ឱកាស៤ថ្ងៃចុងក្រោយកុំឱ្យខកខាន រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា នឹងបើកឱ្យចូលទស្សនា រយៈពេល៤ថ្ងៃក្នុអំឡុងពេលបុណ្យអុំទូកខាងមុខនេះ (មានវីដេអូ)

ថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ដែលបានគាំទ្រ រមណីយដ្ឋានយើងខ្ញុំអស់រយៈពេល១៧ឆ្នាំកន្លងមក នឹងជាចំណងដៃចុងក្រោយ នៃការបិទដំណើរការ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា នៅថ្ងែទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទាំងស្រុង សូមកុំឱ្យឱកាសដ៏វិសេសនេះកន្លងផុតទៅ ។ Tel: ០31 96 96 968 / ០87 44 88 99 / ០99 38 38 81

គួរបញ្ជាក់ផងដែរថារមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា គឺជាកូនភូមិទេសចរណ៍វប្បធម៌គម្រូមួយដែលមានសំណង់ផ្ទះ និងអគារប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់ ។ ភូមិវប្បធម៌កម្ពុជាមានទំហំ ២១០ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងសៀមរាប។

Photo_2020 10 12_08 24 01

ភូមិវប្បធម៌កម្ពុជាក៏មានសារមន្ទីរក្រមួន ដែលបង្ហាញពីរូបប្រវត្តិសាស្រ្ដផ្សេងៗ តាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និងរូបតំណាងឱ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត ។ លើសពីនេះទៅទៀត នៅលើកទឹកដីភូមិវប្បធម៌ ក៏មានភូមិចំនួន ១២ ដែលតំណាងឱ្យវប្បធម៌ផ្សេងគ្នា និងចរិតលក្ខណៈរបស់ជនជាតិ ១៩ ផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្ដែងរបាំប្រពៃណីខ្មែរ និងរបាំប្រពៃណីរបស់ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា និង អាចទស្សនាការសម្ដែងលើប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងទស្សនីយភាពដែលសម្ដែងអំពី ប្រវត្តិសាស្រ្ដខ្មែរនាសម័យអង្គរក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ទៀតផង។

ការដើរកម្សាន្តនៅក្នុងភូមិវប្បធម៌កម្ពុជា គឺជាការធ្វើដំណើរទស្សនាដ៏មានន័យ ទទួលបានអារម្មណ៍ប្លែកៗថ្មីៗ ដ៏គួរឱ្យចងចាំមិនអាចបំភ្លេចបានឡើយ។ ប៉ុន្តែគួរឱ្យស្ដាយ ដែលរយៈពេលជាង១៧ឆ្នាំនេះ ទីបំផុតភូមិវប្បធម៌កម្ពុជា ក៏បានសម្រេចបិទដំណើរការទាំងស្រុងទាំងស្រុងនៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២០ ដោយហេតុវិប្បត្តិឡុងចុងព្រោះតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឆ្នាំ២០២០មកនេះ៕

1200px ការ_សំដែង_របាំ_ក្នុង_ភូមិវប្បធម៌កម្ពុជា

79db50fa845d5402259b2992689b815d7c7b1f80

21950969_1733669946941259_3559786077594343876_o


Unnamed

Photo_2020 10 12_08 24 01

Maxresdefault (1)

Maxresdefault

Dc13696245ee1b18a00ee1a3e963a72026b89da7

Vuth_1569988132_81166_33855 (1)