តោះ! តេស្តមើលលេងៗ តើអ្នកជាមនុស្សស្មោះត្រង់ និងឆោតល្ងង់កម្រិតណា?

ជ្រើសរើសផ្កាមួយដែលអ្នកចូលចិត្តជាងគេ នឹងអាចដឹងពីកម្រិតនៃភាពស្មោះត្រង់ និងឆោតល្ងង់របស់អ្នក

A. ៦០%

Screen Shot 2020 10 14 At 9.52.47 PM

អ្នកគឺជាមនុស្សឆោតល្ងង់ដែលចូលចិត្តធ្វើចលនាល្ងង់ៗ និងស្អប់គ្រោងការណ៍គណនា។ អ្នកជាមនុស្សដែលស្ង់ស្ងាត់ និងមិនខ្វល់អើពើជាមួយមនុស្សដែលអ្នកស្អបឡើយ។ បើអ្នកស្អប់នរណាម្នាក់ អ្នកនឹងព្យាយាមនៅឆ្ងាយពីពួកគេមិនចូលរួម មិនបង្កបញ្ហាអ្វីទេ។ ជាទូទៅបុគ្គលិកលក្ខណៈរបស់អ្នករីករាយ តែក៏ព្រងើយកណ្តើយ និងមិនចូលចិត្តសាងកំហុសនោះទេ។ អ្នកស្រឡាញ់ច្បាស់លាស់ យុត្តិធម៌ ស្រឡាញ់ ដូចស្អប់។ នៅពេលដែលអ្នកស្អប់នរណាម្នាក់ អ្នកនឹងមិនអាចស្តារការអាណិតអាសូរជាមួយពួកគេបានឡើយ។

B. ៨៥%

Screen Shot 2020 10 14 At 9.52.52 PM

អ្នកក៏ជាព្រលឹងគ្មានកំហុសដែរ តែពេលខ្លះអ្នកក៏ល្ងង់ពេក។ អ្នកជាមនុស្សសាមញ្ញ ស្មោះត្រង់ចំពោះអ្នកដទៃ តែងតែគិតថាមនុស្សគ្រប់គ្នាល្អដូចអ្នកដែរ។ ដូច្នេះអ្នកបាត់បង់ការប្រុងប្រយ័ត្ន ហើយងាយនឹងត្រូវអ្នកដទៃធ្វើបាបណាស់។ បន្ដិចម្ដងៗដោយសារបញ្ហាជំពប់ដួលក៏ដូចជាការឆ្លងកាត់ការឈឺចាប់ និងការបាត់បង់ដែលបណ្តាលមកពីមនុស្សអាក្រក់ អ្នកនឹងកាន់តែប្រុងប្រយ័ត្ន និងឆ្លាតជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ភាពបរិសុទ្ធ និងភាពស្មោះត្រង់របស់អ្នកនៅតែមិនបាត់បង់ ឬថយចុះទាល់តែសោះ។


C. ២០%

Screen Shot 2020 10 14 At 9.52.57 PM

អ្នកគឺសមហេតុផលណាស់ មិនឱ្យអ្នកដទៃបោកប្រាស់អ្នកបានទេ។ នៅក្នុងវចនានុក្រមផ្ទាល់របស់អ្នកមានតែពាក្យពីរគឺ "មត់ច់ត" ។ ភាពសាមញ្ញមិនអាចមានជាមួយមនុស្សមុតស្រួចនិងគ្មានស្មារតីដូចអ្នកទេ។ អ្នកដឹងពីរបៀបផ្លាស់ប្តូរខ្លួនអ្នកឱ្យត្រូវនឹងបរិស្ថានខុសៗគ្នា។ ដរាបណាអ្នកគិតថាត្រឹមត្រូវ អ្នកនឹងព្យាយាមសម្រេចគោលដៅរបស់អ្នកទាំងអស់។ អ្នកមានមហិច្ឆតា មានការប្តេជ្ញាចិត្តខ្ពស់ ហើយតែងតែគិត និងរៀបចំផែនការ។ ដោយសារអ្នកមានការយល់ដឹងទូលំទូលាយ និងមើលឃើញជាមុនអ្នកក៏គ្មានទោសពៃរ៍អ្វីដែរ។ ចិត្តរបស់អ្នកតែងតែលិចលង់ដោយការគណនាការប្រុងប្រយ័ត្ន និងមត់ចត់ណាស់។

D. ៤០%

Screen Shot 2020 10 14 At 9.53.03 PM

អ្នកមានអាកប្បកិរិយាប្លែកៗគួរឱ្យចង់សើច និងវង្វេងស្មារតី។ អ្នកមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក ពេលខ្លះមានភាពច្របូកច្របល់ និងឆ្កួតៗបន្តិច ប៉ុន្តែមានភាពរស់រវើក មានពណ៌ស្រស់ឆើតឆាយ និងប្លែកពីគេ។ អ្នកជាមនុស្សឆ្លាតចេះបត់បែនបានល្អ ប៉ុន្តែខុសគ្នា តែមានប្រាជ្ញាខ្លាំងណាស់ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់កេងបន្លំ ឬបោកប្រាស់ អ្នកឡើយ ជាមួយមនុស្សចម្លែកអ្នកតែងតែប្រុងប្រយ័ត្ន និងច្បាស់លាស់ធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការទាក់ទងអ្នក។ ប៉ុន្តែនៅពេលអ្នកស្ថិតក្នុងកណ្តាប់ដៃរបស់សាច់ញាតិ និងមិត្តភក្តិអ្នកគឺដូចជាក្មេងតូចម្នាក់ដែលចូលចិត្តលេងសើចរហូតដល់ភ្លេចខ្លួន។ ពេលខ្លះនៅក្នុងជីវិតអ្នកក៏នៅតែត្រូវជួបរឿងបោកប្រាស់ ព្រោះតែមនុស្សក្បែរខ្លួននេះហើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)