តើអ្នកពូកែលាក់បាំងអារម្មណ៍ និងធ្វើពុតប៉ុនណា?

ជ្រើសរើសរូបមួយដើម្បីដឹងពីកម្រិតនៃការលាក់បាំងរបស់អ្នក ចង់ដឹងថា តើអ្នកជាមនុស្សដែលពូកែលាក់បាំងកម្រិតណាដែរ?

ក. រូបនារី ក

Screen Shot 2020 10 26 At 11.58.48 AM

អ្នកជាមនុស្សដែលត្រង់ទៅត្រង់មក អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងធ្វើ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវលាក់បាំងឡើយ អ្នករួសរាយរាក់ទាក់ ក៏មិនចេះតឹងតែងលាក់បាំងអារម្មណ៍អ្នកឡើយ។ អ្នកចូលចិត្ត និងមានអារម្មណ៍ស្រួលបំផុតក្នុងការធ្វើជាខ្លួនឯង ការលាក់បាំង ឬបំភ័ន្តភ្នែកអ្នកដទៃ មិនសក្តិសមនឹងអ្នកទេ។ ទោះបីមានគោលបំណងអ្វីក៏ដោយ អ្នកនឹងនៅតែជាផ្លូវធំដែលមានមុខគួរឱ្យចង់ធ្វើដោយខ្លួនឯង។

ខ. រូបនារី ខ

Screen Shot 2020 10 26 At 11.58.52 AM

គម្របនៃការបង្ហាញពីអារម្មណ៍របស់អ្នក គឺមិនធ្ងន់ដូចដែលមនុស្សជាច្រើនគិតនោះទេ ព្រោះអ្នកធ្លាប់លាក់បាំងអារម្មណ៍មករហូតហើយ។ អ្នកមិនស្ទាក់ស្ទើរក្នុងការទទួលយកសំណើរពីអ្នកដទៃ ទោះបីជាវាហួសពីសមត្ថភាពរបស់អ្នកក៏ដោយ។ ប្រហែលជានេះជាវិធីរបស់អ្នកដើម្បីទទួលបានការអាណិតអាសូរពីមនុស្ស ឬប្រហែលជាដោយសារតែអ្នកខ្លាចអត្ថិភាពរបស់អ្នកនៅក្នុងភ្នែករបស់ពួកគេនឹងត្រូវបានធ្វើឱ្យមិនច្បាស់លាស់។ អ្នកនឹងដករបាំងចេញដោយទំនុកចិត្តនៅពេលវានៅពីមុខអ្នកដែលអ្នកទុកចិត្ត។


គ. រូបនារី គ

Screen Shot 2020 10 26 At 11.58.56 AM

នៅចំពោះមុខអ្នកដែលនៅជុំវិញអ្នក អ្នកក៏នឹងបន្លំខ្លួនអ្នកម្តងម្កាលដែរ ដោយក្លែងបន្លំធ្វើដូចជាមិត្តអ៊ីចឹង។ អ្នកជាមនុស្សពូកែក្នុងការឆ្លើយតប មិនថាមតិ និងសំណូមពររបស់មនុស្សម្នាក់ទៀតលើសលប់យ់ាងណាទេ។ លើសពីនេះទៅទៀត អ្នកខ្លាចបញ្ហាយ៉ាងខ្លាំងនៅពេលដែលគំនិតរបស់អ្នកអកុសលធ្វើឱ្យអ្នកផ្សេងមិនស្រួល អ្នកនឹងមានអារម្មណ៍ខ្មាសអៀនខ្លាំង។ អ្នកនឹងបង្ហាញតែអ្នកជានរណានៅពេលដែលអ្នកប្រឈមមុខនឹងមនុស្សចម្លែក ពីព្រោះពួកគេនឹងមិនមើលមុខអ្នក ឬវិនិច្ឆ័យអ្នកឡើយ។

ឃ. រូបនារី ឃ

Screen Shot 2020 10 26 At 11.58.59 AM

អ្នកគឺជាអ្នកជំនាញក្នុងការបន្លំខ្លួន អ្នកពូកែក្នុងការបង្ហាញទឹកមុខរួសរាយរាក់ទាក់ណាស់ អ្នកក៏មានរបាំងដែលមើលមិនឃើញជាច្រើនផងដែរ។ ក្នុងអំឡុងពេលនៃការធ្វើអន្តរកម្ម អ្នកបានទទួលអារម្មណ៍អវិជ្ជមានពីខ្លួនអ្នក ពីអ្នកដទៃ ដូច្នេះអ្នកតែងតែព្យាយាមនាំខ្លួនឯងផ្ទុយដើម្បីរក្សាការអាណិតអាសូរពីពួកគេ។ អ្នកទន្ទឹងរង់ចាំទទួលការយកចិត្តទុកដាក់ និងការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន។ យូរៗទៅវាពិបាកសម្រាប់អ្នកក្នុងការដករបាំងចេញ ដូចជាវាត្រូវបានបញ្ចូលទៅក្នុងឈាម និងសាច់របស់អ្នករួចហើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)