កម្មវិធីសិក្ខាសាលាតាមអ៊ិនធឹណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ - អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាកំពុងប្រឹងប្រែងសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយរោគរាតត្បាត កូរ៉ូណា ហើយក្នុងនោះអាជីវកម្មជាច្រើន​​កំពុងតាមដានមើល ដំណើរឌីជីថលនីយកម្មយ៉ាងលឿននៃសេដ្ឋកិច្ចក្នុងស្រុក ដើម្បីមានឱកាស​​ក្នុងការទទួលបានជោគជ័យសម្រាប់អាជីវកម្ម។

ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា ហើយជួយឲ្យសហគ្រិនអាចសម្រេចបាននូវ ជោគជ័យក្នុងការធ្វើអាជីវកម្មតាមអនឡាញ ក្រុមហ៊ុន Facebook បាន​​រៀបចំសិក្ខាសាលាតាម អ៊ិនធឹណិតលើកទីពីរ ជាភាសាខ្មែរ នៅក្នុងភាគកម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook” ដែលមានវាគ្មិនជាអ្នកជំនាញ​​​ផ្នែកផ្សព្វផ្សាយទីផ្សារឌីជីថល និងពាណិជ្ជកម្មតាមបណ្ដាញសង្គម និងពាណិជ្ជកម្មបែបសន្ទនា។

WhatsApp Image 2020 10 22 At 10.51.53

សិក្ខាសាលាកាលពីពេលថ្មីៗនេះត្រូវបាន​​ផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី ពុធ (២១ តុលា) លោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ​ប្រចាំប្រទេសកម្ពុជាជាដៃគូទទួលសិទ្ធិ ផ្ដាច់ មុខផ្នែកលក់របស់ ក្រុមហ៊ុន Facebook នៅកម្ពុជា បានបង្ហាញអំពីឧត្តមានុវត្តន៍ក្នុងការបង្កើតខ្លឹមសារដែលទាក់ទាញ ការកសាងទំព័រ Facebook ការគ្រប់គ្រង​​ការផ្សាយពាណិជ្ជកម្ម និងការ ផ្សព្វផ្សាយឲ្យដល់ទស្សនិកជនគោលដៅរបស់យើង ក៏ដូចជាគន្លឹះជាច្រើនទៀត។

វីដេអូទីមួយ ដែលអាចមើលបានដោយចុចត្រង់នេះ មានការពិភាក្សាយ៉ាងរស់រវើកស្ដីពីពាណិជ្ជកម្មបែបសន្ទនានិងស្វែងយល់ពីឱកាសថ្មីៗសម្រាប់ការប្រើប្រាស់កម្មវិធីនានា ដូចជា Messenger Instagram ជាដើម ដើម្បីឈោងទៅចាប់យកអតិថិជន និងលក់ឲ្យបានច្រើន។


លោក សុបញ្ញា មានប្រសាសន៍ថា៖ស្របពេលដែលអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនកំពុងបង្វែរទៅរកប្រតិបត្តិការតាមអនឡាញ ក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ដូច្នេះ វារឹតតែ សំខាន់ថែមទៀត ដែលអាជីវកម្មទាំងនោះ ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពនៃយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារឌីជីថល​​របស់ខ្លួននៅ លើកម្មវិធីអនឡាញនានា ដូចជា Facebook និង Instagram ជាដើម

លោកបន្ថែមថា៖ការនិយាយអំពីអាជីវកម្ម គឺជាវិធីល្អ​​ ដើម្បីជួយគាំទ្រដល់សហគ្រិនខ្នាតតូច ចែករំលែកគំនិត និងមតិយោបល់នានា ដើម្បីជួយពួកគេក្នុងការធ្វើឲ្យក្រុមហ៊ុនលូតលាស់

អនុសាសន៍ល្អៗសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម គឺកសាងទំព័រ Facebook ដែលមានផ្សព្វ ផ្សាយខ្លឹមសាររឹងមាំ និងទាក់ទាញ ចូល​​ឲ្យកាន់តែជ្រៅក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មតាម Facebook ហើយប្រើប្រាស់ឧបករណ៍នានារបស់ Facebook ដើម្បីកំណត់វត្ថុបំណងនិងវាស់វែង ពីលទ្ធផលនៃការផ្សព្វផ្សាយ។

ចំណុចសំខាន់មួយដែលត្រូវបានលើកឡើងអំឡុងសិក្ខាសាលាតាមអនឡាញនោះ គឺថា ដើម្បីឈានទៅរកគោលដៅ ដែលខ្លួនចង់សម្រេចឲ្យបាននៅពេលផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook សហគ្រិនចាំបាច់ត្រូវផ្ដោត​​លើការលក់ផលិតផល និងសេវាកម្ម ជាជាង ការចុច Likes និងការ ចូលមកប្រាស្រ័យទាក់ទង។

លោក សុបញ្ញា បានបន្ថែមថា៖ផ្អែកតាមបទពិសោធន៍​​​របស់យើង នៅតាមទីផ្សារអាស៊ី និងអឺរ៉ុប យើងបានស្វែងយល់អំពីតម្រូវការរបស់អាជីវកម្មខ្នាតតូច ហើយក៏មានជំនាញផ្ទាល់​​ ទាក់ទងនឹង របៀបដែល Facebook អាចជួយសហគ្រិនទាំងនោះលូតលាស់បាន។ ការប្រើប្រាស់​​ ឧបករណ៍ដែលត្រឹមត្រូវ និងអនុវត្តតាមគន្លឹះពីអ្នកជំនាញរបស់យើង នោះអាជីវកម្មខ្នាតតូច និងមធ្យមអាចឈានទៅរកគោលដៅរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព

កម្មវិធីជជែកពីអាជីវកម្មដែលមានការផ្សាយផ្ទាល់តាមអនឡាញនេះ អាចចូលមើលនៅ លើ ទំព័រ Geeks in Cambodia នៅក្នុងវគ្គក្រោយៗទៀត អ្នកជំនាញខាងបណ្ដាញព័ត៌មានសង្គម និងតំណាងរបស់ក្រុមហ៊ុន Facebook នឹងជជែក ក៏ដូចជាឆ្លើយសំណួរ​​នានា ទាក់ទិននឹងការធ្វើ អាជីវកម្មនៅលើ Facebook រាប់បញ្ចូលទាំងមុខងារ Facebook Shops ថ្មី ការផ្សព្វផ្សាយទីផ្សារដោយប្រើតារាល្បីផងដែរ។