ល្បីតែរឿងធ្វើបុណ្យ​ និងផ្តល់ជំនួយលាក់មុខ! កញ្ញា​ ស៊ីន យូប៊ីន និង Fire Tiger Cambodia ស្ងាត់ៗបរិច្ចាគថវិកាដល់ទៅ ១ម៉ឺនដុល្លារជួយដល់ជនរងគ្រោះដោយទឹកជំនន់

តារាសម្តែងល្បីឈ្មោះក្នុងវិស័យសិល្បៈ កញ្ញា​ ស៊ីន​ យូប៊ីន ត្រូវគេស្គាល់ថាមិនត្រឹមតែមានទេពកោសល្យនៅក្នុងសិល្បៈ តែកញ្ញា​ ក៏មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ​ ដោយបានក្លាយជាម្ចាស់ប្រេននាំយកភេសជ្ជៈលំដាប់ Premium Fire Tiger មកកាន់ប្រទេសកម្ពុជា​ ហើយភេសជ្ជៈតែគុជនេះ​ ថែមទាំងកំពុងតែល្បីល្បាញខ្លាំង និងមានអតិថិជនភ្លូកទឹកភ្លូកដីតម្រង់ជួររង់ចាំទិញ ដោយលាន់មាត់ថាមានរសជាតិឆ្ងាញ់ប្លែកជាប់មាត់គ្រប់ៗគ្នាទៀតផង។

120138600_2090269901104136_5404434322369978461_o

120364891_201780501297719_4765707790872318965_o

ជាក់ស្តែង ដ្បិតតែ​កញ្ញា​ ស៊ីន​​ យូប៊ីន មានការមមាញឹកទាំងក្នុងការងារសម្តែង​ និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនក៏ពិតមែន​ តែជារឿយៗតារាស្រីដែលល្បីថាពូកែធ្វើបុណ្យ​ និងផ្តល់ជំនួយសប្បុរសធម៌លាក់មុខរូបនេះ មិនបំភ្លេចនឹងការងារជួយក្នុងសង្គមនោះឡើយ។​ ហើយកាន់តែភ្ញាក់ផ្អើលនោះ ក្នុង​អំឡុងពេលប្រទេសកម្ពុជាកំពុងជួបទុក្ខធំ តារាស្រីល្បីមួយដួងនេះ រួមជាមួយក្រុមហ៊ុន Fire Tiger Cambodia ស្រាប់តែបានចូលរួមបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដើ​ម្បី​ជួយសម្រួលដល់សុខទុក្ខដល់ប្រជាជនខ្មែរទាំងអស់ នេះបើយោងតាមរយៈរបាយការណ៍នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

121387262_2108992992565160_8349556670189130183_o

120541303_201947944614308_8956815732505887672_o

121153186_3710676728945004_2880548818138343573_o


គួរឱ្យដឹងផងដែរថា​ ការផ្តល់ជំនួយដ៏ច្រើនរបស់កញ្ញា​ ស៊ីន​ យូប៊ីន និងក្រុមថ្នាក់ដឹកនាំភេសជ្ជៈ Fire Tiger Cambodia ត្រូវបានមហាជនមើលឃើញក្រោយប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃបញ្ជីសប្បុរសជនដែលចូលរួមឧបត្ថម្ភថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែប៉ុណ្ណោះ​ ដោយកញ្ញាមិនបានបង្ហោះ​ ឬផ្សព្វផ្សាយដោយផ្ទាល់នោះឡើយ​ រហូតដល់មហាជន និងអ្នកគាំទ្របានលាន់មាត់កោតសរសើរថាកញ្ញាជាខ្លាំងថា​ គឺជាតារាដែលចូលចិត្តផ្តល់ជំនួយដោយស្មោះ និងមិនដែលនឹងចង់បានមុខមាត់នោះទេ៕

ចុចទីនេះដើម្បីមើលបញ្ជីរាយនាមសប្បុរសជនដែលចូលរួមឧបត្ថម្ភថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

120047338_2092226510908475_64531812298554230_o

121051013_2790278897904215_8246105614589316166_n

116057548_186092279533208_5126162554254654424_o

អត្ថបទ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06