រឿងមិនពិតដែលមនុស្សយល់ច្រឡំ ១២ យ៉ាងដែលនៅតែមានមនុស្សជឿថាជាការពិត

មានតួរលេខនិងអង្គហេតុមួយចំនួននៅក្នុងគំនិតរបស់យើងដែលយើងចាត់ទុកថាជាការពិតដែលមិនអាចប្រកែកបាន។

យោងតាមគេហទំព័រ​ Bright Side បានរកឃើញឧទាហរណ៍នៃទិន្នន័យ "ស្ថិតិ" ដែលមិនពិតទាល់តែសោះ។ នៅចុងបញ្ចប់នៃអត្ថបទអ្នកនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍!

1. កាលពីបុរេប្រវត្តិ មនុស្សបានស្លាប់មុនអាយុ ៣០ ឆ្នាំ

12 Popular Misconceptions That Some of Us Still Believe

© wikimedia.org

ក្នុងយុគសម័យបុរេប្រវត្តិអាយុកាលជាមធ្យមរបស់មនុស្សប្រហែល ៣០ ឆ្នាំ ប៉ុន្តែមិនមែនមានន័យថាមនុស្សទាំងអស់បានស្លាប់នៅអាយុ ២៩ ឆ្នាំនោះទេ។ អត្រាមរណភាពកុមារខ្ពស់បានធ្វើឱ្យអាយុកាលមធ្យមមានកំរិតទាប។ ប៉ុន្តែអាយុអតិបរមាខ្ពស់ជាងអាយុ ៣០ ឆ្នាំនៅតែមានច្រើន។

2. មនុស្សលេបសត្វពីងពាងចំនួន ៨ ក្បាលក្នុងមួយឆ្នាំ។

12 Popular Misconceptions That Some of Us Still Believe

© Depositphotos © Pexels

សត្វពីងពាងគឺងាយនឹងភ័យខ្លាចមនុស្ស និងរំញ័រដូច្នេះពួកវានឹងមិនចូលមកជិតមនុស្សនោះទេ។ ចំនួនគួរឱ្យខ្លាចបានលេចឡើងបន្ទាប់ពីអត្ថបទរបស់ Lisa Holst ត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៩៣ ដែលនាងបានបង្កើត“ អង្គហេតុ” ដើម្បីធ្វើឱ្យមនុស្សជឿលើអត្ថបទរបស់នាង។

3. រន្ទះមិនបាញ់កន្លែងដដែលពីរដងទេ

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

ផ្ទុយពីជំនឿដ៏ពេញនិយមនេះ! តាមពិតទៅរន្ទះអាចបាញ់កន្លែងដដែលពីរដង។ លើសពីនេះទៅទៀតយោងទៅតាមការស្រាវជ្រាវវាមិនមែនជាអ្វីដែលកម្រនោះទេ។

4. វាចាំបាច់ក្នុងការផឹកទឹកចំនួន 8 កែវក្នុងមួយថ្ងៃ

12 Popular Misconceptions That Some of Us Still Believe

© Pixabay

ប្រសិនបើអ្នកព្យាយាមទទួលទានទឹកឱ្យបានគ្រប់គ្រាន់ប៉ុន្តែពិតជាពិបាកក្នុងការចាំឱ្យអស់រហូតដល់ ៨ កែវ សូមកុំធ្វើវាអី។ មានន័យថាអ្នកមានទឹកគ្រប់គ្រាន់ហើយ។ នេះមិនមែនជាចំនួនតួរលេខសកលទេ! អ្វីដែលសំខាន់ដែលអ្នកគួរធ្វើគឺញ៉ាំទឹកនៅពេលអ្នកស្រេកទឹក។ ការស្រាវជ្រាវបង្ហាញថាខួរក្បាលពិបាកស្រូបទឹកនៅពេលបរិមាណទឹកក្នុងខ្លួនឡើងដល់កំរិតពេញលេញ។

5. អ្នកមិនគួរហែលទឹករយៈពេល ៣០ នាទីបន្ទាប់ពីបរិភោគ

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

ការហែលទឹកបន្ទាប់ពីញ៉ាំអាហារនឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកច្រើនជាងការដើរបន្ទាប់ពីបរិភោគ ហើយផ្ទុយពីជំនឿដ៏ពេញនិយមវាមិនអាចនាំឱ្យមានការឈឺចាប់នោះទេ។ អ្វីដែលអាក្រក់បំផុតដែលនឹងកើតឡើងគឺអ្នកនឹងមានអារម្មណ៍ចង់ក្អួតបន្តិច។

6. ១ ឆ្នាំនៃជីវិតរបស់សត្វឆ្កែស្មើនឹង ៧ ឆ្នាំរបស់មនុស្ស

12 Popular Misconceptions That Some of Us Still Believe

© BUNKBUSTER/Reddit © FunkMiser/Reddit

ប្រសិនបើអ្នកចង់គណនាថាតើឆ្កែរបស់អ្នកមានអាយុប៉ុន្មាននៃឆ្នាំរបស់មនុស្ស អ្នកមិនគួរជឿលើគោលការណ៍ ៧: ១ ។ តាមពិតអ្វីៗគ្រប់យ៉ាងអាស្រ័យលើពូជ និងទំហំនៃសត្វចិញ្ចឹមរបស់អ្នក។ ពាក្យដំណាលនេះបានលេចឡើង ដោយសារគណិតវិទ្យារបស់ក្មេងៗនៅទសវត្សទី ៦០ នៅពេលពួកគេត្រូវការគណនាអាយុឆ្កែដោយប្រើគោលការណ៍នេះ។

7. រុយមានអាយុត្រឹមតែ ២៤ ម៉ោង

12 Popular Misconceptions That Some of Us Still Believe


© Depositphotos

សត្វរុយសពេញមិនមែនមានជីវិតត្រឹមរយៈពេល 24 ម៉ោងទេ ផ្ទុយទៅវិញវាអាចរស់បានប្រហែលជា 2-4 សប្តាហ៍។ ពួកវាក៏អាចចំណាយពេលក្នុងរដូវរងារទាំងមូលនៅក្នុងជំរករបស់វា។

8. អណ្តាតមាន ៤ ផ្នែកដែលដឹងរសជាតិ

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

តាមពិតទៅអណ្តាតទាំងមូលអាចដឹងរសជាតិបាន មិនមែនមានត្រឹមតែ ៤ ផ្នែកនោះទេ ពាក្យចរចាមអារាមនេះបានលេចចេញជាលទ្ធផលនៃការងារដែលត្រូវបានបកប្រែរបស់អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់។

9. ត្រីមាសអាចចងចាំអ្វីដែលនៅជុំវិញត្រឹមតែ ៣ វិនាទី

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

ត្រីមាសពិតជាអាចចងចាំអ្វីៗបានយូរជាង ៣ វិនាទី។ អ្នកវិទ្យាសាស្ត្រមកពីប្រទេសអ៊ីស្រាអែលបានធ្វើការសិក្សាស្រាវជ្រាវមួយដែលពួកគេបានព្យាយាមបង្រៀនត្រីមាសឱ្យមកទទួលអាហារបន្ទាប់ពីធ្វើឱ្យមានសម្លេងជាក់លាក់មួយ។ រយៈពេល ៥ ខែក្រោយមកត្រីមាសនៅតែចងចាំសំលេងនេះ។

10. មនុស្សមានញ្ញាណ ៥

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

តាមពិតមនុស្សមានញ្ញាណច្រើនជាង ៥ ។ អ្នកវិទ្យាសាស្ត្រខ្លះរាប់ដល់ 21 រាប់បញ្ចូលទាំងតុល្យភាព ការឈឺចាប់ សីតុណ្ហភាព និងការយល់ឃើញរបស់ភាសារាងកាយ។

11. យើងគួរតែងូតទឹកប្រើជែលរាល់ថ្ងៃ

12 Popular Misconceptions That Some of Us Still Believe

នៅពេលយើងប្រើជែលងូតទឹករាល់ថ្ងៃយើងលាងសំអាតប្រេងធម្មជាតិពីរបស់ស្បែក។ នោះហើយជាមូលហេតុដែលធ្វើឱ្យស្បែកប្រែជាស្ងួត និងងាយនឹងមានជំងឺផ្សេងៗ។ វាមិនអីទេក្នុងការប្រើជែលងូតទឹកជារៀងរាល់ថ្ងៃនៅលើដៃ ក្លៀក និងក្រលៀន។ សម្រាប់រាងកាយទាំងមូល សូមប្រើជែលងូតទឹកត្រឹមតែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

12. ការប្រើ eyeliner គឺមានសុវត្ថិភាព

12 Popular Misconceptions That Some of Us Still Believe

នៅពេលដែលស្ត្រីគូសត្របកភ្នែកលើភ្នែក ពួកគេច្រើនតែមិនគិតពីការពិតដែលថាខ្មៅដៃអាចចម្លងមេរោគ បាក់តេរី ផ្សិត និងវត្ថុគ្រោះថ្នាក់ផ្សេងៗទៀត។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងសូមផ្លាស់ប្តូរគ្រឿងសំអាងភ្នែករៀងរាល់ ៣ ខែម្តងហើយចៀសវាងលាបវានៅខាងក្នុងរោមភ្នែក។

បន្ថែមពិសេស: គោឆ្គួតមានប្រតិកម្មទៅនឹងពណ៌ក្រហម

12 Popular Misconceptions That Some of Us Still Believe

© Depositphotos

តាមពិតទៅគោឆ្គួតមិនបានមើលឃើញពណ៌ទេ ពួកវាឃើញតែចលនាប៉ុណ្ណោះ។ ពួកវាឆាប់ខឹងដោយសារឃើញក្រណាត់មួយនៅពីមុខពួកវា។

តើហេតុការណ៍ណាមួយក្នុងចំណោមការពិតទាំងនេះដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលបំផុត? ប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside