យើងទាំងអស់គ្នាប្រាកដជាស្គាល់ពីឆ្នាំកំណើតរបស់ខ្លួនឯងតាមបែបចិន ប៉ុន្តែមានមនុស្សជាច្រើនដែលមិនទាន់បានដឹងអំពីឆ្នាំកំណើតរបស់ខ្លួនឯងតាមបែបអឺរ៉ុប ដែលឆ្នាំកំណើតទាំងអស់នោះត្រូវបានគេហៅថាជាតារានិករ។ តារានិករនីមួយៗ អាចបញ្ជាក់ពីអត្តចរិត និងចំណង់ចំណូលចិត្តបានយ៉ាងច្បាស់ផងដែរ។
ចង់ដឹងកាន់តែច្បាស់ថាអ្នកស្ថិតនៅក្នុងតារានិករមួយណា សូមផ្ទៀងផ្ទាត់ជាមួយថ្ងៃខែកំណើតរបស់អ្នកដែលមាននៅខាងក្រោមនេះ:
បើសិនអ្នកកើតនៅក្នុងតារានិករ Aries មានន័យថា: អ្នកមានអត្តចរិកឆេវឆាវ ផ្សងគ្រោះថ្នាក់ តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅនូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អប៉ុន្តែគ្រាន់តែមួយឆាវ មិនដែលយកចិត្តទុកដាក់ចំពោះរឿងតិចតួចទេ។
បើសិនអ្នកកើតនៅក្នុងតារានិករ Taurus មានន័យថា: តារានិករនេះមានចរិកចាស់កំរិល ចូលចិត្តស្ងប់ស្ងាត់ មិនសូវចូលចិត្តធ្វើអ្វីផ្តេសផ្តាស ប្រើពេលច្រើនក្នុងការសម្របជាមួយការងារ ជីវភាពរស់នៅ និងអ្វីៗដែលនៅជុំវិញខ្លួន។
បើសិនអ្នកកើតនៅក្នុងតារានិករ Gemini មានន័យថា: អ្នកចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់ បើសិនជាបាននិយាយគ្នាលេងជាមួយអ្នកច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាននៅក្នុងខួរក្បាលរបស់តារានិករនេះ នឹងធ្វើឲអ្នកងឿងឆ្ងល់ទៅតាមដែរ។
បើសិនអ្នកកើតនៅក្នុងតារានិករ Cancer មានន័យថា: តារានិករនេះតែងតែពោរពេញដោយក្តីស្រឡាញ់ ចំពោះពួកគេអ្វីដែលសំខាន់បំផុតនោះគឺគ្រួសារ។ សំបកក្រៅមើលទៅរឹងរូសប៉ុន្តែមានចិត្តទន់ភ្លន់ប៉ុន្តែមិនទន់ជ្រាយ។ តារានិករនេះមានចរិកមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វីគឺតស៊ូដល់ទីបំផុត។
បើសិនអ្នកកើតនៅក្នុងតារានិករ Leo មានន័យថា: អ្នកមានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ គឺជាចំនុចពិសេសជាងគេនៃអត្តចរិក ពេលខ្លះស្រឡាញ់មុខមាត់ មានភាពជឿជាក់ ចូលចិត្តខ្វល់ខ្វាយច្រើននូវអ្វីដែលអ្នកដទៃមើលមកខ្លួន ក៏ព្រោះតែបែបនេះទើបធ្វើឲខ្លួនឯងមិនសូវសប្បាយចិត្ត។
បើសិនអ្នកកើតនៅក្នុងតារានិករ Virgo មានន័យថា: ចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ទោះបីជារឿងកំបុិកកំប៉ុក។ តារានិករនេះមានអត្តចរិកសុភាព រម្យទម ក៏ព្រោះតែបែបនេះធ្វើឲខ្លួនឯងមានសម្ពាធ ក៏មិនចេះធ្វើខ្លួនឲទំនេរ ចូលចិត្តជួយគេ។ ដោយសារខ្លួនឯងខ្វះការជឿជាក់គេតែងតែត្រូវការ ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។
បើសិនអ្នកកើតនៅក្នុងតារានិករ Libra មានន័យថា: អ្នកចូលចិត្តស្វែងរកសេចក្តីសុខសន្តិភាព ពូកែរាប់អាន ការនិយាយសន្ទនា គឺជាលក្ខណៈពិសេសរបស់តារានិករនេះ ហើយអ្វីដែលជាគុណវិបត្តិធំបំផុតនោះគឺ តែងតែស្ទាក់ស្ទើរងាយនឹងប្រើគំនិតខ្លួនឯងផ្តោតទៅលើអ្នកដទៃ នេះហើយគឺជាចំនុចគួរឲប្រុងប្រយ័ត្ន។
បើសិនអ្នកកើតនៅក្នុងតារានិករ Scorpio មានន័យថា: អ្នកមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲបានធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ តារានិករនេះមានភាពគុំគួន មិនគិតពីអ្វីទាំងអស់វាយបកទៅលើសត្រូវ គុណសម្បត្តិធំបំផុត គឺអ្វីដែលបានដៅទុក ដាច់ខាតត្រូវតែបានសម្រេច មិនបកក្រោយឡើយ។
បើសិនអ្នកកើតនៅក្នុងតារានិករ Sagittarius មានន័យថា: អ្នកប្រៀបបានទៅនឹងព្រួញនឹងធ្នូ ធ្វើអ្វីដោយឯកឯង រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង ក្នុងចំណោមតារានិករទាំងអស់គឺជាតារានិការដែលចូលចិត្តផ្សងគ្រោះថ្នាក់ ដើរកម្សាន្ត និងចូលចិត្តលេងល្បែង។
បើសិនអ្នកកើតនៅក្នុងតារានិករ Capricorn មានន័យថា: អ្នកជាតារានិករដែលមានចិត្តអំណត់ជាងគេ ធ្វើអ្វីប្រុងប្រយ័ត្ន ក៏ជាតារានិករដែលស្លូតបូតជាងគេ។ ធ្វើអ្វីប្រាកដប្រជា ក៏រឹងរូសណាស់ដែរ មិនដល់គោលដៅគឺមិនព្រមឈប់ទេ។ ភាពអំណត់របស់ពួកគេទូលំទូលាយ ជាមួយគ្នានេះដែរថែមទាំងឧស្សហ៍ ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ ប៉ុន្តែគ្មានអារម្មណ៍សុវត្ថិភាព មិនងាយជឿជាក់លើអ្នកដទៃ។
បើសិនអ្នកកើតនៅក្នុងតារានិករ Aquarius មានន័យថា: អ្នកជាមនុស្សដែលឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្តទាំង២ភេទ ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន។
បើសិនអ្នកកើតនៅក្នុងតារានិករ Pisces មានន័យថា: ជាតារានិករក្រោយគេបង្អស់ ក៏ជាតារានិករដែលប្រមូលផ្តុំនូវគុណសម្បត្តិទាំងអស់ អ្វីដែលពិសេសនោះគឺចិត្តដ៏ស្លូតបូត ដើម្បីជួយអ្នកដទៃ ឬមិត្តភក្តិ សុខចិត្តលះបង់ខ្លួនឯងដើម្បីភាពស្មោះត្រង់៕