Yang Kyoungjong បុរសសញ្ជាតិកូរ៉េម្នាក់គត់ ប្រ យុទ្ធ​ឲ្យ​ប្រទេស​ ៣ ​ក្នុងសង្គ្រា មលោកលើកទី ២

Yang Kyoungjong បុរសសញ្ជាតិកូរ៉េតែ​ម្នាក់​គត់​ដែល​ត្រូវ​បា​គេ​ដឹង​ថា​បាន​ចូល​ធ្វើ​ទាហានឲ្យ​កងទ័ពចក្រព័ទ្ធជប៉ុន ទាហានក្រហមសូវៀត និង​ទាហានណាស៊ីអាល្លឺម៉ង់​ក្នុង​សង្គ្រា មលោកលើក​ទី​២​ មុន​ពេល​គាត់​ត្រូវចាប់ខ្លួន​ដោយ​កងទ័ពអាមេរិក​នៅ​ឆ្នេរ Utah ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៤៤។

800px Yang_Kyoungjong

គាត់​ជាជនជាតិកូរ៉េត្រូវ​បាន​កងទ័ពជប៉ុនចា ប់​ខ្លួន​បង្ខំ​ឲ្យ​ទៅ​ប្រ យុទ្ធជាមួយកងទ័ពសហភាពសូវៀត។ ពេល​កងទ័ពសូវៀតចាប់​បាន ​គាត់​ត្រូវ​បង្ខំឲ្យ​ធ្វើ​ទាហាន​សូវៀតទៅ​ប្រ យុទ្ធជាមួយកងទ័ពអាល្លឺម៉ង់។ ​ពេល​អាល្លឺម៉ង់​ចា ប់​បាន​គាត់​ក៏​ត្រូវ​គេ​បង្ខំ​ឲ្យ​ស្លៀកសម្លៀកបំពាក់កងទ័ពណាស៊ីដើម្បី​ការពារ​នៅ​សមរភូមិ Normandy។ កន្លែង​នោះហើយ​ដែល​គាត់​ត្រូវ​ចា ប់​ខ្លួនបាន​ដោយ​កងទ័ពអាមេរិក។ នេះ​គឺ​ជា​រឿង​រ៉ាវ​ជីវិត​របស់​លោក Yang Kyoungjong ដែល​ជាមនុស្សម្នាក់ប្រ យុទ្ធក្នុង​សង្គ្រាមឲ្យ​ប្រទេស ៣ ផ្សេងគ្នាក្នុង​សង្គ្រាម​មួយ។

My Way

ក្នុងតំបន់​អាស៊ីខាងកើត ប្រទេសកូរ៉េ និង​ចិន​ត្រូវ​កងទ័ពជប៉ុនចូល​លុកលុយ ពិសេស​ក្នុង​តំបន់​ម៉ាន់ជូរី នៃ​ប្រទេស​ចិន និង​ប្រទេសកូរ៉េផ្ទាល់។​ គាត់​ត្រូវ​ជប៉ុនបង្ខំ​ឲ្យ​ចូល​ធ្វើ​ទាហានក្នុង​កង Kwantung របស់​អធិរាជជប៉ុន​នៅ​វ័យ​១៨​ឆ្នាំ។ ក្នុងកំឡុងពេលនៃការប្រ យុទ្ធនៅសមរភូមិ Khalkhin Gol គាត់ត្រូវបានចា ប់ខ្លួនដោយកងទ័ពក្រហមសូវៀត ហើយត្រូវបានបញ្ជូនទៅកន្លែងធ្វើការដោយសារតែកង្វះកម្លាំងពលកម្ម។ ខណៈសូវៀតប្រឈមមុខក្នុងការប្រយុទ្ធនឹងណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤២ គាត់ត្រូវគេបង្ខំឱ្យធ្វើជាទាហាននៅក្នុងកងទ័ពក្រហមសូវៀតរួមជាមួយអ្នកទោ សរាប់ពាន់នាក់ផ្សេងទៀត។

1746985628

Yang ធ្វើជា​ទាហានសូវៀតមានរយៈពេលប្រហែលមួយឆ្នាំ ដែលក្នុងអំឡុងពេលនោះគាត់បានចូលរួមក្នុងការប្រយុ ទ្ធជាច្រើនលើកនៅតាមបណ្តោយ រណសិរ្សភាគខាងកើតជាពិសេសសមរភូមិ Third Battle of Kharkov។ គឺនៅក្នុងសមរភូមិនេះហើយដែលគាត់បានក្លាយជា​អ្នក​ទោសសង្គ្រាម​របស់​ប្រទេស​មួយ​ទៀត។ តាមមើលទៅ!​ទាហានអាឡឺម៉ង់មិនមានការព្រួយបារម្ភនោះទេ ដែលជនជាតិកូរ៉េម្នាក់ចាប់​ដៃគូប្រយុទ្ធជាមួយអ៊ុយក្រែនធ្វើសង្រ្គាមឲ្យសូវៀត។ ពួកគេគ្រាន់តែយកគាត់ទៅដាក់គុករួមជាមួយទាហានរាប់រយនាក់ផ្សេងទៀត។


ជាថ្មីម្តងទៀតដែលផ្នែកគួរឱ្យចាប់អារម្មណ៍អំពីរឿងរបស់លោក Yang ប្រហែលជានឹងត្រូវបញ្ចប់ជីវិតនៅទីនេះ ប្រសិនបើទាហានណាស៊ីមានទម្លាប់យកអ្នកទោសដែលពួកគេចាប់​បាន​ទៅ​សម្លាប់​ចោលទាំងអស់ តែ​ពួក​គេបានចាប់​ Yang និង​អ្នក​ទោស​ឯទៀត​ទៅ​បំពាក់ឯកសណ្ឋានកងទ័ពអាល្លឺម៉ង់​ឲ្យ​ធ្វើ​ជាទាហាន Wehrmacht  របស់ពួក​គេ។ ជាលទ្ធផល! លោក Yang ត្រូវបានកោះហៅឲ្យ​ចូល​ក្នុងកងពល German Ostbataillone (literally: Eastern Battalion)( កងវរសេនាតូចខាងកើត) នៅក្នុងកងពលថ្មើរជើងលេខ ៧០៩ Wehrmacht ។

Yang

បន្ទាប់ពីត្រូវបានកោះហៅឱ្យទៅប្រ យុទ្ធជាមួយក្នុង​សមរភូមិភាគខាងកើតអស់ចិត្ត លោក Yang ត្រូវបានបញ្ជូនទៅជួយការពារឧបទ្វីប Cotentin នៅប្រទេសបារាំងមុនពេល D-Day ។ នៅពេលដែល D-Day បានមកដល់ និងកងទ័ពសម្ព័ន្ធមិត្តអាមេរិក អង់គ្លេស អូស្រ្តាលី បានវាយលុកឆ្នេរសមុទ្រដោយជោគជ័យ ហើយ​ Yang ស្ថិតនៅក្នុងចំណោមទាហានមួយចំនួនតូចដែលត្រូវបានចាប់ខ្លួនដោយកងវរសេនាធំឆ័ត្រយោងនៃទ័ពថ្មើរជើងលេខ ៥០៦ របស់សហរដ្ឋអាមេរិក។

Eisenhower_d Day

លោកអនុសេនីយ៍ទោ Lieutenant Robert Brewer មេបញ្ជាការ​កងទ័ពថ្មើជើងលេខ៥០៦​បាន​សរសេររបាយការណ៍ដំបូង​ថា​កងទ័ពរបស់​លោក​បាន​ចាប់​ខ្លួន​ជនជាតិអាស៊ី​ ៤ ​នាក់​ដែល​ស្ថិតក្នុងសម្លៀកបំពាក់ទាហានអាល្លឺម៉ង់។ ទោះបីនេះជាការពិតខាងបច្ចេកទេសក៏ដោយ កងថ្មើជើងទី ៥០៦ បានយល់ច្រឡំថាបុរសទាំង ៤ នាក់ (រាប់បញ្ចូលទាំង​លោក​ Yang) គឺជាជនជាតិជប៉ុនទាំងអស់។ តាមពិតបុរស ៣ នាក់ក្នុងចំណោមបុរសទាំងនោះ​គឺ​សញ្ជាតិ Turkestan ខណៈដែលលោក Yang ដូចដែលបានឃើញរួចមកហើយគឺ​មាន​ឈាមជ័រជាកូរ៉េ។ ដោយមិនអាចទំនាក់ទំនងជាមួយ Yang ដោយសារមិនស្ទាត់ជំនាញភាសាអង់គ្លេស ឬអាឡឺម៉ង់លោក Yang ត្រូវបានគេបញ្ជូនទៅជំរុំឈ្លើយសង្រ្គាមមួយផ្សេងទៀតនៅចក្រភពអង់គ្លេសជាកន្លែងដែលគាត់បានរួចជីវិត និងស្នាក់នៅរហូតដល់ចុងបញ្ចប់នៃសង្គ្រាម។

Yang2 E1486093408479

នៅ​ពេល​ដែល​សង្គ្រាមលោកលើកទី២ត្រូវបញ្ចប់​នៅ​អឺរ៉ុប លោក Yang មិន​បាន​ត្រឡប់​មក​ភូមិកំណើតវិញ​ទេ ប៉ុន្តែ​ធ្វើ​ជា​ជនភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក។ ទីបំផុតគាត់បានមករស់នៅតំបន់ Cook County រដ្ឋ Illinois រហូតគាត់បានចែកឋានទៅក្នុងឆ្នាំ ១៩៩២ ។ គាត់​កើត​នៅ​ថ្ងៃទី ៣ ខែមីនា ឆ្នាំ ១៩២០ ក្នុងតំបន់មួយ​ដែល​កាន់​កាប់​ដោយជប៉ុន បច្ចុប្បន្ន​ជាប្រទេស​កូរ៉េខាងជើង៕