យោងតាមសេចក្ដីប្រកាសរបស់គេហទំព័ររបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសនូវទឹកចិត្តសម្បុរសរបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះទឹកជំនន់នៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលថ្មីៗនេះ។
រាយនាមសម្បុរសជនរួមមាន ៖
១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា ថោង សារ៉ាត និង លោក ជំទាវ ធីតា ១០មុឺនដុល្លារ។
៧.ឧកញ៉ា ហុង ពីវ ៥០មុឺនដុល្លារ។
៨.អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ។
៩.ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ។
១០.ឧកញ៉ា លី ហួរ ១០មុឺនដុល្លារ។
១១. ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ។
១២. ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ។
១៣.ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ។
១៤. ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ។
១៥.ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ។
១៦. ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ។
១៧.ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ។
១៨.ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។
១៩.ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ២០ម៉ឺនដុល្លារ។
២០. ធនាគារអេស៉ីលីដា ២០ម៉ឺនដុល្លារ។
២១ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ។
២២ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។
២៣ ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ។
២៤ ឯឧ លឹម លាង ១០ម៉ឺនដុល្លារ។
២៥ អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។
២៦ ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។
២៧ ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ។
២៨ ឧកញ៉ា សុីវ គង់ទ្រីវ និង លោកជំទាវ ១០មុឺនដុល្លារ។
២៩ ឧកញ៉ា វិញ ហួនិងលោកជំទាវ ១០មុឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង 11:57 ព្រឹកថ្ងៃទី ១៤ តុលា ២០២០ នេះថវិកាទទួលបានសរុបគឺ $៤,៨១០,០០០ ដុល្លារ។ ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕