ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​យុគ​ឌីជីថល​ ដោយ​ Arjun Narayan ប្រធានផ្នែកទំនុក​ចិត្ត ​និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​​​ TikTok ​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​

សុខភាព​ផ្លូវ​ចិត្ត​​នៅ​តែបន្ត​រង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​វិស័យ​សុខភាព​សាធារណៈ​នៅ​ជុំ​វិញពិភព​លោក​។​ បើ​យោង​តាម​​អង្គការ​សុខភាពពិភព​លោក មនុស្ស​ប្រមាណ​​មួយ​​ពាន់​លាន​នាក់​កំពុង​​រស់​នៅ​ជា​មួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​​។​ ផ្ទុយ​ទៅ​វិញ​​ ​ប្រទេស​នីមួយៗ​ចំណាយថវិកាស្ទើតែ​​ ២%​​ទៅ​លើ​​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​រស់​នៅ​ដោយ​មិនបាន​​ទទួល​​សេវា​កម្ម​នេះ​​ប្រកប​ដោយ​គុណភាព​។​

បើ​យោង​ទៅ​តាម​​អង្គការ​ចិត្ត​សង្គម​ អន្តរ​វប្បធម៌ នៅ​ក្នុង​ចំណោម​ប្រជា​ជន​កម្ពុជាប្រមាណ ១៦​លាន​នាក់​ ប្រហែលជា ៤០%នៃពួក​គេ​បាន​ទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវចិត្ត ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ មជ្ឈមណ្ឌល​សុខភាព​ត្រឹម​តែ​ ២%​​តែ​ប៉ុណ្ណោះ​ដែល​អាច​​ផ្តល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​នេះ​ដល់​អ្នក​ជំងឺ​បាន​​។​

Addressing The Mental Health Impact Of Covid 19 Through Digital Therapies Cropped 780x440.xba78d6c6

ទិវាសុខភាព​ផ្លូវ​ចិត្ត​ពិភព​លោក​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែតុលា​ជារៀង​រាល់​ឆ្នាំ​ ហើយ​បាន​ផ្តល់​ឱកាស​ដល់​​មនុស្ស​ជុំ​វិញ​ពិភព​លោក​មក​ចូល​រួម​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​​ប្រឈម​នេះ​​។ ឆ្នាំ​នេះ​ផង​ដែរ​ អង្គការ​សុខភាពពិភព​លោក​ (WHO) សហព័ន្ធ​ពិភព​លោក​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ (WFMH) និងអង្គការ​​រួប​រួម​គ្នា​ដើម្បី​សុខភាព​ផ្លូវ​​ចិត្ត​ពិភព​លោក (UnitedGMH) ​ បាន​រួម​គ្នា​បង្កើតឲ្យ​មាន​កិច្ច​ពិភាក្សា​​​ទៅលើ​​យុទ្ធនាការ​មួយ​ហៅ​ថា «ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត៖ ចាប់​ផ្តើម​​ដាក់​ទុន​បន្ថែម​ទាំង​អស់​គ្នា​​»​( Move for mental health: let’s invest campaign)​។​ យុទ្ធនាការ​នេះ​​បាន​បង្ហាញ​​ពី​ផល​ប៉ះពាល់​បណ្តាល​មក​​ពី​​ការ​រីក​រាល​ដាល​នៃ​​វីរុស​កូវីដ ១៩​ រួម​មាន​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ក៏​ដូច​ជា​​​ការ​អនុវត្តន៍វិធាន​ការ​រក្សា​គម្លាត​សុវត្ថិភាពសង្គម​ ​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​រង​​​ភាព​ភ័យ​ខ្លាច​និងថប់​បារម្ភ​​​​។​

ផល​ប៉ះពាល់​មួយ​ទៀត​នោះ​គឺ​ ការ​កើន​ឡើង​​យ៉ាង​គំហក​នៃ​ការ​​​ចំណាយ​​ពេល​លើ​ប្រព័ន្ធ​អន​ឡាញ ទាក់​ទង​នឹង​​ការងារ ការ​កំសាន្ត​ និង​ដើម្បី​ទទួល​បាន​ព័ត៌មាន​​នៅពេល​ដែល​ពួក​គេ​នៅ​ផ្ទះ​។ ចំនួន​ម៉ោង​ដ៏​ច្រើន​លើស​លប់​នេះ​បាន​បង្កជា​បញ្ហា​ប្រឈម​មួយ​ផ្សេង​ទៀត ​គឹ​​ការ​ញៀ​ន​លើ​​អេក្រង់​​អេឡិច​ត្រូនិច​ និង​ការ​​​បៀត​បៀន​លើ​ប្រព័ន្ធ​អន​ឡាញ​។ ហើយ​វា​ក៏​បាន​សរបញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ពី​​សារៈសំខាន់​ក្នុង​ការ​​បង្កើត​បរិបទ​​​អនឡាញ​ដែល​វិជ្ជមាន​និង​មាន​តុល្យភាព​។ ក្រៅពីការ​ចូល​រួម​ពី​​​​​រដ្ឋាភិបាល​និង​បុគ្គល​ ទម្រង់​ឌីជីថល​បាន​ក្លាយជាផ្នែក​មួយ​ក្នុង​ការ​បង្កើន​ភាព​ធន់​នៅ​ក្នុង​​ផ្លូវ​ចិត្ត​និង​ទម្រង់​ឌីជីថល​​។​

Coronavirus Impact Featured

ការ​​ចូល​រួម​លើក​កម្ពពស់​សុខភាព​ផ្លូវ​ចិត្ត​តាម​រយៈ​​ទម្រង់​ឌីជីថល

ទម្រង់​ឌីជីថល​អាច​​​លើក​កំពស់​​ការ​យល់​ដឹង​ក៏​ដូចជា​អប់​រំដល់​អ្នក​ប្រើប្រាស់ទាំង​អស់​​អំពី​សុខភាព​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចែក​រំលែក​​​គន្លឹះ​​​សុខភាព​ផ្លូវ​ចិត្ត​​ និង​​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែលពួក​គេ​​បាន​ជួប​ប្រទះ​​​។ តួយ៉ាង​ TikTok បាន​ដាក់​ចេញ​នូវ​ការ​ប្រកួត​​​មួយ​ហៅ​ថា «គិត​មុន​ធ្វើ​អ្វី​មួយ​» ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​​នៅ​ទូទាំង​​អាស៊ី​អាគ្នេយ៍​ និង​ជុំ​វិញពិភព​លោកឲ្យ​​​ចំណាយ​ពេល​គិត​ពិចារណា​មុន​ពេល​ចូល​រួម​នៅ​ក្នុង​​សកម្មភាព​អវិជ្ជមាន​ឬ​​គ្រោះថ្នាក់​ណាមួយ ដែល​រាប់តាំង​ពី​​ការ​បៀតបៀន​​​តាម​ប្រព័ន្ទ​អនឡាញ រហូត​ដល់​ការ​ធ្វើ​បាប​ខ្លួន​ឯង​ជា​ដើម។​ យុទ្ធ​នាការ​ទាំង​នោះ​បាន​ក្លាយ​វេទិកា​​​​​សម្រាប់​សហគមន៍​លើ​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើតនូវ​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព​និង​វិជ្ជមាន​សម្រាប់​មនុស្ស​គ្រប់​ៗរូប​។​

មនុស្ស​កាន់​តែ​ច្រើន​ដែល​បាន​ចំណាយ​ពេល​នៅ​លើ​ប្រព័ន្ធ​អនឡាញ​​ បាន​ចាប់​ផ្តើម​​​យល់​ដឹង​ពី​សារៈសំខាន់​នៃ​សុខុមាល​ភាព​ ​​ឌីជីថល​ ហើយ​ពួក​គេ​បាន​កំពុង​​តែ​ចូល​រួម​នៅ​ក្នុង​ការ​បង្កើន​​ការ​យល់​ដឹង​លើ​បញ្ហា​នេះ​។​

បន្ថែម​ពី​នេះទៅទៀត​ តួនាទី​របស់​ទម្រង់​ឌីជីថល​​មិន​ត្រឹម​តែ​ជា​អ្នក​សម្រប​សម្រួលការ​ចែក​រំលែក​​មាតិកា​នោះ​ទេ ​យើង​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ទម្រង់​ឌីជីថល​គឺជា​កន្លែង​សុវត្ថិភាព​ សម្រាប់​​ធ្វើ​ការ​ស្វែក​រក​ បង្កើត​និង​តភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​។ TikTok បាន​ដាក់​ចេញ​នូវ​កម្មវិធី​បន្ថែមរួម​មាន​​ ​ ​ការ​គ្រប់​គ្រង​ពេលវេលា​អេក្រង់​ និង​ម៉ូដ​ដាក់​កំហិត​ជា​ដើម​ ដែល​អាច​ឲ្យ​​អ្នក​ប្រើប្រាស់​ ​គ្រប់​គ្រង​​លើពេល​វេលា​​​​ចំណាយ​​នៅ​លើ​ TikTok និង​កំណត់​មាតិកា​ដែល​មិន​សមរម្យ​សម្រាប់​ពួក​គេ​។​

Mental Health Tech

​ធ្វើ​ការ​តាំង​ចិត្តផ្ទាល់​ខ្លួន​​ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​ដ៏​ល្អ​ប្រសើរ​

ការ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​​សុខភាព​ផ្លូវ​ចិត្ត​ គឺជា​ការ​ចែក​រំលែក​ពី​ដំណើរ​​រឿង​របស់​មនុស្ស​ម្នាក់ៗ​ដែល​ខុសគ្នា​ពី​មួយ​ទៅ​មួយ​​។​ ហេតុ​ដូច្នេះ​ហើយ​មនុស្ស​គ្រប់​រូប​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​​​និង​ផ្តល់​អំនាច​ក្នុង​ការ​ចែក​រំលែក​ពី​បទពិសោធន៍របស់​ខ្លួនទៅ​កាន់​មនុស្ស​ផ្សេង​ទៀត និង​​​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​​ក្លាហាន​ក្នុង​ការ​ស្វែង​រក​ជំនួយ​ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ​វា។​


  • ការ​កាត់​បន្ថយ​ពេល​វេលា​នៅ​លើ​ប្រព័ន្ធ​អនឡាញ​៖ ពួក​យើង​អាច​​ប្រើយុទ្ធ​សាស្រ្ត​ត្រៀម​ទុក​ជា​មុន​ដើម្បី​កំណត់​ពេល​វេលា​ដែល​យើងចង់​​​ចំណាយ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ ឧទាហរណ៍​​​​ការ​បិទ​ទូរសព្ទ​​នៅ​ពេលវេលា​ជាក់​លាក់​ណាមួយ​ នៅ​​ពេល​ដែល​អ្នក​ចូល​គេង​ ឬ​នៅ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​។​ ពួក​យើង​ក៏​អាច​បិទ​​សញ្ញា​​ផ្តល់​ដំណឹង​ដែល​មិន​ចាំបាច់​​ ដែល​វា​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ផ្តោត​លើ​កិច្ច​ការ​ផ្សេងៗ​។ ​ នៅ​មាន​វិធីសាស្ត្រ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​នឹង​ជួយ​យើង​​គ្រប់​គ្រង​ពេល​វេលា​​​ ហើយ​យើង​គួរ​តែ​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។​

  • ផ្លាស់​ប្តូរ​ចំនុច​ផ្តោត​របស់​យើង​៖ មនុស្ស​ភាគ​ច្រើន​បាន​ងាក​មក​រក​ទូរសព្ទ​និង​​ឧបករណ៍អេឡិច​ត្រូនិច​នានា​ដើម្បី​បំបាត់​ភាព​​អផ្សុក​របស់​ពួក​គេ​​។ ​ប៉ុន្តែ​​តើ​វា​មានន័យ​ថា​ពួក​គេ​កំពុង​គេច​ចេញពី​ពិភព​លោក​​ពិត​ប្រាកដ​របស់​ពួក​គេ​ដោយ​ជំនួស​ដោយ​ពិភព​លោក​ឌីជីថល​ឬ? ការ​ជ្រើស​រើស​យក​​​បណ្តាញ​សង្គម​ឬ​ទម្រង់ណា​មួយ​​តែង​មាន​ភាព​​ងាយ​ស្រួល​ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​យើង​នៅ​មាន​វិធី​កែ​អផ្សុក​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ផ្តល់​សុខភាព​​និង​មាន​ប្រសិទ្ធ​ភាព​ដល់​ពួក​យើង​។​ ឧទាហរណ៍​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ធុញ​ លោក​អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ ឬ​បង្កើត​ចំណង់​ចំណូល​ចិត្ត​ថ្មី​។ លទ្ធផល​បាន​​បង្ហាញ​ឲ្យ​ឃើញ​ពី​តុល្យភាព​រវាង​​ការ​ធ្វើ​ទំនាក់​ទំនង​លើ​ប្រព័ន្ធ​អន​ឡាញ​និងក្រៅ​ប្រព័ន្ធ​អន​ឡាញ​ ហើយវា​ក៏​មាន​ន័យ​ថា​​​ពួក​យើង​មិន​ចាំបាច់​នៅ​ជាប់​ជាមួយ​​អេក្រង់របស់​ពួក​យើង​​២៤/៧នោះ​ដែរ​។​
  • ចំណាយ​ពេល​​​​ឆ្លុះបញ្ចាំង​ពី​ខ្លួន​ឯង​​និង​នៅ​ឆ្ងាយ​ពី​អេក្រង់​៖ វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ចំណាយ​ពេល​​ដើម្បី​ស្វែង​យល់​ពី​​​ចិត្ត​និង​តាម​ដាន​ការ​គិត​របស់​អ្នក​​។ អ្នក​អាច​សាកល្បង​​សរសេរកំណត់ហេតុ​ប្រចាំ​ថ្ងៃ​ឬ​ធ្វើ​សមាធិ ​ រក្សាទុក​ការ​ចង​ចាំ​ល្អៗ និង​អនុវត្ត​​ការ​ដឹង​គុណ​ចំពោះ​មនុស្ស​ និង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក​។

ខាង​លើ​គឺ​​ជា​គន្លឹះ​ក្នុង​ការ​​​តាំង​ចិត្ត​​​ដើម្បី​​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​បន្ថែម​ ហើយ​វា​ក៏ជា​​ជំហាន​ដំបូង​ក្នុង​ការ​​ស្វែង​យល់​​ថា​តើ​យើង​ដែល​ជា​បុគ្គល​ម្នាក់ៗ​អាចធ្វើ​អ្វី​មួយ​បាន​ដើម្បី​សុខភាព​​ផ្លូវ​ចិត្ត​​​​​​​​។​

0.Knongsrok_quote Copy

ការ​ចូល​រួម​ពី​សហគមន៍​​ទៅ​លើ​សុខភាព​​ផ្លូវ​ចិត្ត​

ការ​បង្កើន​ការ​យល់​ដឹង​អំពី​​សុខភាពផ្លូវ​ចិត្ត​​និង​លុប​បំបាត់​​ការ​ម៉ាកងាយ​ជុំ​វិញ​ប្រធាន​បទ​នេះ​​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​​នៅ​ក្នុង​សង្គម​។ ​ក្រៅ​ពី​ការ​​​​គ្រប់​គ្រង​​​​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​បាន​យ៉ាង​ល្អ​​ អ្វី​ដែល​​យើង​ម្នាក់​ៗអាចធ្វើ​បាន​នោះ​គឺ​ការ​ផ្តល់​ការ​គាំទ្រ​ដល់​​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​​របស់​យើង​ដែល​កំពុង​​ជួប​ប្រទះបញ្ហា​នេះ​។ តួយ៉ាង​​និយោជក​​អាច​​បង្កើត​កម្មវិធី​សុខុមាល​ភាព​នានា​ដែល​បង្កើត​​​បរិយាកាស​​​​​ស្និទស្នាល​និ​ងផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​​នៅ​ក្នុង​អង្គភាព​​​របស់​ខ្លួន​។​

រដ្ឋាភិបាល​កំពុងបន្ត​​​ធ្វើ​ការ​ពង្រឹង​​​​លើ​សេវា​សុខភាព​ផ្លូវ​ចិត្ត​ ​ដែល​អ្នក​រាល់​គ្នា​អា​ច​ទទួល​យក​បាន​។ ពួក​គេ​ក៏​អាច​​​សហការ​ ​ជាមួយ​នឹង​វិស័យ​ឯកជន​​និង​សហគមន៍នានា​​ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​​និង​បង្កើត​ដំណោះ​ស្រាយ​​​ទាក់​ទង​នឹង​​បញ្ហា​ដែល​មានស្រាប់​​។ ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​នឹង​ត្រូវ​ការ​​ការ​សហការ​កាន់​តែ​ជិត​ស្និទ​​ដើម្បី​​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដ៏​សំខាន់​មួយ​នេះ​។​

យុគឌីជីថល​នេះ​បាន​​នាំ​យក​នូវ​បញ្ហា​ប្រឈម​ថ្មី​ជាច្រើន​ ហើយ​វា​​ក៏​ជារឿង​សំខាន់​ដែល​ឌីជីថល​ត្រូវ​ចូល​រួម​ចំណែក​ក្នុង​ការ​​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​​មានផ្លូវ​ចិត្ត​ដែល​រឹង​មាំ​និង​​ធន់​ទៅ​នឹង​​​​​ទម្រង់​ឌីជីថល​នេះ​។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​ទំនួល​ខុស​ត្រូវ​​ក្នុង​ការ​លើក​កំពស់​សុខភាព​ផ្លូវ​ចិត្ត​មិន​មែនជា​ទំនួល​ខុស​ត្រូវ​របស់​បុគ្គល អង្គភាព ឬភាគី​​ណា​មួយ​នោះ​ទេ​។ វា​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​​មជ្ឈដ្ឋាន​ ហើយ​គ្រប់​គ្នា​មាន​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែក​​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​​ជួយ​ដល់​អ្នក​​ដទៃ​​​លុបបំបាត់​​នូវ​​​ការ​ម៉ាក​ងាយ​អំពី​សុខភាព​ផ្លូវ​ចិត្ត​៕​

Unnamed