នៅពេលដែលប្ដីប្រពន្ធឈ្លោះគ្នា មនុស្សស្រីហាមលើកយកចំណុចទាំង៣នេះមកនិយាយឱ្យសោះ មិនចឹងទេ អាពាហ៍ពិពាហ៍នឹងបែកបាក់

ត្រូវចាំថា កំហឹងមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ដូច្នេះហើយ នៅពេលដែលខឹង ក្នុងនាមជាប្រពន្ធ ដាច់ខាតអ្នកមិនគួរនិយាយដល់ចំណុចទាំង៣ខាងក្រោមនេះជាដាច់ខាត បើមិនដូច្នោះទេ ជីវិតអាពាហ៍ពិពាហ៍ ប្ដីប្រពន្ធរបស់អ្នកនឹងបាក់បែកជាមិនខានឡើយ។

១. បន្ទោសគេ និងគ្រួសារខាងគេដូចគ្នាទាំងអស់

18 1646

វាជារឿងដែលមិនសមគួរទាល់តែសោះ ដែលគ្រប់ពេលឈ្លោះទាស់គ្នា អ្នកបែរជារំឭក ឬនិយាយប្រដូចប្ដីរបស់ខ្លួន ជាមួយនឹងក្រុមគ្រួសាររបស់គេដោយប្រើពាក្យសម្ដីថា "គ្រួសារអ្នកដូចតែគ្នា" គឺវាមានន័យថាចរិតយ៉ាប់ ឬអាក្រក់ដូចគ្នា បើទោពីជាអ្នកមិនពេញចិត្ត ឬមិនចូលចិត្តបងប្អូនក្រុមគ្រួសារខាងគេ ក៏អ្នកមិនគួរណានិយាយពាក្យទាំងនេះ ដោយយកគេ និងគ្រួសារគេមកផ្គួបផ្សំគ្នានោះឡើយ ព្រោះថានេះជាបញ្ហារវាងអ្នកទាំងពីរ មិនអាចយកអ្នកណាមកបូករួមបានទេ។ ត្រូវចាំថា មនុស្សប្រុសគេស្អប់បំផុតគឺ ការដែលយកគ្រួសារ បងប្អូន ឬឪពុកម្ដាយរបស់គេមកនិយាយហែកហួរ​ ស្ដីបន្ទោស ក្នុងន័យប្រមាថ មើលងាយដល់គ្រួសារខាងគេ។

២. បន្ទោសថាប្ដីមិនដែលបានធ្វើអ្វីដើម្បីគ្រួសារ

19 1644


សម្រាប់មនុស្សប្រុស វាជាសេចក្ដីថ្លៃថ្នូរ និងមុខមាត់បំផុតដែលគេជាមេគ្រួសារ ដូច្នេះ គេក៏បានធ្វើរឿងជាច្រើនដើម្បប្រពន្ធកូន និងក្រុមគ្រួសារដែរ​។ ប៉ុន្តែនៅពេលដែលឈ្លោះគ្នា អ្នកបែរជានិយាយថា ប្ដីគ្មានបានការ មិនដែលធ្វើអ្វីដើម្បីក្រុមគ្រួសារ ដើម្បីប្រពន្ធកូន ប្រយោគនេះ វាពិតជាវាយប្រហារដល់គេជាកូនប្រុស ជាមេគ្រួសារយ៉ាងខ្លាំង គឺវាស្មើនឹងថាគេនេះអត់ប្រយោជន៍ ចោលម្សៀតអ៊ីចឹងដែរ។ គ្មានប្តីណា មានអារម្មណ៍ស្រួល ឬសប្បាយចិត្តទេ នៅពេលដែលប្រពន្ធរបស់គាត់បដិសេធនូវសមត្ថភាពរកលុយ និងសមត្ថភាពក្នុងការជួយដល់គ្រួសារបន្ទាប់ពីអ្វីដែលគាត់បានព្យាយាមកន្លងមក។

៣. ប្រៀបធៀបប្ដី ជាមួយនឹងប្ដីអ្នកដទៃ

2f80f72f0c376cc2cbe007ce221d91e7

ជាការពិត វាជារឿងដែលមិនគួរកើតឡើង វាជាពាក្យសម្ដីដែលមិនគួរបានឮចេញពីមាត់របស់ប្រពន្ធខ្លួន គឺការដែលយកប្ដីរបស់ខ្លួន ទៅប្រៀបធៀបជាមួយនឹងប្ដីរបស់អ្នកដទៃ អ្នកមិនគួរនិយាយពាក្យទាំងអស់នេះទេ " មើលប្ដីគេ ... ប្ដីគេមិនដូចឯងទេ ​... ឱ្យចេះគិតដូចប្ដីអ្នកនេះ ឬប្ដីអ្នកនោះ ....."។ ឃ្លាទាំងនេះ វាមិនគយរនឹងនិយាយឡើងឡើយ ព្រោះវាជះឥទ្ធិពលដល់អារម្មណ៍របស់មនុស្សប្រុសជាខ្លាំង មិនថាយើង មិនថាគេ គ្មានអ្នកណាសប្បាយចិត្តនឹងឱ្យប្រពន្ធ ឬមនុស្សខ្លួនស្រឡាញ់ យកខ្លួនទៅប្រៀបធៀប បន្ទាប់ បង្អាក់ចំពោះមុខអ្នកដទៃនោះឡើយ ធ្វើបែបនេះ នឹងធ្វើឱ្យមនុស្សប្រុសមានអារម្មណ៍ថាខ្លួនថោកខ្លាំង ជាប្ដីប្រពន្ធធ្លាប់ឱបបែរជាមិនស្មើនឹងអ្នកដទៃទាល់តែសោះ៕

ប្រភព ៖ phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)