ចង់ថត Pre-Wedding នៅអឺរ៉ុបពេលឭហើយធ្វើមិនដឹង ការពិត «អូនឯងនិយាយអី បងចាំទាំងអស់ហ្នឹង អោយតែអាចទៅរួចបងនឹងផ្តល់ឱ្យអូនគ្រប់យ៉ាង» មួយជីវិតនេះមានសំណាង ដែលមានប្តីចេះយល់ចិត្ត និងបំពេញបំណងប្រពន្ធបែបនេះ!

ការរៀបការជារឿងមួយដ៏សំខាន់សម្រាប់ជីវិតគូជាពិសេសមនុស្សស្រី តែការអាចរកបានបុរសល្អម្នាក់ ដែលអាចពឹងពាក់ លះបង់ និងធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សស្រីជាទីស្រលាញ់គឺរឹតតែជាសំណាងដ៏ល្អបំផុតរបស់មនុស្សស្រី។

ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការស្ងប់ស្ញែងជាខ្លាំងចំពោះទំហំសេចក្តីស្នេហារបស់ពួកគេទាំង២ បើទោះបីជារៀបការអស់រយៈពេល១ឆ្នាំ តែទំហំស្នេហា និងការលះបង់ពិតជាធំធេងណាស់ មុនរៀបការឭថាអនាគតភរិយាចង់ថតរូបនៅអឺរ៉ុបធ្វើជាមិនដឹង។ តែស្រាប់តែដល់ពេលណាត់អ្នកថតរូប ក៏បានណាត់អ្នកថតរូបទៅថតមុនរៀបការនៅអឺរ៉ុប​ ធ្វើឱ្យខាងស្រីភ្ញាក់ផ្អើលជាខ្លាំង។

122001243_3368926846558330_3407202181297799017_n

121995339_3368927229891625_436565111028365907_n

តាមរយៈគណនីហ្វេសប៊ុក Pich Panha បានរៀបរាប់ពីប្រវត្តិស្នេហាយ៉ាងគួរឱ្យរំភើបរីករាយថា៖ « ថ្ងៃនេះឆ្នាំមុន គឺជាថ្ងៃដែលខ្ញុំរំភើបបំផុត ក្នុងឆាកជីវិតរបស់ខ្ញុំ គឺជាថ្ងៃដែលខ្ញុំបាន ថតរូប pre wedding លើភ្នំទឹកកកប្រទេសស្វីស ដែលជាក្តីស្រមៃមួយដ៏ធំសំរាប់ខ្ញុំកាលពីអំទ្បុងឆ្នាំ 2018 ខ្ញុំបានទៅដើលេងនៅប្រទេសស្វីស និង បានទ្បើងលេងលើភ្នំទឹកកក titlis កាលនោះខ្ញុំបាននិយាយជាមួយប្តីខ្ញុំថា បងបើយើងបានរៀបការជាមួយគ្នា អូនចង់មក ថតរូប pre wedding និង ពាក់រ៉ូបកូនក្រមុំ ថតលើភ្នំនេះ (titlis)កាលនោះប្តីខ្ញុំដូចជា មិនចាប់អារម្មណ៏នូវអ្វីដែលខ្ញុំបាននិយាយជាមួយគាត់ទេ ។

Screen Shot 2020 10 21 At 11.06.44 AM

121645321_3368927856558229_2597627410666794650_n

ស្រាប់តែមួយរយៈក្រោយមកពួកយើងក៏សំរេចចិត្តរៀបការជាមួយគ្នា នៅខែ12 ឆ្នាំ 2019 មុនរៀបការពួកយើងក៏បានទៅទាក់ទងខាង ថតរូប pre wedding ដោយការខ្ញុំគិតទុក គឺត្រូវទៅថត នៅ សៀមរាប និង តាមកោះ នៅកំពង់សោម ប៉ុណ្ណោះ តែស្រាប់តែពេលទៅជួបខាង ថតរូប ប្តីខ្ញុំក៏បានសួរខាងថតរូបថា តើមានកញ្ចប់ទៅថតរូបនៅ ប៉ែកអុឺរ៉ុបអត់ ? ខ្ញុំគ្រាន់តែលឺខ្ញុំទ្បើងភ្ញាក់ផ្អើល ថាហេតុអីក៏គាត់ដឹងចិត្តខ្ញុំ ថាខ្ញុំចង់ទៅថតរូបនៅ Europe បើកាលនោះនិយាយជាមួយគាត់ គាត់អត់ទាំង តមួយម៉ាត់ផងនោះ ពេលជិះទ្បានចេញមកផ្ទះវិញខ្ញុំសួរគាត់ បងឯងនឹកឃើញមិចបាន ចង់ទៅថតរូបនៅ Europe ចឹង គាត់ថាក្រែងអូនឯងចង់ថតរូប pre wedding លើភ្នំទឹកកកហេ ខ្ញុំក៏សួរគាត់ថាមិចក៏បងឯងដឹង ?

121999095_3368927063224975_2533708756119906955_n

121741576_3368928086558206_399956134111164330_n

121971317_3368927343224947_8490134214711694205_n

គាត់ថាអូនឯងនិយាយអី បងចាំទាំងអស់ហ្នឹង អោយតែអាចទៅរួចបងនិងផ្តល់អោយអូនគ្រប់យ៉ាង🥰 មួយជីវិតខ្ញុំនេះអាចនិយាយថា មានសំណាងដែរ ដែលមានប្តីចេះយល់ចិត្តតែងតែតាមមើលថែខ្ញុំគ្រប់ពេលគ្រប់វេលា និង តែងតែបំពេញបំណងប្រពន្ធគ្រប់យ៉ាង ព្រមទាំងលើកស្ទួយកិតិ្តយស ភរិយាគ្រប់ពេល ការដែលចេញទៅថតដល់ប៉ែកអឺរ៉ុប វាមិនមែនជាការងាយស្រួលទេ ព្រោះត្រូវមានក្រុមការងារច្រើននាក់ទៅ ទាំងការរៀបចំឯកសារ ការធ្វើដំណើរ និង ការចំនាយគឺមិនតិចទេ តែដើម្បីប្រពន្ធបងធ្វើបានគ្រប់យ៉ាង Love u My Good Husband 😘😘😘

Make Up by Sros OnlyOne

Associate by One Memory

#prewedding

#italy

#switzerland

#france»។

121999095_3368927063224975_2533708756119906955_n

121646024_3368928193224862_228899197626811975_n

122031982_3368928013224880_2924341457751724036_n

121830835_3368927759891572_2394385802293444299_n

121821596_3368927136558301_3842843511072657399_n

121977985_3368927069891641_2457666393454060120_n


122099631_3368926769891671_2404654944537213639_n

122091222_3368928173224864_9190012723775325217_n

122001220_3368927626558252_5825501084939104164_n

122060773_3368928116558203_6085356001649802416_n

122073236_3368926856558329_2847309422837494104_n

121815277_3368927169891631_2234934726716847300_n

121833144_3368926669891681_2872268547535629104_n

121773219_3368927533224928_7014951766183646059_n

121731761_3368927299891618_7636200011137377201_n

121776440_3368927419891606_7975581067986380309_n

122119197_3368926956558319_5922542755178047218_n

121822869_3368926609891687_1627563208942521473_n

121784509_3368927936558221_8690724575904559035_n

121785602_3368927603224921_6817404296776284391_n

121789892_3368926683225013_564698712532454443_n

121970602_3368927959891552_9180751787542339065_n

121739829_3368927826558232_9036111761381238145_n

122045130_3368927709891577_7274018978236321251_n

121806147_3368926993224982_2060173555964698560_n

122186450_3368928043224877_8172673213750634858_n

121611640_3368926579891690_3241402117432107496_n