មួយរយៈនេះដោយសារតែមានការធ្លាក់ភ្លៀងខ្លាំង ព្រមជាមួយនិងទឹកជំនន់លិចលង់ស្ទើគ្រប់ទីកន្លែង បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងតាខ្មៅជាពិសេសអ្នករស់នៅភូមិព្រែកសំរោងបី មានការព្រួយបារម្ភខ្លាំងជាមួយនឹងអាងចិញ្ចឹមក្រពើមួយកន្លែង ដោយមានទីតាំងស្ថិតនៅ ភូមិព្រែកសំរោងបី ក្រុងតាខ្មៅ ខេត្តកណ្តាល។
នេះបើយោងតាមការpostរបស់ Facebook pageឈ្មោះ : គ្រូ-Teacher of Cambodia
#សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នជាបន្ទាន់ 🙏🙏🙏
ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3 ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំង៕
14.10.2020
បើយោងតាម Facebook ឈ្មោះ សុផាន់ណា អ្នកចូលចិត្តផុស បានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖
"ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3 ក្រុងតាខ្មៅ ខេត្តកណ្តាល ពួកគាត់សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើនោះ ដើម្បីរកដំណោះស្រាយអោយបានឆាប់។
14.10.2020"
ហេតុដូច្នេះហើយសូមអាជ្ញាធរមានសម្ថតកិច្ច មេត្តាជួយរកវិធានការណ៍ ដើម្បីដោះស្រាយនូវក្តីបារម្ភមួយនេះជូនពួកគាត់ឱ្យបានឆាប់រហ័សផង។
សូមអរគុណ