ស្រីៗត្រូវចាំ បើគ្មានអ្នកណាការពារអ្នកទេ អ្នកត្រូវតែរឹងមាំ​ ហើយចេះការពារខ្លួនឯង

មនុស្សស្រីគ្រប់រូប សុទ្ធតែប្រាថ្នាចង់បានការស្រឡាញ់ ថ្នាក់ថ្នម មើលថែ និងការពារពីមនុស្សដែលនាងស្រឡាញ់។ ប៉ុន្តែយ៉ាងណាមិញ គឺមានស្ត្រីជាច្រើន បែរជាមិនមានសំណាងទទួលបានការថ្នាក់ថ្នម សូម្បីតែការការពារ ក៏នាងមិនដែលនឹងទទួលបានដែរ ដូច្នេះ មានតែការដែលនាងត្រូវរឹងមាំ និងការពារខ្លួនឯងទេ ទើបជាជម្រើសចុងក្រោយដែលល្អបំផុតសម្រាប់នាង។

ស្ត្រីខ្លាំងម្នាក់ដែលនឹងមិនខ្លាចភាពលំបាក នឹងមិនអាចចៀសវាងភាពទន់ខ្សោយរបស់នាងបានទេ ប៉ុន្តែនាងតែងតែប្រឈមមុខនឹងវាយកឈ្នះខ្លួនឯង ហើយក្លាយជាមនុស្សរឹងមាំដោយខ្លួនឯង។ បញ្ហាជីវិតបានកើតឡើងជាច្រើនដង បានរុញអ្នកទៅខាងក្រោមដើម្បីសាកល្បងនូវភាពអត់ធ្មត់គ្រប់យ៉ាង និងការក្រោកឡើងវិញរបស់អ្នក។

119790486_178593573718932_6519199791374210774_o

រឿងដែលស្ត្រីត្រូវចងចាំក្នុងចិត្តដើម្បីឱ្យខ្លួនឯងកាន់តែរឹងមាំ

១. យើងម្នាក់ៗមានជីវិតតែមួយប៉ុណ្ណោះដើម្បីរស់នៅ ដូច្នេះសូមធ្វើអ្វីដែលយើងចង់ធ្វើ ទៅកន្លែងដែលយើងចង់ទៅ ជួបបទពិសោធន៍ដែលអ្នកចង់សាកល្បង។ កុំមើលក្រោយ ហើយកុំចុះចាញ់ ឬបាក់ទឹកចិត្តឱ្យសោះ។


២. ការរៀនគិតវិជ្ជមាន អ្វីៗនឹងល្អ។ មេឃអាចនឹងមានព្យុះ ប៉ុន្តែភ្លៀងនឹងមិនស្ថិតស្ថេរឡើយ ក្រោយភ្លៀងមេឃនឹងស្រឡះ។

៣. ប្រសិនបើអ្នកបន្តស្វែងរកអ្វីៗដែលល្អឥតខ្ចោះនាពេលអនាគត អ្នកនឹងមិនសប្បាយចិត្តទេក្នុងពេលបច្ចុប្បន្ននេះ។

៤. អ្នកត្រូវចេះរៀនមើលឃើញជីវិតពីទស្សនៈ និងចំណុចផ្សេងៗគ្នា ដើម្បីអាចរស់នៅដោយសុខសាន្ត៕

118559435_174877840757172_3019465328153951441_o

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)