ខ្ជិល៤យ៉ាង ដែលជួយឱ្យយើងមានក្ដីសុខ!

ខ្ជិល៤យ៉ាងដើម្បីក្ដីសុខ បើអាចធ្វើបាន ជីវិតអ្នកនឹងមានតែក្ដីសុខ ៖ #ខ្ជិលឈ្លោះ #ខ្ជិលប្រកាន់ #ខ្ជិលតាមដាន #ខ្ជិលចេះដឹងរឿងគេ អ្នកខ្លះគាត់ថាជាគំនិតអាត្មានិយម តែអាត្មានិយម ឬក៏អត់ គឺវាស្ថិតលើគំនិត និងខ្លួនអ្នកហ្នឹងហើយ តែចម្លើយ និងអត្ថន័យ ដែលខ្ញុំបានបង្កប់ គឺក្នុងន័យផ្សេងមួយទៀត។

១. ខ្ជិលឈ្លោះ ៖ គឺសំដៅដល់ការបង្កបង្កើតជាជម្លោះ ឈ្លោះទាស់ទែង ក្នុងគ្រួសារ បងប្អូន មិត្តភក្តិ ជាពិសេសគឺ ជីវិតប្ដីប្រពន្ធ អ្នកខ្លះ រឿងតែបន្តិចបន្តួចទេ តែចូលចិត្តណាស់ អាខាងចង់បង្កឱ្យកើតជាជម្លោះ ឈ្លោះរករឿងគ្នា រឿងតូចធ្វើឱ្យក្លាយជារឿងធំ តែបើអ្នកប្រកាន់ចិត្តមួយថា ខ្ជិលឈ្លោះណាស់ យ៉ាងណាក៏នៅតែជាសាច់ញាតិ បងប្អូន ប្ដីប្រពន្ធឯងដែរ ឈ្លោះធ្វើអី វាមិនសប្បាយទេ ដូច្នេះ វាជាការបញ្ចៀសពីជម្លោះមួយហើយ។

5a89e101e8f53c1fae97ab5c55bf0970

២. ខ្ជិលប្រកាន់ ៖ មនុស្សខ្លះ ប្រកាន់ច្រើនមែន ប្រកាន់សូម្បីតែរឿងបន្តិចបន្តួច ប្រកាន់សូម្បីតែការលេងសើច ដើម្បីការសប្បាយចិត្ត និងភាពស្និទ្ធស្នាល មនុស្សមានចិត្តប្រកាន់ច្រើនគឺគ្មានក្ដីសុខទេ ហើយក៏គ្មានញាតិមិត្តរាប់រកដែរ សូម្បីតែបងប្អូនឯង ក៏ពិបាកនឹងរស់នៅជាមួយគ្នាដែរ។ មិនខុសអីពីពេលនេះ តាមពិតទៅ ខ្ញុំក៏មិនគួរប្រកាន់ នឹងគំនិតអវិជ្ជមានរបស់អ្នកដែរ ព្រោះតែអ្នកគិតមិនដល់ និងមិនយល់ពីអ្វីដែលខ្ញុំចង់សំដៅដល់តែប៉ុណ្ណោះ។

0043f76a151c2b9e0379a67695578b51


៣. ខ្ជិលតាមដាន ៖ បច្ចុប្បន្ននេះ មនុស្សមួយចំនួន ចូលចិត្តតាមដាន និងបញ្ចេញមតិខ្លាំងណាស់ តាមដានរឿងគេមិនចេះចប់មិនចេះហើយ តាមដានហើយ តាំងចូលទៅតែៗស្ករៗ តាមដានគេដើម្បីចាប់ថ្នាក់ ឬទិតៀន ពេបជ្រាយគេ មិនដែលមានគំនិតល្អទេ ពូកែតែអាខាងហៃអើ ចុះបើអ្នកឈប់ចំណាយពេលតាមដានគេ ហើយវិលមកកែប្រែជិវិតខ្លួនឯងវិញ ធ្វើជាមនុស្សល្អ គិតឱ្យល្អ តើវាល្អប៉ុនណាទៅ បើនៅតែតាមដានគេ គឺនៅតែក្ដៅក្រហាយបែបហ្នឹងហើយ។

A85eeddedce309fb901db7a3a6087793

៤. ខ្ជិលចេះដឹងរឿងគេ ៖ យល់ពាក្យថា ចេះដឹងរឿងគេអត់? មនុស្សខ្លះ គឺវាជ្រុលពិតមែន ពូកែតែអាខាងចេះដឹងរឿងគេហ្នឹង មិនដែលចេះមើលខ្លួនឯងទេ ចេះដឹងរឿងគេហើយ ក៏ក្ដៅក្រហាយ ព្រោះឃើញគេមានក្ដីសុខ ឃើញគេបានល្អ។ អ្នកខ្លះទៀត ចេះដឹងរឿងគ្រួសារគេណាស់ លូកដៃរឿងប្ដីប្រពន្ធគេ រហូតដល់ជ្រុលក្លាយជាមនុស្សបំផ្លាញដល់អ្នកដទៃទៅវិញ ចេះដឹងរឿងគេ តែៗស្ករៗ គេថាល្អ ល្អដែរ កេថាអាក្រក់ អាក្រក់ដែរ ធ្វើចឹងធ្វើអី? សួរថាបានអីមកវិញ?

72986ae214f272ebb166ff5e62515db7

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ