តំបន់ទេសចរណ៍ស្រុកខ្មែរដ៏អស្ចារ្យ នៃដំណើរកម្សាន្តដ៏សម្បូរបែបមិនអាចបំភ្លេចបាននៅ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត»

ស្ទឹងត្រែង គឺជាខេត្តមួយដែលសម្បូរភោគទ្រព្យសម្បត្តិធម្មជាតិ​ ដូចជាខ្សែទឹកទន្លេមេគង្គ ព្រៃលិចទឹក​ ដែលជាជម្រកសត្វស្លាបកម្រ​ស្ថិតលើទឹកដី​ផ្នែកភាគ​ឦសាន្ដ​នៃប្រទេសកកម្ពុជា។ នៅក្នុងខេត្តស្ទឹងត្រែងនេះដែរ តំបន់រ៉ាមសារ ត្រូវគេស្គាល់ថាជាតំបន់ដីសើម​ ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយ​សារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ​ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង។

120260659_3492571200806086_5827633553695307710_n

120274570_343118813702542_3825162555902725024_n

120346394_2712807439036640_2402610809682571758_n

នៅក្នុងតំបន់​រ៉ាមសារនេះដែរ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត» ល្បីថាជាទីកម្សាន្តកម្សាន្តចម្រុះដែលមានទេសភាពស្រស់ស្អាតប្លែកជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ​ ដោយអាចកម្សាន្តអារម្មណ៍ច្រើនយ៉ាងរាប់មិនអស់ដូចជា៖

-ជិះទូកគយគន់មើល សត្វផ្សោត ប្ញសឈើ​ ព្រៃលិចទឹក ទស្សនាសត្វស្លាប​គយគន់ថ្ងៃរះ ឬថ្ងៃលិច​​ និងសម្រស់លើផ្ទៃទឹក

120354339_331873094741489_7528860643105771699_n

120428840_764986874283880_5308365351430060652_n (1)

-ទស្សនាសហគមន៍ ដែលមានចម្ការ ដំណាំ ហូបផ្លែ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅលើកោះ

-អាចសម្រាកលើកោះ​ បោះតង់ Homestay​ និងអាំងសាច់កម្សាន្តជុំមិត្តភក្តិ ឬក្រុមគ្រួសារយ៉ាងរីករាយ  រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតរាប់មិនអស់។

119973041_325584345205222_8806398777065825759_n

119649044_678958572743454_7064065962400501641_n

119629819_326653968554324_7548597371712106321_n

119648757_329259494994472_8358732329996744519_n

119644053_393200075411580_2681879620211384194_n


គួរឱ្យដឹងផងដែរថា «កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត» ស្ថិតនៅក្នុងស្រុកបូរីអូស្វាយ​សែនជ័យ​ ឃុំព្រះរំកិល​​ និងឃុំបូរីអូស្វាយ​ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។ សម្រាប់លោកអ្នកដែលមានគម្រោងទៅកម្សាន្តនៅ «កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត» ជាការកម្សាន្តផ្ទាល់ខ្លួន ជាក្រុម​មិត្តភក្តិ​ ក្រុមការងារ ចង់ម៉ៅផ្តាច់កម្សាន្តការស្នាក់នៅមួយកោះ ឬកញ្ចប់សេវាកម្មស្នាក់នៅសរុបតែម្តង​​ លោកអ្នកអាចទំនាក់ទំនងទៅកាន់លោក Virachey In​​ ដែលមានលេខទូរស័ព្ទ 098 999666​  ៕

អត្ថបទ៖​ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាពផ្តល់សិទ្ធដោយ៖ Virachey In​​ 

សូមទស្សនារូបភាព និងវីដេអូទិដ្ឋភាពនៃ កោះលន រ៉ាមសារ ស្ទឹងត្រែងមរកត ខាងក្រោមនេះ​៖

120292131_355346679066724_2577300779172392472_n

120506782_274005500307838_470159184872113360_n

120244829_2117890118334660_3510885950991944274_n

120289300_418804992791326_8616308426818444104_n

119815218_335918674389619_8072163275006939555_n

120301006_815234562554594_2215189611923106117_n

120262368_1118349045226360_320487810494643900_n

119845222_374627753548113_3225250114339607633_n

42842635_2172236589487340_4836294777735479296_n

120230037_872865683252057_2484656523985905533_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06