចំណាប់អារម្មណ៍ទាំងអស់លើគាត់។

នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ១៩៤៣ Yakov បានលោតទៅ​ប៉ះខ្សែភ្លើងអគ្គិសនីនៅក្នុងជំរំឃុំឃាំង Sachsenhausen ហើយត្រូវបានឆ្មាំបាញ់សម្លាប់ភ្លាមៗ។ គេ​មិន​ដឹង​ពិតប្រាកដថា​ការស្លាប់របស់គាត់ជា​ការ​ធ្វើ​អត្តឃាត ឬ​ក៏​ការព្យាយាមរត់​គេច​តែ​ត្រូវ​ឆ្មាំឃើញ​បាញ់​សម្លាប់ ឬ​ក៏​ការ​ស្លាប់​របស់​គាត់​ជា​ការ​រៀប​ចំ​របស់​កងទ័ពអាល្លឺម៉ង់​នោះ​ទេ ហើយ​ព័ត៌មាន​នៃ​ស្លាប់​របស់​កូន​ប្រុស​ច្បងនៃ​មេដឹកនាំ​សូវៀត​នោះ​តែ​ជា​ភាប​មិន​ច្បាស់លាស់មក​ដល់​បច្ចុប្បន្ន។