តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីសកម្មភាព និងស្នេហានៅឆ្នាំ ២០២១ នេះ:

តារានិករនីមួយៗស្ថិតនៅក្រោមឥទ្ធិពលនៃធាតុមួយក្នុងចំណោមធាតុទាំងបួនដែលនាំមកនូវលាភសំណាង ធាត់ទាំង ៤ រួមមាន៖ ទឹក ដី ភ្លើង និងខ្យល់។ នៅឆ្នាំ ២០២១ ខាងមុខនេះធាតុទាំងនេះក៏នឹងគ្រប់គ្រងសកម្មភាពជាក់លាក់មួយចំនួនផងដែរ ប៉ុន្តែក៏ជាវិធីដែលអាចកំណត់នូវឥរិយាបទរបស់មនុស្សដែលស្ថិតក្នុងតារានិករនីមួយៗតាមហោរាសាស្ដ្រតាមបែបអឺរ៉ុបផងដែរ។

ធាតុភ្លើងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡាភ្ជាប់ទៅនឹងការប្រកួតប្រជែងជាទូទៅ និងសមត្ថភាពដែលទាក់ទងនឹងភាពសកម្ម។ ធាតុដីកំណត់ន័យចំពោះមនុស្សដែលស្រឡាញ់ធម្មជាតិ និងអ្នកដែលមានជំនាញខាងច្នៃប្រតិដ្ឋ។ ធាតុខ្យល់មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពបញ្ញា និងការស្រាវជ្រាវ។ ចំណែកឯធាតុទឹកវិញទាក់ទងផ្សារភ្ជាប់ទៅនឹងមនុស្សដែលស្រឡាញ់ផ្នែកសិល្បៈ និងខាងវិញ្ញាណ។

1. ធាតុភ្លើង (តារានិករ Aries Leo និង Sagittarius)

យោងទៅតាមការព្យាករណ៍ហោរាសាស្ដ្រអឺរ៉ុបសម្រាប់ឆ្នាំ ២០២១ មនុស្សដែលកើតក្នុងតារានិករទាំងនេះនឹងមានភាពក្លៀវក្លា ស្វាហាប់ និងបានសម្តី ប៉ុន្តែពួកគេក៏អាចឆាប់ខឹងផងដែរដូច្នេះពួកគេត្រូវការជំនួយកំចាត់ចោលក្តីទុក្ខព្រួយ និងវិធីដើម្បីនាំយកសេចក្តីស្ងប់ដាក់ក្នុងចិត្ត។

Fire_signs 1

ហេតុដូច្នេះហើយនៅឆ្នាំនេះតារានិករ Aries Leo និង Sagittarius នឹងរកឃើញមិត្តស្មោះត្រង់របស់ពួកគេនៅក្រោមកាលៈទេសៈនៅពេលពួកគេសកម្មខ្លាំង ឧទាហរណ៍នៅកន្លែងហាត់ប្រាណជាដើម។

មនុស្សដែលកើតនៅក្នុងតារានិករក្នុងធាតុភ្លើងនេះគឺមានការប្រកួតប្រជែងខ្ពស់ មានឱកាសដ៏ល្អក្នុងការស្វែងរកដៃគូជីវិតនាពេលអនាគតក្នុងព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ផ្សេងទៀតដែលបានចូលរួមប្រកួត។

មនុស្សដែលក្នុងធាតុភ្លើងនេះក៏ជាធ្វើអ្វីមួយដោយឆេវឆាវផងដែរ ដូច្នេះពួកគេអាចរកឃើញមិត្តស្មោះត្រង់របស់ពួកគេនៅកន្លែងដែលមនុស្សអាចបញ្ចេញមតិដោយសេរី ដោយមិនខ្លាចចំពោះការបង្ក្រាប។

2. ធាតុដី (តារានិករ Taurus Virgo និង Capricorn)

តារានិករ Taurus Virgo និង Capricorn គឺជាតារានិករធាតុដី ហើយពួកគេមានភាពត្រេកត្រអាល ស្ថេរភាព ប៉ុន្តែពួកគេក៏អនុវត្តជាក់ស្តែងដោយជោគជ័យជាក់ស្តែងផងដែរ។

Earth_signs

កត្តានេះហើយជាមូលហេតុដែលមនុស្សកើតមកស្ថិតក្នុងតារានិករធាតុដីទាំងនេះច្រើនតែចូលចិត្តអនុវត្តន៍ទម្លាប់ជាក់ស្តែងដូចជា ការធ្វើម្ហូប ការថែទាំសួនច្បារ ជាងឈើជាដើម។

មនុស្សដែលកើតនៅក្នុងតារានិករក្នុងធាតុដីនេះកំពុងស្វែងរកដៃគូជីវិតដែលមានចរិតលក្ខណៈស្រដៀងគ្នា នៅទីបំផុតពួកគេក៏ទទួលយកការកែលម្អចំណង់ចំណូលចិត្តរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

ម៉្យាងវិញទៀតមនុស្សកើតក្នុងធាតុដីនេះ ជាមនុស្សស្រឡាញ់ធម្មជាតិ ធ្វើការងារដើម្បីបរិស្ថានល្អស្អាតដែលជាហេតុជំរុញឱ្យពួកគេបានជួបដៃគូជីវិតដែលមានចំណាប់អារម្មណ៍ដូចគ្នា។

3. ធាតុខ្យល់ (តារានិករ Gemini Libra និង Aquarius)

ធាតុខ្យល់មានតារានិករ Gemini Libra និង Aquarius មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពបញ្ញា ការស្រាវជ្រាវ និងវិភាគយ៉ាងខ្លាំងនៅឆ្នាំ ២០២១ ។


Air_signs

មនុស្សដែលកើតនៅក្នុងធាតុខ្យល់ (តារានិករ Gemini Libra និង Aquarius) គួរតែស្វែងរកដៃគូដែលជាអ្នកប្រឹក្សា វែកញែក និងមានអំណះអំណាងច្បាស់លាស់។

អត្ថន័យពាក្យថាបញ្ញាដែលបង្ហាញពីការជំនះបញ្ហាក្នុងពេលបច្ចុប្បន្នដ៏សំខាន់សម្រាប់មនុស្សដែលកើតនៅក្នុងធាតុដីដើម្បីឱ្យមានអារម្មណ៍ថាមានន័យក្នុងជីវិត។

នេះជាមូលហេតុដែលតារានិករ Gemini Libra និង Aquarius កំពុងស្វែងរកដៃគូជីវិត ក៏ដូចជាមិត្តភ័ក្តិដែលអាចដោះស្រាយរាល់បញ្ហាបាន ដូចជាទៅហាងលក់សៀវភៅ បណ្ណាល័យ ឬអង្គការសង្គមស៊ីវិល ឬការងារនយោបាយដែលតែងតែមានកន្លែងជជែកវែកញែកជាមួយគ្នា។

តាមការពិត កន្លែងណាដែលអាចទទួលបានព័ត៌មានច្រើនគឺជាកន្លែងយ៉ាងល្អសម្រាប់មនុស្សដែលកើតនៅក្នុងតារានិករធាតុខ្យល់ដើម្បីស្វែងរកស្នេហា និងមិត្តភាពរបស់ពួកគេ។

4. ធាតុទឹក (តារានិករ Cancer Scorpio និង Pisces)

តារានិករ Cancer Scorpio និង Pisces ជាមនុស្សដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ។

ក្នុងឆ្នាំ ២០២១ ខាងមុខនេះតារានិករធាតុទឹកនឹងបង្ហាញពីភាពច្នៃប្រតិដ្ឋ ភាពឆ្លាតវាងវៃ និងវិញ្ញាណពិសេសរបស់ពួកគេ។ មនុស្សដែលកើតនៅក្នុងធាតុទឹកនេះគួរតែជ្រើសរើសដៃគូជីវិតដែលពេញចិត្តនឹងទម្រង់សិល្បៈណាមួយ។

Water_signs

ការចុះឈ្មោះចូលរៀននៅក្នុងក្លឹបហាត់រាំ រឺរបាំគឺជាវិធីដ៏ល្អដើម្បីស្វែងរកដៃគូជីវិត និងមិត្តភាព។

ម៉្យាងវិញទៀត នៅខែដំបូងក្នុងឆ្នាំ ២០២១ ការទៅទស្សនាសារមន្ទីរ ចូលរួមក្នុងមហោស្របល្ខោន ឬការប្រគុំតន្រ្តីគឺជាឱកាសដ៏ល្អក្នុងការជួបមនុស្សដែលមានចំណាប់អារម្មណ៍ខាងសិល្បៈដូចគ្នា។

ជាមនុស្សដែលអាចមានញាណពិសេសការប្រព្រឹត្តអំពើល្អ និងការប្រព្រឹត្ដត្រឹមត្រូវគឺជាគោលការណ៍សំខាន់ចំពោះមនុស្សដែលកើតក្នុងធាតុទឹកនេះ។

មនុស្សដែលស្ថិតក្នុងតារានិករ Cancer Scorpio និង Pisces ក៏អាចស្វែងរកដៃគូជីវិតដែលសក្តិសមរបស់ពួកគេផងដែរ នៅក្នុងអង្គការដែលតស៊ូមតិដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិ ឬប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌នៅក្នុងសង្គម៕

តើអ្នកស្ថិតក្នុងតារានិករធាតុអ្វី? ស្វែងរកដៃគូដែលសក្តិសមរបស់អ្នក និងមិនត្រូវបោះបង់ឱកាសចំពោះមនុស្សដែលយើងស្រឡាញ់ឡើង! បង្ហាញអារម្មណ៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ yearly-horoscope

អំពីអ្នកសរសេររបស់យើង៖ វីរៈ ១៦៨

12931170_195258877524133_2946057778927190207_n

Tel: 010931168