បាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតដោយសារតែជំនន់ទឹកភ្លៀង នារាត្រីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០

ទំនប់សណ្តរស្ទឹងព្រែកត្នោតបានបាក់ហើយដោយសារជំនន់ទឹកភ្លៀងនាំអោយធ្លាយលិចលង់ផ្លូវកម្លាំងសមត្ថកិច្ច ទាំង១៤ខណ្ឌកំពុងចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ។បានបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហេីយការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

FB_IMG_1602609347871

FB_IMG_1602609379476

FB_IMG_1602609353248


ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង លើសណ្តរស្ទឹងព្រែកត្នោតនេះ។អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕

FB_IMG_1602604053367

FB_IMG_1602604050898

ប្រភព: Town News