ជ្រើសរើសកន្ទុយចាបមួយ ដើម្បីដឹងថាតើអ្នកត្រូវការអ្វីខ្លាំងបំផុតនៅពេលនេះ:

តើកន្ទុយប្រភេទមួយណាដែលអ្នកនឹងជ្រើសរើសសម្រាប់បក្សីតូចមួយនេះ?

Teste Passarinho

ស្វែងយល់បន្ថែមអំពីអ្វីដែលជាតម្រូវការរបស់អ្នកនៅក្នុងពេលបច្ចុប្បន្ននេះ!

កន្ទុយ ​A៖ សម្រាក

អ្នកបានឆ្លងកាត់ភាពតានតឹងជាច្រើននាពេលថ្មីៗនេះមិនថានៅកន្លែងធ្វើការ ឬក្នុងជីវិតផ្ទាល់ខ្លួនទេ។ ដូច្នេះបំណងប្រាថ្នាធំបំផុតរបស់អ្នកនៅពេលនេះគឺត្រូវសម្រាក និងបញ្ចេញភាពតានតឹងទាំងអស់នៅក្នុងខ្លួន និងចិត្តរបស់អ្នក។

ម៉្យាងវិញទៀតអ្នកជឿជាក់ថាអ្នកត្រូវតែបន្តធ្វើការ និងខិតខំដើម្បីបន្តដើរលើផ្លូវត្រូវរបស់អ្នកដើម្បីឆ្ពោះទៅមុខ។ ដូច្នេះហើយវាបណ្តាលឱ្យអ្នកកើតមានអារម្មណ៍អស់កម្លាំងដោយសារកាតព្វកិច្ចធ្ងន់របស់អ្នកដែលបានរ៉ាប់រង។

កន្ទុយ B៖ ជួបអ្វីដែលថ្មីប្លែក

អ្នកធុញទ្រាន់នឹងទម្លាប់៖ ការងារប្រចាំថ្ងៃដដែលៗតែងតែជួបមនុស្សដូចគ្នា និងតែងតែសន្ទនាប្រភេទដដែលៗ។ អ្នកមានសភាវគតិដើម្បីរកមើលអ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មី និងប្លែក។

វិធីល្អដើម្បីសំរេចកិច្ចការនេះគឺត្រូវជួបមិត្តភក្តិថ្មី និងបំពេញតាមបំណងប្រាថ្នារបស់អ្នក។

ហេតុអ្វីមិនទៅកន្លែងណាថ្មីផ្សេងនៅថ្ងៃនេះ? ជិះឡានក្រុងដែលអ្នកមិនធ្លាប់ជិះពីមុនមកហើយចុះនៅចំណតណាមួយ ឬជិះកង់ទៅកន្លែងណាថ្មី ដើម្បីជួបមនុស្សថ្មី!

កន្ទុយ C៖ សេចក្តីស្នេហា

អ្នកមានសេចក្តីប្រាថ្នា និងការស្រឡាញ់។ អ្នកក៏ប្រហែលជារំពឹងគិតអំពីចំណងស្នេហ៍ដែលមើលទៅដូចជាសុបិន ឬខ្សែភាពយន្ត។


ស្វែងរកគោលបំណងនៃសេចក្តីស្រឡាញ់របស់អ្នក និងយល់ពីវាឱ្យបានច្បាស់។ នៅពេលដែលអ្នកបានយល់ អ្នកនឹងមានភាពងាយស្រួលក្នុងការស្វែងរកនរណាម្នាក់នៅពេលដែលភាគីទាំងពីរមានឆន្ទៈ និងអារម្មណ៍ល្អជាមួយគ្នា។

ប្រសិនបើអ្វីៗមិនដំណើរការ ស្វែងយល់ពីចំណង់ចំណូលចិត្ត និងសកម្មភាពកម្សាន្ត។ ដឹកនាំការផ្តោតអារម្មណ៍របស់អ្នកទៅរឿងវិជ្ជមាន និងរឿងគួរឱ្យចាប់អារម្មណ៍។

កន្ទុយ D៖ ការទទួលស្គាល់

អ្នកមិនមែនជាប្រភេទមនុស្សដែលយកចិត្តទុកដាក់ចំពោះការសរសើរពីមនុស្សគ្រប់គ្នានោះទេ។ ទោះយ៉ាងណាក៏ដោយនៅពេលនិយាយដល់មនុស្សទាំងនោះដែលពិតជាជិតស្និទ្ធនឹងអ្នកនិងមនុស្សដែលអ្នកស្រឡាញ់នោះទំនោររបស់អ្នកគឺត្រូវយកចិត្តទុកដាក់លើយោបល់ និងការវាយតំលៃរបស់អ្នកយ៉ាងខ្លាំង!

នៅពេលនេះអ្វីដែលអ្នកចង់បានបំផុតគឺការទទួលស្គាល់ ការចាប់អារម្មណ៍ និងការស្រឡាញ់របស់មនុស្សជាក់លាក់ដែលអ្នកស្រលាញ់។ ប្រសិនបើអ្នកមិនមានការទទួលស្គាល់ថាហេតុអ្វីមិនចំណាយពេលបន្តិចដើម្បីជជែកលេងជាមួយមិត្តភក្តិជិតស្និទ្ធ? ប្រាកដណាស់វាពិតជាធ្វើអោយអ្នកមានអារម្មណ៍ធូរស្បើយជាងមុន។

កន្ទុយ E៖ មិត្តភាព

បើតាមមើលទៅអ្នកជាមនុស្សរីករាយ និងជាមនុស្សដែលចូលរួមជួយសង្គម។ នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅពេលបានជួបអ្នក ពួកគេសប្បាយរីករាយ និងគ្មានកង្វល់។ ប៉ុន្តែយកចិត្តទុកដាក់: អារម្មណ៍មិនជាក់លាក់មួយកំពុងកើតឡើង។

ការធុញថប់ក្នុងបារម្ភគឺជារឿងធម្មតា ប៉ុន្តែអារម្មណ៍មួយដែលថាអ្នកហាក់គ្មាននរណាម្នាក់ដែលអាចយល់ពីទឹកចិត្ត និងអារម្មណ៍ពិត។ អ្នកចង់បានមិត្តដែលអ្នកអាចទុកចិត្ត និងប្រាប់ពីបញ្ហាដើម្បីយល់ពីអ្នក។

មនុស្សជាច្រើនបានយល់ និងការថប់បារម្ភរបស់ពួកគេដោយភាពរីករាយ។ ចូលបំបែករនាំង ហើយចាប់ផ្តើមការសន្ទនាជាមួយមនុស្សនៅជុំវិញអ្នក។ នេះនឹងបំពេញចន្លោះប្រហោងនេះដោយក្ដីរីករាយ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ matematicagenial