មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ និងបាត់ដំបង

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០​ - បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន  នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមប្រើប្រាស់ថវិកាដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ផងនិងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង  ដើម្បីចែកចាយកញ្ចប់អាហារដល់គ្រួសារចំនួន២ពាន់គ្រួសារក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។

DJI_0080

កញ្ចប់អាហាររួមមានសរុប អង្គរ ២០ តោន មីកេស ត្រីខកំប៉ុង និងទឹកស៊ីអុីវ ដែលត្រូវបានផ្ដល់ជូនគ្រួសារនៅខេត្តទាំងពីរ អាចធ្វើបានដោយសារចិត្តសប្បុរស  របស់អតិថិជនក្រុមហ៊ុន Smart  ក្នុងការចួលរួមបរិច្ចាគ ដល់មូលនិធិសង្រ្គោះទឹកជំនន់ ដែលត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

DJI_0047

អតិថិជនអាចបន្តគាំទ្រដល់អ្នករងគ្រោះដោយសារទឹកជំនន់ ដោយគ្រាន់ចុច *2020*50# និង *2020*100# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ  ដើម្បីបរិច្ចាគ 50 សេន ឫ ១ ដុល្លារ។ ចំពោះថវិកាបរិច្ចាគទៅកាន់មូលនិធិនេះ ក្រុមហ៊ុន Smart បានចូលរួមបរិច្ចាគស្មើនឹងចំនួនដែលអតិថិជនបរិច្ចាគដែរ រហូតដល់ ២០ ម៉ឺនដុល្លារ ផងដែរ។ ចាប់តាំងពី មូលនិធិត្រូវបានប្រកាស ក្រុមហ៊ុន Smart ទទួលបានថវិកាចំនួន ២ ម៉ឺនដុល្លារ ដែលជាថវិការៃអង្គាសពីអតិថិជនរបស់ខ្លួនផងនិងក្រុមហ៊ុនក៏បានដាក់បញ្ចូលថវិកាចំនួន ២មឺុនដុល្លារផងដែរ។   

DJI_0044

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «លំហូរនៃការគាំទ្រ និងសាមគ្គីភាពក្នុងរយៈពេលប៉ុន្នានថ្ងៃចុងក្រោយនេះពិតជាគួរឱ្យស្ញប់ស្ញែងណាស់។សាមគ្គីភាពរបស់អតិថិជនជំរុញឱ្យយើងបន្តសកម្មភាពសប្បុរស និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាថវិកាដែលបានបរិច្ចាគពីអតិថិជនរបស់យើងនឹងទៅដល់ជនរងគ្រោះ ដែលកំពុងត្រូវការជំនួយទាំងអស់នេះបំផុត។»​

_CZ67066

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ចាប់តាំងពីទឹកជំនន់ផ្ដើមក្នុងប្រទេសកម្ពុជា បុគ្គលិកក្រុមហ៊ុន Smart បានធ្វើការយ៉ាងសកម្ម ហើយនៅពេលខ្លះពួកគេក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ ដើម្បីធានាឲ្យបានថាប្រព័ន្ធទូរស័ព្ទចល័ត និងអិុនធឺណិតមិនត្រូវបានរំខាន។   ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  ដល់ក្រុមការងាររបស់យើង ដែលបានបំពេញការងារហួសពីការរំពឹង ក្នុងពេលវេលាដ៏លំបាកនេះ ដើម្បីផ្តល់នូវគុណភាពបណ្តាញ ដែលចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះអ្នករងគ្រោះដោយសារទឹកជំនន់ នាពេលនេះ។» 


_CZ67018

បើយោងតាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទោះបីកម្រិតទឹកបានស្រកចុះទៅវិញនៅតាមបណ្តាខេត្តជិតខាង និងនៅទូទាំងប្រទេសកម្ពុជា ក៏ដោយ។ យ៉ាងហោចណាស់ ប្រជាពលរដ្ឋ ១៥ នាក់ ក្នុងខេត្តបន្ទាយមានជ័យស្លាប់ ដោយសារគ្រោះទឹកជំនន់ ។ ហើយ ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្ទះសំបែង មណ្ឌលសុខភាព សាលារៀន និងផ្លូវថ្នល់ ត្រូវបានខូចខាត។

 

ឯកឧត្ដម គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ភូមិទាំងប្រាំមួយនៅក្នុងឃុំថ្មពួក ព្រមទាំងគ្រួសារចំនួន បួនពាន់គ្រួសារបានរងប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ មូលនិធិសង្រ្គោះទឹកជំនន់គឺជាសកម្មភាពដែលល្អមួយ ហើយបានបង្ហាញនូវសារៈសំខាន់នៅការផ្សារភ្ជាប់រវាងស្ថាប័នឯកជននិង ស្ថាប័នរដ្ឋ ជាពិសេសក្នុងគ្រាអាសន្ន។ កញ្ចប់អាហារដែលបានបរិច្ចាគថ្ងៃនេះ បូកបន្ថែមជាមួយនឹងអំណោយរបស់ស្ថាប័នផ្សេងទៀតនឹងជួយកាត់បន្ថយការពិបាករបស់ប្រជាជនយើង។ 

_CZ66994

_CZ66880

លោកស្រី ហួន សាលី ពលរដ្ជរងគ្រោះទឹកជំនន់ក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា កញ្ចប់អាហាររបស់មូលនិធីគ្រោះទឹកជំនន់របស់ក្រុមហ៊ុនស្មាតគឺពិតជាបានជួយគាត់និងគ្រប់គ្រួសារក្នុងពេលលំបាកនេះ។ គាត់ពិតជាមានភាពត្រេកអរណាស់សម្រាប់ជំនួយការរបស់ក្រុមហ៊ុនស្មាត និងអតិថិជនរបស់ខ្លួន ដោយសារតែផ្ទះរបស់គាត់ត្រូវបានបំផ្លាញដោយទឹកជំនន់ ហើយគាត់ត្រូវបានជំលៀសទៅទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្ន។

_CZ66833

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេស              ប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh