មនុស្សស្រីបើចង់មានក្ដីសុខ សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកត្រូវតែរកឱ្យបានប្ដីអ្នកមាន!

បំណងរបស់មនុស្សស្រីទាំងអស់ គឺសុទ្ធតែប្រាថ្នាចង់បានស្វាមីដែលល្អ ត្រឹមត្រូវ ដឹងខុសត្រូវ និងជាអ្នកមាន។ ជាក់ស្ដែងប្ដីអ្នកមាន គឺមិនមែនសំដៅប្ដីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កើតក្នុងគ្រួសារខ្ពង់ខ្ពស់ ឈ្មោះជាអភិជននោះឡើយ ហើយក៏មិនមែនប្ដីដែលមានរូបសម្បត្តិល្អ ស្អាត សង្ហា ដូចតារានោះដែរ តែជាប្ដីដែលមានប៉ុន្មានចំណុចខាងក្រោមនេះ។

១. មានចិត្ត

4ef97e0382b4674cc950993a911159c5

ស្វាមីដែលមានចិត្ត គឺសំដៅដល់ចិត្តល្អ ចិត្តទូលាយ ចិត្តធ្ងន់ ចិត្តមាំមួន បុរសរសដែលមានចិត្ត គេប្រាកដជាមានការចែករំលែក និងលះបង់ចំពោះមនុស្សដែលគេស្រលាញ់ ជាពិសេសនោះគឺ ទឹកចិត្តចំពោះក្រុមគ្រួសារ សាច់ញាតិ និងឪពុកម្ដាយរបស់អ្នកថែមទៀតផង មិនមែនល្អចំពោះតែបងប្អូន សាច់ញាតិ ឪពុកម្ដាយខាងគេនោះឡើយ។ ហើយបុរសដែលមានចិត្តនេះ គេនឹងងាយចុះសម្រុងក្នុងគ្រួសាររបស់អ្នកថែមទៀតផង។

២. មានគំនិត

4f5a102952e3d97d0d9d8b3ec387d5b5

មនុស្សស្រី​បើអ្នកបានប្ដីដែលមានគំនិត ជីវិតអ្នកនឹងមិនខ្វះខាតឡើយ ព្រោះមនុស្សដែលមានគំនិតហើយ គេប្រាកដជាមានការគិតគូរបានវែងឆ្ងាយ ជាពិសេសនោះគឺ គេនឹងចេះគិត ខិតខំធ្វើការរកស៊ី រកចំណុលដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ ដូច្នេះធានាថាជីវិតអ្នកនឹងមិនខ្វះខាត ឬលំបាកឡើយ។

៣. មានអត្តចរិតល្អ

08fde1f7aea60e1373d7abd8dd7447e8

មនុស្សដែលមានអត្តចរិតល្អ គេប្រាកដជាមានការយល់ដឹង និងមានសីលធម៌ខ្ពស់ ដឹងល្អអាក្រក់ ខុសត្រូវ ជាពិសេសនោះគឺ មានការគោរពចំពោះមនុស្សដែលគេស្រឡាញ់ និងឪពុកម្ដាយផងដែរ។ អ្វីដែលសំខាន់ អត្តចរិតរបស់គេ ក៏នឹងបង្ហាញពីចិត្តគំនិត និងធាតុពិតរបស់គេផងដែរ។

៤. មានចំណេះដឹង

056e0c890d747f00f18ff5c21ec15e7d


មនុស្សប្រុសសំខាន់បំផុតគឺ មានការយល់ដឹងខ្ពស់ ដើម្បីលើកជ្រោងដល់កិត្តិយសមុខមាត់ប្រពន្ធកូន ចំណេះដឹងមិនសំដៅតែលើការរៀនសូត្របានច្រើន មានសញ្ញាបត្រតាំងផ្ទះតែប៉ុណ្ណោះទេ តែជាចំណេះដឹងទូទៅ ដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់ មនុស្សមានចំណេះដឹង ធានាថាមិនធ្វើឱ្យក្រុមគ្រួសារលំបាក ជាពិសេសចំណេះដឹងដែលគេមាន នឹងបង្រៀនគេឱ្យចេះស្រឡាញ់ និងមើលថែគ្រួសារបានយ៉ាងល្អ។

៥. មានទំនួលខុសត្រូវ

4336accca717c21b1677a394fff139a7

ធ្វើជាមនុស្សសំខាន់បំផុតគឺ ទំនួលខុសត្រូវនៅក្នុងជីវិត មិនមែនត្រឹមតែជីវិតខ្លួនឯងប៉ុណ្ណោះទេ តែជាមនុស្សដែលមានទំនួលខុសត្រូវចំពោះគ្រួសារទាំងមូល។ ទំនួលខុសត្រូវរបស់ស្វាមី ឬមេគ្រួសារ គឺជារឿងដែលធ្វើឱ្យប្រពន្ធកូន និងគ្រួសារទាំងមូល ទទួលបាននូវអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពបមផុត ព្រោះមានមេគ្រួសារទទួលរ៉ាប់រង និងប្រឈមមុខដើម្បីការពារប្រពន្ធកូន។

៦. មានគោលដៅច្បាស់

685503573b24b5fecd8ed29ddbabfbe2

ច្បាស់ណាស់ គោលដៅនៅក្នុងជីវិត ទើបធ្វើឱ្យមនុស្សប្រុសមានចិត្ត មានគំនិត និងមានការខិតខំ អ្វីដែលសំខាន់ គោលដៅនោះ ត្រូវតែជាគោលដៅរួមមួយដើម្បីក្រុមគ្រួសារប្រពន្ធកូនផងដែរ។ មនុស្សប្រុសនៅពេលដែលគេមានគោលដៅច្បាស់ដើម្បីប្រពន្ធកូនហើយនោះ គេនឹងមិនប្រព្រឹត្តិខ្លួនផ្ដេសផ្ដាស មិនដើរលេងស៊ីផឹក ជួបជុំមិត្តអត់ប្រយោជន៍នោះឡើយ។

៧. មានភាពស្មោះត្រង់

Cf5d96c1f2f636dfd6959a719ffaec22

ក្នុងនាមជាកូនប្រុស ជាមេគ្រួសារ ជាប្ដី ជាឪពុក គឺត្រូវតែមានភាពស្មោះត្រង់ចំពោះដៃគូ នៅពេលដែលមនុស្សប្រុសមានភាពស្មោះត្រង់ហើយនោះ មនុស្សស្រីមិនបាច់ភ័យ ព្រួយបារម្ភ ក្នុងការដែលត្រូវហួងហែង ឬតាមដានដៃគូនោះឡើយ ព្រោះភាពស្មោះត្រង់នេះហើយ ដែលធ្វើឱ្យមនុស្សស្រីផ្ដោតអារម្មណ៍ និងទំនុកចិត្ត ភាពជឿជាក់ចំពោះអ្នក៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖ knongsrok

118390439_800400967366525_4558983527995792582_o

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550