កុំព្យូទ័រយួរដៃគឺជាឧបករណ៍ដែលមានប្រជាប្រិយបំផុតនាពេលបច្ចុប្បន្ននេះ។ វាជាឧបករណ៍ដ៏សំខាន់មួយដែលយើងភាគច្រើនប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែយើងកម្រគិតពីការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺធ្វើឱ្យអាយុកាលកុំព្យូទ័រនេះឆាប់ខូច។ ទោះជាយ៉ាងណា ការមិនយកចិត្តទុកដាក់មួយចំនួនអាចជះឥទ្ធិពលដល់ការងាររបស់វាហើយនាំឱ្យមានការខូចខាតធ្ងន់ធ្ងរ។
ខាងក្រោមនេះគឺជារបៀបដោះស្រាយមួយចំនួនដើម្បីធ្វើឱ្យឧបករណ៍របស់អ្នកត្រឹមត្រូវដើម្បីពន្យារអាយុកាលរបស់វា។
អ្នកប្រហែលជាគិតថាគួរឱ្យអស់សំណើចនៅពេលឆ្មាដែលអ្នកស្រឡាញ់ឡើងដេកលើកុំព្យូទ័រយួរដៃរបស់អ្នក ឆ្មាត្រូវបានទាក់ទាញទៅនឹងភាពកក់ក្តៅនៃកុំព្យូទ័រ ប្រសិនបើឆ្មាដេកពីលើរោមរបស់វាអាចចូលទៅក្នុងកង្ហារម៉ាស៊ីនរបស់ប្រព័ន្ធកុំព្យូទ័រ។ នៅទីបំផុតវាអាចបណ្តាលឱ្យឡើងកំដៅ និងបំផ្លាញការងាររបស់វា។
កុំបរិភោគនៅពីមុខកុំព្យូទ័ររបស់អ្នក។ ចំណីអាហារណាមួយដែលធ្លាក់ចូលក្នុងក្តារចុចរបស់អ្នកនៅទីបំផុតនឹងទាក់ទាញសត្វកន្លាត និងស្រមោចចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។
ព្យាយាមប្រុងប្រយ័ត្នជាមួយកុំព្យូទ័រយួរដៃរបស់អ្នកនៅពេលដែលអ្នកផ្លាស់ទី ប្រសិនបើវាមិនអង្គផ្ទុកទិន្ន័យផ្នែករឹង (SSD) ទេនោះ។ ប្រសិនបើកុំព្យូទ័ររបស់អ្នកប្រើអង្គផ្ទុកទិន្ន័យ Hard Disk វាបង្កការខូចខាតប្រសិនបើវាត្រូវបានប៉ះទង្គិចចុះឡើងច្រើនពេក។ ជាលទ្ធផលប្រសិនបើ Hard Disk របស់អ្នកខូចអ្នកនឹងបាត់បង់ទិន្នន័យរបស់អ្នកទាំងអស់។
អ្នកប្រហែលជាគិតថាខ្សែគឺត្រូវបានស្រោមដោយកៅស៊ូស្វិតហើយគ្មានអ្វីអាចកើតឡើងចំពោះវាទេ។ មែនហើយវាជាការពិត ពួកវាអាចរមីរមួលដែលធ្វើឱ្យវាខូចទ្រង់ទ្រាយ។ ទោះជាយ៉ាងណាដោយសារខ្សែដែលភ្ជាប់ពីកុំព្យូទ័រទៅកាន់ឧបករណ៍ផ្សេងៗគឹត្រូវបានផលិតឡើងតូច និងស្រាល។
ដូច្នេះសូមកុំធ្វើឱ្យខ្សែទាំងនេះរមីរមួលខូចទ្រង់ទ្រាយ។ កុំច្របាច់ខ្សែនៅពេលដោតចូលឧបករណ៍ - នេះអាចបណ្តាលបណ្តាញនៃការបញ្ជូនទិន្ន័យយឺត ឬសាកកុំព្យូទ័រមិនចូល។
តាមបច្ចេកទេស អ្នកមិនអាចទុកសាកថ្មកុំព្យូទ័រយួរដៃពេញហើយទុកចោលបានទេពីព្រោះថ្មប្រភេទថ្មីដែលផលិតឡើងពីលីចូម - អ៊ីយ៉ុង (lithium-ion)។ ទោះយ៉ាងណាក៏ដោយឧបករណ៍ទប់ភ្លើងដែលរក្សាថ្មពីការបញ្ចូលភ្លើងអាចខូច។ ក្នុងករណីនេះបន្ទុកថាមពលដែលរត់ចូលនឹងធ្វើឱ្យថ្មឡើងកម្តៅខ្លាំង។
អ្នកមិនអាចយួរកុំព្យូទ័រយួរដៃដោយកាន់ទាំងបើកអេក្រង់ទេ - នេះប្រហែលជាលក្ខ័ណ្ឌដែលងាយខូចបំផុតនៃឧបករណ៍ទាំងមូល។ ប្រសិនបើអ្នកកាន់តែជ្រុងម្ខាងវាបណ្តាលឱ្យមានសម្ពាធលើផ្នែកនោះហើយអាចបណ្តាលឱ្យពត់ ឬខូចទ្រង់ទ្រាយទៅតាមពេលវេលា។ សូមបើក និងបិទថ្នមៗដោយរុញ ឬទាញវានៅចំកណ្តាល។
កុំព្យូទ័រយួរដៃត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពចល័តបាន ដូច្នេះយើងនឹងរក្សាវានៅលើដៃរបស់យើងស្ទើរតែគ្រប់ពេល។ ទោះជាយ៉ាងណា នេះប្រហែលជាមិនមែនជាកន្លែងល្អបំផុតដើម្បីដាក់ឧបករណ៍របស់អ្នកទេ។ ភ្លៅ ឬពូករបស់អ្នកអាចរារាំងបំពង់ខ្យល់ក្តៅ ហើយទីបំផុតនាំឱ្យថ្មឡើងកម្តៅ។ ជម្រើសដ៏ល្អមួយគឺត្រូវប្រើបន្ទះត្រជាក់។
Hard disk មានមេដែកដែលត្រូវបានប្រើដើម្បីរក្សាទុកទិន្នន័យ។ នៅពេលអ្នកដាក់កុំព្យូទ័រយួរដៃរបស់អ្នកនៅក្បែរមេដែកដែលមានអនុភាព វាអាចបណ្តាលឱ្យមានការរំខានដល់ម៉ាញេទិកមេដែករបស់ Hard disk និងការបាត់បង់ទិន្នន័យថែមទៀត។ ដូច្នេះត្រូវប្រាកដថាគ្មានមេដែកដែលមានអនុភាពនៅជិតកុំព្យូទ័រយួរដៃរបស់អ្នក។
ទោះបីអ្នកប្រញាប់ក៏ដោយ សូមប្រយ័ត្នប្រយែង។ ប្រសិនបើអ្នកដកឌុយសាករបស់អ្នកដោយប្រញ៉ាប់ប្រញ៉ាល់ វាអាចបណ្តាលឱ្យខូចឌុយហើយការណ៍នេះអាចបណ្តាលឱ្យមានបញ្ហាសាកមិនចូល ឬខូចតែម្តង។
ប្រើស្រោមការងារកុំព្យូទ័រយួរដៃ ឬកាបូបដែលមានភាពទន់ដើម្បីការពារ។ កុំព្យូទ័រយួរដៃរបស់អ្នកអាចធ្លាក់ ឬប៉ះទង្គិចដោយប្រការណាមួយដែលអាចឱ្យឆ្កូត ឬខូចយ៉ាងងាយស្រួលប្រសិនបើអ្នកដាក់វានៅក្នុងកាបូបជាមួយរបស់ផ្សេងទៀត។
យើងដឹងថាអ្នកមិនអាចប្រើទឹក និងក្រណាត់ដើម្បីសម្អាតអេក្រង់បានទេ។ ប្រើ microfiber និងក្រដាសសម្អាតកុំព្យូទ័រយួរដៃ។ កុំសង្គត់ ឬរុញខ្លាំងពេកព្រោះអេក្រង់ស្តើងណាស់។
កុំទុកកុំព្យូទ័រយួរដៃរបស់អ្នកឱ្យដំណើរការ បើអ្នកមិនប្រើវា។ ការធ្វើការងារជាមួយកុំព្យូទ័រយួរដៃរបស់អ្នកច្រើនម៉ោងដែលមិនឈប់ឈរអាចធ្វើឱ្យមានបញ្ហាដល់ផ្នែករឹង និងបំផ្លាញប្រព័ន្ធត្រជាក់ផងដែរ។ សូមបិទកុំព្យូទ័ររបស់អ្នកប្រសិនបើអ្នកធ្វើការងារចប់។
តើអ្នកញ៉ាំតែ ឬកាហ្វេញឹកញាប់ប៉ុណ្ណាពេលប្រើកុំព្យូទ័រយួរដៃរបស់អ្នក? យើងទាំងអស់គ្នាដឹងថាកុំព្យូទ័រយួរដៃនិងវត្ថុរាវគឺមិនត្រូវធាតុគ្នាទេ។ ទឹក ឬភេជ្ជៈអាចបង្កឱ្យខូចម៉ាស៊ីនកុំព្យូទ័រយួរដៃរបស់អ្នកបានយ៉ាងងាយប្រសិនបើកំពប់លើវានោះ។ ដើម្បីជៀសវាងខូចខាតដោយមិនដឹងខ្លួន សូមកុំទុកកែវទឹកក្បែរកុំព្យូទ័រយួរដៃរបស់អ្នក។
ដំបូន្មានដែលបានបញ្ជាក់ខាងលើអាចជួយឱ្យកុំព្យូទ័រយួរដៃរបស់អ្នកឱ្យមានអាយុកាលវែង។ សូមអានសញ្ញាព្រមានដែលបង្ហាញថាពេលណាមានបញ្ហាធ្ងន់ធ្ងរជាមួយកុំព្យូទ័រយួរដៃរបស់អ្នក។
-drive ដំណើរណាលឺសម្លេងខ្លាំង និងយឺត
-កុំព្យូទ័ររបស់អ្នកគាំងនៅពេលប្រើកម្មវិធីធម្មតា
-កង្ហាររបស់វាស្រាប់តែបញ្ចេញសម្លេងខ្លាំង
-កុំព្យូទ័រយួរដៃរបស់អ្នកមានសម្លេងចម្លែកនៅពេលអ្នកបើកវា
-វា restarts ដោយខ្លួនវា
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows កម្មវិធីគ្រប់គ្រងសេវា Windows បង្ហាញកំហុសជាច្រើន។ ដើម្បីមើលការកំណត់ប្រព័ន្ធទាំងអស់សូមចូលទៅកាន់ PC - Manage - Event Viewer៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside