សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ តុលា កម្ពុជានឹងរងនូវឥទ្ធិពលអាកាសធាតុបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ១៣ តុលា ២០២០ នេះបានឱ្យដឹងថា " ដោយយោងតាមការតាមដាន ស្ថានភាពអាកាសធាតុឃើញថា ប្រពន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះ ទី១៦ ឈ្មោះថា ណាងកា។"

បើតាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំ​ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ នៅក្នុងរង្វង់ថ្ងៃទី១៦ ១៧ ព្យុះថ្មីមួយទៀត នឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះសូដែល ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាម ត្រង់ចំណុចគីញើន រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាម ខេត្តរតនគិរី នាថ្ងៃទី១៨ ១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនទាំងអស់ធ្វើការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ជាពិសេស ប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ២០ ខែតុលា។


សូមអានសេចក្ដីប្រកាស និងស្ថានភាពបន្ថែមតាមរយៈសេចក្ដីប្រកាសខាងក្រោម ៖

41a8d93a61e4c47f45034f0996a22f1cd03aa4c8