មនុស្សស្រី ទោះបីជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប តែបើអ្នកចេះអនុវត្តន៍៣ចំណុចនេះ ធានាថាជីវិតអ្នកមិនគ្រាំគ្រាវេទនាឡើយ

មនុស្សស្រី១០នាក់ មិនមែនសុទ្ធតែអាចទទួលបានសុភមង្គលបន្ទាប់ពីរៀបការរួច ទាំង១០នាក់នោះឡើយ។​ ផ្ទុយទៅវិញ វាស្ទើរតែ៧ ឬ៨នាក់ហើយ ដែលរៀបការរួចត្រូវជួបរឿងគ្រាំគ្រាវេទនាផ្លូវកាយ ផ្លូវចិត្តស្ទើរតែរាល់ថ្ងៃនោះ។ ប៉ុន្តែយ៉ាងណាមិញ វាមិនលំបាកដល់ថ្នាក់អ្នកត្រូវបោះបង់ខ្លួនឯងនោះទេ សំខាន់ ឱ្យតែអ្នកចេះ និងដឹងពីវិធីសាស្ត្រ៣ចំណុចនេះ នោះជីវិតអ្នកនៅតែល្អ សំខាន់ និងមានតម្លៃ ទោះបីជីវិតជាប្ដីប្រពន្ធមិនចុះសម្រុង ឬលំបាករស់នៅជាមួយគ្នាយ៉ាងណាក៏ដោយ។

១. រក្សាការគិតដ៏ល្អ និងបេះដូងដ៏កក់ក្ដៅ

89bdf03a8b85aab8a49cb6e4febcaf1b

អ្នកមិនចាំបាច់ត្រូវធ្វើជានារីសុភាពរាបសារដូចសំពត់ក្នុងផ្នត់ ដែលចាំតែគាប់បម្រើបប្ដីទាំងថ្ងៃយប់ រហូតដល់មិនធ្វើកិច្ចការងារកលុយសោះនោះឡើយ។ ប៉ុន្តែអ្នកត្រូវតែធ្វើជាមនុស្សស្រីដែលរឹងមាំ ក្លាហាន ជាពិសេសគឺ មានគំនិត ចេះគិតធ្វើការរកស៊ី ជាមួយនឹងបេះដួងដ៏កក់ក្ដៅដែលចេះស្រឡាញ់ និងមើលថែការពារខ្លួនឯងឱ្យបាន។ លើសពីនេះ អ្នកត្រូវតែជាមនុស្សម្នាក់ដែលចិត្តធ្ងន់ អំណត់ មានហេតុផល ព្រោះថានេះជាកូនសោនៃសុភមង្គលសម្រាប់កូនៗរបស់អ្នក។ គោលជំហរបស់អ្នកនៅពេលដែលជួបចំណងអាពាហ៍ពិពាហ៍មិនជាបើ គឺអ្នកត្រូវតែរឹងមាំ និងមានភាពចាប់ទុំ កុំទន់ជ្រាយ គិតតែទួញសោកបោកខ្លួន ឬដេញតាមឃុំគ្រងប្ដីឱ្យសោះ នោះអ្នកនឹងបាត់បង់ទាំងតម្លៃនៃខ្លួនឯង រួមទាំងតម្លៃនៃពេលវេលាថែមទៀតផង។

២. គោរព និងខ្វល់ដល់អារម្មណ៍ខ្លួនជាមុន កុំគិតតែពីប្ដីដែលមិនខ្វល់ពីអ្នក

96bfbdb0b703032d83e7a17e2ab9e453


ក្នុងនាមជាភរិយាដ៏ល្អ ច្បាស់ណាស់ថាអ្នកត្រូវតែគោរព ប្រតិបត្តិ ក្នុងការគាប់គួរចំពោះស្វាមីដែលជាមេគ្រួសារ តែទោះជាយ៉ាងណាក្ដី យើងគាប់បម្រើប្ដី លុះត្រាតែប្ដីនោះល្អ ត្រឹមត្រូវ មានព្រហ្មវិហារធម៌សក្តិសមទទួលបានការគោរពពីយើងដែរ តែបើប្ដីមិនកើត ប្ដីមិនដែលបំពេញតួនាទីជាប្ដីផងនោះ យើងក៏មិនចាំបាច់អីត្រូវទៅខ្វល់ពីអារម្មណ៍គេ រហូតដល់បោះបង់ខ្លួនឯងនោះដែរ យើងត្រូវគិតពីខ្លួនឯងជាមុន ព្រោះគេមិនខ្វល់ពីយើងហើយ ដូច្នេះ គឺមានតែយើងដែលត្រូវខ្វល់ មើលថែ និងចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាងស្រឡាញ់ ខ្វល់ដល់អារម្មណ៍គេ។

៣. ការឱ្យគ្រាន់តែស្មើនឹងអ្វីដែលបានទទួល

5997d45dcb51982a180d9956b30e9dc5

រវាងប្ដី និងប្រពន្ធការឱ្យ និងទទួលត្រឡប់មកវិញត្រូវតែដូចគ្នា ស្មើគ្នាដើម្បីរក្សាតុល្យភាពរវាងអាពាហ៍ពិពាហ៍។ ប្រសិនបើស្នេហា និងការខិតខំប្រឹងប្រែងដែលអ្នកលះបង់ច្រើនជាងអ្វីដែលអ្នកទទួល អ្នកនឹងធ្លាក់ចូលក្នុងចិត្តវិទ្យានៃការអាក់អន់ចិត្ត ការមិនពេញចិត្ត និងការអាណិតខ្លួនឯង។ ប្រកាន់ខ្ជាប់នូវអារម្មណ៍ទាំងនោះដែលរស់នៅក្នុងអាពាហ៍ពិពាហ៍តើស្ត្រីណាអាចមានសន្តិភាព និងរីករាយទៅ?

គ្រាន់តែលះបង់នូវអ្វីដែលអ្នកបានទទួលយកអ្នកដែលមិនសក្តិសមនឹងជីវិតរបស់អ្នក ត្រៀមខ្លួនដើម្បីបញ្ចប់អាពាហ៍ពិពាហ៍ដើម្បីទៅរកផ្លូវផ្សេង រឿងដែលនឹងធ្វើឱ្យស្ត្រីចៀសវាងយ៉ាងខ្លាំង គឺមានតែការរងទុក្ខ គ្រាំគ្រាតែប៉ុណ្ណោះ។ ដូច្នេះស្ត្រីទាំងឡាយត្រូវចងចាំថា ការឱ្យ គឺស្មើនឹងការទទួល ស្វាមីផ្ដល់ឱ្យអ្នកកម្រិតណ អ្នកក៏គួរតែផ្ដល់ឱ្យគាត់វិញត្រឹមកម្រិតប៉ុណ្ណោះ តែបើអ្នកលះបង់ឱ្យគាត់លើសពីអ្វីដែលគាត់ឱ្យអ្នក គឺអាចឱ្យកាត់មើលងាយ និងលែងឃើញតម្លៃរបស់អ្នកហើយ ក៏លែងមានការគោរពចំពោះអ្នកផងដែរ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)