Eldon Bob Roberts ទាហានដ៏ល្បីកម្ពស់ ១,៦០ ម៉ែត្រក្នុងសង្គ្រាមលោកលើកទី ២ ​ហ៊ាន​ចាប់ខ្លួនទាហានអាល្លឺម៉ង់កម្ពស់ជាង ២ ម៉ែត្រ

លោក​ Eldon Bob Roberts ពាក់សក្តិត្រឹម នាយឯក មាន​កម្ពស់​មិន​ដល់​១.៦០ម៉ែត្រ​ជា​ទាហានអាមេរិក(ឯកសារខ្លះថាកាណាដា)ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទាហាន​ម្នាក់​ដែល​ហ៊ាន​ទៅ​ចាប់​ទាហានយក្ស​អាល្លឺម៉ង់​កម្ពស់ជាង​២ម៉ែត្រ​ក្នុង​ការ​វាយប្រហារឡើងគោក D-Day Allied Invasion of Normandy។

Bignazi

Bob Roberts មាន​កំណើតកើត​ជា​នៅតំបន់ St John, រដ្ឋ New Brunswick, Canada និងបានចុះឈ្មោះជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Ernie Roberts ក្នុងឆ្នាំ ១៩៤២ ក្នុង​ជួរកងទ័ពថ្មើជើង North Shore Regiment នៃកងទ័ពកាណាដា។ មិនយូរប៉ុន្មាន ពួកគេត្រូវបានបញ្ជូនទៅអង់គ្លេស ដើម្បីទទួលការបណ្តុះបណ្តាលបន្ថែម ហើយក្រោយត្រូវបានគេបញ្ជូនមកលុកលុយក្នុង​សមរភូមិប្រទេស​បារាំងជាមួយកងទ័ពសម្ព័ន្ធមិត្តក្នុងសមរភូមិ D-Day Alliance of Normandy នៅប្រទេសបារាំង។

31659336 0 Image A 3_1596758479077

គួរឱ្យស្តាយណាស់ Ernie Roberts បាន​ស្លាប់ក្នុង​ហេតុការណ៍​នោះ ក្នុង​យុទ្ធនាកា D-Day ក្រោយ​បញ្ជូនចេញ​ពី​កប៉ាល់ត្រឹម​២៤ម៉ោង។ ក្រោយ​មក កងពលរបស់​លោក Bob Roberts បាន​វាយ​សម្រុក​ឡើង​គោក​តាម​ឆ្នេរ Calais​ ហើយ​បាន​កម្ទេច​កាំភ្លើង​ធំរបស់​ទាហាន​អាល្លឺម៉ង់។ Roberts បាន​បង្កើត​នូ​វហេតុការណ៍​ដ៏ចម្លែក​មួយ​ក្នុង​ចំណោម​ហេតុការណ៍​រាប់​ពាន់ករណី​ក្នុងសង្រ្គាមលោកលើកទី២។ នៅ​ថ្ងៃ​ទី​២៦​ខែសីហា​គាត់​បាន​ដឹកនាំ​ទាហាន​មួយក្រុមតូច​ទៅ​ចាប់​ ក្រុម​ទាហានផ្នែកកាន់​កាំភ្លើងធំអាល្លឺមម៉ង់។ Robert ដែល​គេ​ដឹង​ថា​មាន​កម្ពស់​ទាបជាង​គេ(១.៦០ម៉ែត្រ)បាន​ទៅ​តទល់ជាមួយទាហានអាល្លឺម៉ង់ម្នាក់​កាន់​កំណត់ត្រាជាទាហាន​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​សង្គ្រាមលើក​ទី២ លោក​ពលទោ Jakob Nacken។

256740327

Nacken និយាយភាសាអង់គ្លេសបានល្អដោយគាត់​ធ្លាប់បានធ្វើដំណើរកម្សាន្តយ៉ាងច្រើន ជាមួយនឹងការសម្តែងសៀក និងកម្មវិធីធ្វើដំណើរផ្សេងៗទៀតទៅកាន់សហរដ្ឋអាមេរិក ពិសេសបានបង្ហាញខ្លួននៅក្នុងពិព័រណ៌ពិភពលោកនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៣៩ ព្រមទាំងនៅលើកញ្ចក់ទូរទស្សន៍អាមេរិពេល​ដែល​គាត់​ស្លៀកពាក់ជាតាណូអែលខ្ពស់ជាងគេនៅលើពិភពលោក។ គាត់​មានកម្ពស់២.២ម៉ែត្រហើយ​ពេល​ដែល​គាត់​ដើរទៅណាក៏​គេស្គាល់​គាត់​ដែរ ស្របពេល​សម័យ​នោះ​គាត់​កាន់​កំណត់​ត្រា​ជាមនុស្សមាន​កម្ពស់​ជាង​គេ​នៅ​ក្នុង​ពិភបលោក។ នៅពេលវិលត្រឡប់ទៅស្រុកកំណើតនៅប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ១៩៣៩ Nacken ត្រូវ​បាន​គេ​ឲ្យ​គាត់​ចូល​ធ្វើ​ទាហានណាស៊ី​និង​ប្រយុទ្ធក្នុង​សមរភូមិប្រទេស​បារាំង។


គាត់​មាន​តួនាទី​ជា​អ្នក​កាន់​កាំភ្លើង​ធំ​ ហើយ​ខោវអាវរបស់គាត់​ធ្វើ​ឡើងយ៉ាង​ពិសេស ខណៈស្បែកជើងរបស់​គាត់​ក៏​ធ្វើ​យ៉ាង​ពិសេស​ដែរ។ វាជាការពិត នៅ​ពេល​ដែល​លោក ​Robert បាន​ជួប​គ្នាជាមួយ Nacken ធ្វើ​ទិដ្ឋភាពពេល​នោះ​ក្លាយ​ជា​រឿង​គួរឲ្យ​រីករាយក្នុង​ភ្លើងសង្គ្រាម​ខណៈ​អ្នក​ទាំងពីរ​មាន​កម្ពស់​ខុសគ្នា​ដល់​ទៅជាង​កន្លះម៉ែត្រ។ Nacken និង​ក្រុមទាហានកាន់​កាំភ្លើងរបស់​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​អង់គ្លេសក្នុង​នាម​ជា​ឈ្លើយសឹកសង្គ្រាម​ហើយ​ចាប់​ពី​ពេល​នោះ​មក​គាត់​ត្រូវ​រង់ចាំ​រហូត​ដល់​សង្គ្រាម​លោកលើកទី២ចប់។

14407892 0 Image A 91_1559747736039

បន្ទាប់​ពី​សង្គ្រាមលោកលើកទី២បាន​បញ្ចប់ Nacken បាន​ចាកចេញ​ពីប្រទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​អាមេរិក​ទៅ​រស់នៅជាមួយប្អូនស្រីរបស់​គាត់​ដែល​នៅ​ទី​នោះ។ នៅពេលមួយនៅអាមេរិក! គាត់ត្រូវបានគេស្គាល់តាមរយៈសារពត៌មាន ដោយចំណាយពេលមួយក្នុងបុណ្យណូអែលដែល​គាត់បានក្លាយុតាណូអែលខ្ពស់បំផុតនៅលើពិភពលោក ដោយកុមារអាចដើរនៅចន្លោះជើងរបស់គាត់។ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនក្រោមឈ្មោះគឺ Long Jake ។

នៅ​ឆ្នាំ១៩៥៥​គាត់​បានក្លាយ​ជា​ប្រជាជនអាមេរិកពេញសិទ្ធិ ហើយ​នៅ​ឆ្នាំ១៩៥៩​គាត់​បាន​បង្ហាញខ្លួន​ក្នុង​តំបន់​Broadway រដ្ឋ New York ក្នុង​កម្មវិធី​មួយ​ក្នុង​នាម​ជា​ទាហ៊ាន​ខ្ពស់បំផុត​ក្នុង​សង្គ្រាមលោកលើកទី២។

និយាយពី Bob Roberts វិញ បាន​ត្រឡប់​ទៅ​កាន់ទីក្រុង Bournemouth ភាគខាងត្បូងប្រទេស​អង់គ្លេស ក្រោយ​សង្គ្រាម​ចប់​ ដោយ​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់។ គាត់​បាន​រៀបការ​ជាមួយប្រពន្ធសញ្ជាតិ​អង់គ្លេស ‘English Rose’ Vera ហើយ​ពួក​គេ​ទាំងពីរ​ មាន​កូន​៤​នាក់ ចៅ ១០​នាក់​និង​ចៅទួត១៩​នាក់។

_methode_times_prod_web_bin_c3b772b4 D820 11ea A099 B011877a86c1

គាត់​ទើប​តែ​ស្លាប់​នៅ​ថ្ងៃ​ទី០១​ខែ​សីហាឆ្នាំ២០២០​នេះ​ក្នុង​អាយុ៩៧ឆ្នាំ ដោយ​សារឈឺរយៈពេល​ខ្លី​នៅ​មន្ទីរពេទ្យ Bournemouth Hospital ។ ក្នុង​បទសម្ភាសន៍មួយ កាល​ពី​ថ្មី​ៗនេះ​ Mr Roberts បាន​និយាយ​អំពី​ហេតុការណ៍ដែល​គាត់​ទៅ​ចាប់ខ្លួនយក្ស​អាល្លឺម៉ង់៖" ទាហានរបស់​ខ្ញុំ និង​ទាហាន​អាល្លឺម៉ង់​ដទៃ​ទៀតបាន​ឈរ​មើល​ហើយ​សើច ​ពេល​ដែល​ខ្ញុំដើរ​ទៅ​ចាប់​ខ្លួននិង​ឆែកឆេរ Nacken "។ ​គាត់​ត្រូវ​បានគេ​ផ្ដល់មេដាយកិត្តិយស Legion D’Honneur ពី​រដ្ឋាភិបាលបារាំង​កាល​ពី​ឆ្នាំ២០១៤៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក