លោក លៀក​​​ លីដា៖ រឿង The clock : Red wall ជាប់គាំងដោយសារ កូវីត១៩ អាចនឹងបរាជ័យបើសិនគ្មានការជ្រោមជ្រែងបន្ទាប់ពីក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល

រឿង​នាឡិកា​ វគ្គ​នាឡិកាដាស់វិញ្ញាណ​ ដែលផលិតដោយផលិតកម្ម LD  ត្រូវបានមហាជនទទួលស្គាល់ថាពិតជាប្លែក និងមានគុណភាពខ្ពស់​ ក្រោយពីបានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តកន្លងមក។ ហើយដោយសារតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់​ ​ LD ក៏បានថតភាគយន្តរឿង​នាឡិកានេះជាវគ្គបន្ត​ដោយបាន ដាក់ចំណងជើងថា រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម)។

89172319_1244295895767934_5966604284551233536_o

រឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម) ​ត្រូវបានលោក​ លៀក​ លីដា​ ជាផលិតករបានឱ្យដឹងថាជាភាពយន្តដែលចំណាយទុនច្រើន ហើយកាន់តែពិសេសថែមទាំងបានធ្វើការងារសហការដោយផលិតកម្ម LD (កម្ពុជា) ជាមួយនឹង Real Bros Production (ភូមា) ដោយមានតួអង្គឯកប្រុសរបស់ប្រទេសភូមា លោក ប៉ៃ Paing Takhon តារាខ្មែរល្បីៗជាច្រើនដួង​ ពិសេសគឺព្រះរាជវត្តមានដ៏ខ្ពង់ស្ពស់របស់ ​​ព្រះនាងតូច​ នរោត្តម ​ជេនណា​ ចូលរួមសម្តែងផងដែរ ដោយគ្រប់គ្នាសង្ឃឹមថាវគ្គ២នេះនឹងកាន់តែពិសេស​ជាងមុន​ និងមិនធ្វើឱ្យទស្សនិកជនខកបំណងក្នុងការទស្សនាឡើយ ។

120844677_2889749104588236_6178995021496592936_o

80406173_1449468501902550_4338628121054937088_o

B80a9db6c84d4f3281981e8702c35fc8

95321741_2489621821349461_5021251114771677184_n

តែយ៉ាងណាមិញ​​ថ្មីៗនេះ​លោក លៀក​ លីដា​ ស្រាប់តែបានបង្ហាញពីផលវិបាក និងបញ្ហានៅក្នុងការផលិតខ្សែភាពយន្តខ្នាតធំមួយនេះ​ក្រោយមានវិបត្តិជំងឺឆ្លងជាសកលគឺ​ វីរុស​ កូវីដ១៩ ដោយលោកបានរៀបរាប់ថាភាពយន្តរឿង The Clock : Red Wall (វគ្គជញ្ចាំងក្រហម)​ អាចនឹងបរាជ័យប្រសិនជាគ្មានការជ្រោមជ្រែងបន្ទាប់ពី ក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល។

នេះបើតាមផលិតករ​លោក​ លៀក លីដា​ បានបង្ហោះសារលើគណនីផ្ទាល់ខ្លួន ដោយបានរៀបរាប់ថា៖ «រឿង The clock : Red wall រឺរឿងនាឡិកា២ ជាគំរោងសំខាន់ដ៏ធំមួយដែល LD សហការផលិតឡើងរវាងប្រទេសភូមានិងកម្ពុជា ហើយក៏ជាគំរោងស្ពានសម្រាប់ផលិតករខ្មែរផ្សេងទៀតដែលអាចឈានទៅយកគំរោងរឺហសការជាមួយប្រទេសភូមា ។LD បានដាក់ទន់ជាច្រើនលើគំរោងនេះ ដើម្បីនាំភាពយន្តខ្មែរនិងផលិតករខ្មែរ ទៅទីផ្សារភូុមា ប៉ុន្តែវាត្រូវបានជាប់គាំងដោយសារ កូវីត១៩ ហើយវាអាចនឹងបរាជ័យបើសិនគ្មាន ការជ្រោមជ្រែងបន្ទាប់ពី ក្រសួងវប្បធម៌ ជាពិសេសរដ្ឋាភិបាល។ ថ្ងៃស្អែកខ្ញុំនិងបញ្ចេញខ្លីបខ្លីមួយនៅក្នុងរឿង The clock ២ នេះ ដែលយើងបានថតមុនពេលកូវីត ដើម្បីបង្ហាយពីសមត្ថភាពរបស់ផលិតករខ្មែរយើងដែលបានផលិត នៅក្នុងវីឡាstudio , សូមលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌មេត្តាអន្តរាគមន៍លើគំរោងមួយនេះដែលអាចធ្វើទៅបាន»។


Screen Shot 2020 10 11 At 4.35.12 PM

ដូច្នេះយើងទាំងអស់គ្នា​​មានតែរង់ចាំតាមដានទាំងអស់គ្នាថាតើ​​ បញ្ហានៅក្នុងផលិតភាពយន្តនេះអាចនឹងបន្តទៅមុខទៀតឬយ៉ាងណា​  ឬក៏មានក្រសួងពាក់ព័ន្ធនានាណាខ្លះនឹងចេញមកជួយជ្រោមជ្រែងជាបន្តទៀត៕

121140551_3522619521138443_3608805686546397551_n

121031394_3522619544471774_2847369184175538268_n

121095402_3522619617805100_5952692941976574738_n

121300002_3522619657805096_2308274318671098809_n

121061382_3522619704471758_3839856760495940193_n

121030249_3522619757805086_4619474333813918090_n