អ្នកទើបទិញឡានថ្មីៗត្រូវយល់ ៨ ចំនុចនេះដើម្បីធ្វើឱ្យរថយន្តរបស់អ្នក មានអាយុកាលប្រើប្រាស់បានយូរអង្វែង

ក្រៅពីការថែទាំរថយន្តជាមូលដ្ឋានដូចជាការត្រួតពិនិត្យប្រេង និងត្រួតពិនិត្យកង់រថយន្ត យើងភ្លេចគិតអំពីការណែនាំថែទាំរថយន្តយ៉ាងហ្មត់ចត់ផ្សេងទៀតដូចជាការប្រើប្រាស់ហ្វ្រាំងដៃ ការត្រួតពិនិត្យរថយន្តទៀងទាត់ និងការប្រើប្រាស់សោរឡានឱ្យបានត្រឹមត្រូវ សូមកុំទុករថយន្តជាទីស្រឡាញ់របស់អ្នករហូតដល់យឺតពេល។ ការណ៍នេះអាចធ្វើឱ្យរថយន្តរបស់អ្នកឆាប់ខូច។ ការធានាការថែទាំរថយន្តឱ្យបានត្រឹមត្រូវមានសារៈសំខាន់សម្រាប់ភាពធន់នៃរថយន្តរបស់អ្នក។

ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនអំពីវិធីដែលអ្នកអាចធ្វើឱ្យរថយន្តរបស់អ្នកប្រើប្រាស់បានយូរ។

1. កុំដាក់ដៃរបស់អ្នកនៅលើចង្គឹះលេខ

9 Brilliant Ways to Make Your Car Last Longer

© shutterstock.com © shutterstock.com

ជារឿយៗនៅពេលបើកបរមនុស្សភាគច្រើនតែងតែដាក់ដៃលើចង្គឹះលេខ។ ទោះបីជាវាមើលទៅឃើញថានេះជារឿងធម្មតាក៏ដោយ។ ការដាក់ដៃរបស់អ្នកនៅលើចង្គឹះលេខនឹងបណ្តាលឱ្យស្បែកនៃចង្គឹះលេខឆាប់រលាត់ថ្នាំមុនអាយុកាល ប៉ុន្តែដើម្បីការពារអ្នកអាចទិញស្រោមចង្គឹះលេខដើម្បីការពារការឆ្កូតរលាត់បាន។

2. ធ្វើការផ្លាស់ប្តូរប្រេងលើកដំបូងបន្ទាប់ពី ៥០ ទៅ ១០០ ម៉ាយល៍

9 Brilliant Ways to Make Your Car Last Longer

© shutterstock.com

វាចាំបាច់ណាស់ដែលអ្នកត្រូវប្តូរប្រេងម៉ាស៊ីនរថយន្តរបស់អ្នកបន្ទាប់ពី ៥០ ទៅ ១០០ ម៉ាយល៍ជាលើកដំបូងជាពិសេសនៅពេលវាជារថយន្តថ្មីទើបតែទិញ។ ការណ៍នេះនឹងធ្វើឱ្យអាយុកាលនៃរថយន្តរបស់អ្នកបានយូរ។ ប៉ុន្តែប្រសិនបើរថយន្តរបស់អ្នកជារថយន្តប្រើប្រាស់អស់រយៈពេលជាយូរមកហើយអ្នកគួរតែផ្លាស់ប្តូរប្រេងជាប្រចាំរៀងរាល់ ៥០០០ ម៉ាយល៍។

3. កុំទុករថយន្តរបស់អ្នកយូរពេកដោយមិនបើកបរ

9 Brilliant Ways to Make Your Car Last Longer

© shutterstock.com © shutterstock.com

ការដែលទុកឡានរបស់អ្នកចោលក្នុងរយៈពេលយូរដោយមិនបើកបរវាអាចបណ្តាលឱ្យខូចអាគុយរថយន្តរបស់អ្នក និងការបាត់កង់សំពាធខ្យល់របស់កង់រថយន្ត។ ប្រសិនបើអ្នកទុកឡានអស់រយៈពេលជាយូរមកហើយ ត្រូវប្រាកដថាទុកវានៅក្នុងទីតាំងក្នុងផ្ទះ លាងវាឱ្យបានញឹកញាប់ដើម្បីរក្សាទឹកថ្នាំ មើលសំពាធខ្យល់របស់កង់កុំឱ្យធូរពេក អំឡុងពេលមួយទិត្យម្តងគួរបញ្ចេះម៉ាស៊ីនរថយន្តរបស់អ្នក ១០ ទៅ ១៥ នាទីដើម្បីសាកអាគុយ និងកំដៅម៉ាស៊ីនប្រសិនបើអ្នកទុកឡានរបស់អ្នកមិនជិះក្នុងរយៈពេលយូរ។

4. កុំពាក់សោរផ្សេងៗច្រើនជាមួយសោរឡាន

9 Brilliant Ways to Make Your Car Last Longer

© pexels.com © depositphotos.com

ការពាក់សោរផ្សេងៗជាមួយសោរឡានរបស់អ្នកវានឹងបន្ថែមទម្ងន់សោររបស់អ្នក ហើយវានឹងកាន់តែធ្ងន់នៅពេលអ្នកបើកបររថយន្ត។ ភាពធ្ងន់របស់សោរនៅពេលបើកបរអាចបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់បំពង់ខ្យល់នៅក្នុងការបញ្ឆេះដែលជាហេតុនាំឱ្យដេមិនឆេះ និងធ្វើឱ្យឆាប់ខូចគ្រាប់សោរ។ ដូច្នេះសូមកុំបំពាក់របស់ផ្សេងៗជាមួយសោរឡានរបស់អ្នក។

5. ត្រួតពិនិត្យកង់រថយន្តរបស់អ្នកជានិច្ច


9 Brilliant Ways to Make Your Car Last Longer

© depositphotos.com

មនុស្សភាគច្រើនបានធ្វេសប្រហែសចំពោះការត្រួតពិនិត្យលើកង់របស់រថយន្ត។ វាជាការចាំបាច់ដែលអ្នកត្រូវបើកបរលើសំបកកង់ដែលត្រូវគ្នា។ ការបើកបរលើសំបកកង់ដែលមានទិសដៅមិនត្រឹមត្រូវអាចជះឥទ្ធិពលដល់ភាពរឹងមាំនៃសំបកកង់របស់អ្នកហើយថែមទាំងនាំឱ្យមានគ្រោះថ្នាក់ផងដែរ។

6. ផ្លាស់ប្តូរតម្រងខ្យល់របស់រថយន្ត

9 Brilliant Ways to Make Your Car Last Longer

© depositphotos.com

តម្រងខ្យល់របស់ឡានប្រៀបបីដូចជាសួតរបស់ឡាន។ នៅនៅក្នុងប្រទេសរបស់យើងផ្លូវហុយខ្លាំង ហើយការណ៍នេះតម្រូវឱ្យមានការផ្លាស់ប្តូរតម្រងខ្យល់របស់រថយន្ត។ ប្រសិនបើវាពោរពេញទៅដោយធូលីវានឹងនាំឱ្យរថយន្តរបស់អ្នកពោពេញទៅដោយខ្យល់កខ្វក់ហើយថែមទាំងកាត់បន្ថយដំណើរការរថយន្តរបស់អ្នកផងដែរ។

អ្នកក៏ប្រហែលជាអាចផ្លាស់ប្តូរតម្រងខ្យល់ម៉ាស៊ីនរបស់អ្នកដោយខ្លួនឯង ខណៈពេលដែលអ្នកខ្លះអាចទៅកាន់កន្លែងផ្តល់សេវាកម្មរថយន្តដើម្បីផ្លាស់ប្តូរ។ វាជាការចាំបាច់ដែលអ្នកត្រូវពិនិត្យមើលសៀវភៅណែនាំរបស់ឡាន ដើម្បីដឹងថាតើអ្នកត្រូវការផ្លាស់ប្តូរតម្រងខ្យល់ញឹកញាប់ប៉ុណ្ណា។

7. កុំបាញ់ទឹកលាងម៉ាស៊ីនរថយន្តរបស់អ្នក

9 Brilliant Ways to Make Your Car Last Longer

© depositphotos.com © depositphotos.com

ការសម្អាតម៉ាស៊ីនរថយន្តរបស់អ្នកជាមួយនឹងឧបករណ៍បាញ់ទឹកខ្លាំងអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនរបស់អ្នក ការខូចខាតដែលរួមបញ្ចូលទាំងការដាច់ចរន្តអគ្គិសនី បំពង់ទុយោ និងការផ្សាភ្ជាប់ជ័រកៅស៊ូនៅលើម៉ាស៊ីនរថយន្ត។ ប្រសិនបើអ្នកចង់លាងសម្អាតម៉ាស៊ីនរបស់អ្នកនោះ ចូរប្រើក្រណាត់សើមដើម្បីសម្អាតម៉ាស៊ីន ហើយវិធីនេះគួរតែត្រូវបានធ្វើពីរដងក្នុងមួយឆ្នាំ។

8. ដាក់ហ្វ្រាំងដៃពេលពេលអ្នកចតរថយន្ត

9 Brilliant Ways to Make Your Car Last Longer

© depositphotos.com

វាជាការសំខាន់ណាស់ដែលអ្នកត្រូវប្រើហ្វ្រាំងដៃនៅពេលចតមិនថាឡានរបស់អ្នកចតនៅលើភ្នំ ឬដីរាបស្មើ។ ការប្រើប្រាស់ហ្វ្រាំងដៃនៅពេលចតរថយន្តនឹងធ្វើឱ្យរថយន្តរបស់អ្នកមានស្ថេរភាព មិនរអិល ហើយវាជាទម្លាប់ល្អនៅគ្រប់ពេលអ្នកចតឡានទាំងកន្លែងរាបស្មើ និងទីទួល។ ការមានទម្លាប់ប្រើប្រាស់ហ្វ្រាំងដៃអាចបង្កើនអាយុជីវិតឡានរបស់អ្នកផងដែរ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside