មនុស្សស្រីមួយប្រភេទនេះ ងាយនឹងត្រូវគេបោកប្រាស់ និងមានទំនាក់ទំនងស្នេហាច្រើននៅក្នុងជីវិត

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ ពួកគេបានរកឃើញថា អ្នកដែលមានប្រូបាបខ្ពស់នៃ CHEATING មានលក្ខណៈដូចគ្នា។

ព័ត៌មាននេះត្រូវបានចេញផ្សាយដោយ The Sun របស់អង់គ្លេស ដែលសន្និដ្ឋានថាស្ត្រីមានសំឡេងតិចជាង ឬសំឡេងទាប និយាយស្ដីតិចៗ មួយៗ គឺជាមនុស្សស្រីដែលងាយនឹងត្រូវចាញ់បោក ត្រូវគេបោកប្រាស់ ជាពិសេសនោះគឺ ងាយនឹងមានទំនាក់ទំនងស្នេហាច្រើនលើកច្រើនសារផងដែរ។

នេះជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ ពួកគេបានវិភាគទិន្នន័យសំឡេងរបស់មនុស្សពេញវ័យចំនួន ៩៣១ នាក់។ អ្នកចូលរួមក្នុងការសិក្សាទាំងអស់ក៏ត្រូវបានគេសួរថា តើពួកគេធ្លាប់បានចាញ់បោកគេដែរឬទេ?

F1ab23297761ba41b27f1c292f9490f6

លទ្ធផលបានបង្ហាញថាសមត្ថភាពក្នុងការលួចលាក់ និងសាងទំនាក់ទំនងក្នុងរឿងស្នេហាបានកើនឡើងយ៉ាងខ្លាំងសម្រាប់អ្នកដែលមានសំឡេងទាប។


ស្ត្រីម្នាក់នៅក្នុងការសិក្សាបាននិយាយថា នាងមានដៃគូ ៣១ នាក់មកហើយ។ ចំណែកម្នាក់ទៀតសារភាពថា គាត់មានទំនាក់ទំនង រហូតដល់ទៅ ១៨០ ដងឯណោះ។

និយាយអំពីការសិក្សានេះ គ្រូពេទ្យផ្នែកចិត្តសាស្ត្រ Phillip Hodson បាននិយាយថា“ ស្ត្រីដែលមានសំឡេលេងទាប អាចមានអារម្មណ៍ជឿជាក់ និងត្រៀមខ្លួនដើម្បីទទួលយកហានិភ័យ ឬបុរសអាចចូលចិត្តវាយប្រហារលើនាងជាខ្លាំង។

អ្នកដែលមានសំឡេងទាប ច្រើនតែមានកម្រិតតេស្តូស្តេរ៉ូនខ្ពស់។ នេះគឺជាអរម៉ូនដែលត្រូវបានគេជឿជាក់ថាជួយលើកកម្ពស់នូវចំណង់ផ្លូវភេទផងដែរ៕

694546ef34f8fd7fc5f94582d614c1ed

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)