ជួយស៊ែចែកគ្នាដឹងនិងយល់ពីវិធីសង្គ្រោះបន្ទាន់នៅពេលដែលមានករណីមនុស្សលង់ទឹក

ដោយសារតែមួយរយៈនេះមានការធ្លាក់ភ្លៀងខ្លាំងបង្ករឲ្យក្លាយទៅជាទឹកជំនន់ជន់លិចស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលជួបទុក្ខលំបាកជាខ្លាំង។ ជាមួយគ្នានេះដែរ Page ផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏បានបង្ហោះនូវវិធីសង្គ្រោះបន្ទាន់់នៅពេលដែលមានអ្នកលង់ទឹក សម្រាប់ជាប្រយោជន៍ដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាយល់ដឹង និងអាចជួយសង្គ្រោះបានភ្លាមៗទាន់ពេលវេលា ប្រសិនបើមានករណីមានមនុស្សលង់ទឹក។

វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក!!!

ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។

១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។

FB_IMG_1602766351684

២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន ត្រូវបង្ហើបក្បាលឲ្យផុតពី ទឹកដើម្បីឲ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។

៣) នៅលើដីគោកស្ងួតមិនត្រូវរមៀលគាត់ទេ តែត្រូវដាក់គាត់ក្នុងដំណេកផ្អៀងសុវត្តិភាព ទៅខាងឆ្វេងដើម្បីអោយទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ និងដាក់ក្បាលឲ្យទាបបន្តិច ចៀសវាងការហៀរទឹកច្រាលក្នុងសួតរបស់គាត់ ។


ត្រូវបឺតសំអាតផ្លូវដង្ហើមអោយបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។

FB_IMG_1602766356135

៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។

ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូងគឺជាការព្យាករណ៏មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។

FB_IMG_1602766356135

ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះអោយដេកផ្អៀងទៅខាងឆ្វេង ហើយត្រូវបន្តចាត់វិធានការ ជួយសង្គ្រោះរហូតទាល់តែជនរងគ្រោះដឹកទៅដល់មន្ទីរពេទ្យ ដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ។

ប្រភព: Calmette Hospital