តើអ្នកមានដុងពិសេស ជំនាញខាងផ្នែកអ្វី?

ជ្រើសរើសផ្ទះដែលអ្នកចូលចិត្តបំផុតខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សដែលមានដុង មានទេពកោសល្យផ្នែកអ្វីជាងគេ?

A. ទេពកោសល្យសំយោគ

Screen Shot 2020 10 09 At 1.37.22 PM

កម្រណាស់ដែលមានអ្នកពូកែផ្នែកទាំងនេះ ពីព្រោះពួកគេជាមនុស្សដែលមិនពូកែក្នុងវិស័យជាក់លាក់មួយ ប៉ុន្តែអ្នកអាចយល់ដឹងបានយ៉ាងជាក់ច្បាស់។ អ្នកអាចនិយាយបានថាគឺជា "សព្វវចនាធិប្បាយ" ដែលរស់នៅម្នាក់ឯង មានចំណេះដឹងទូលំទូលាយ និងមានទេពកោសល្យច្រើន។ អ្នករៀនបានរហ័ស មានការចងចាំល្អ និងមានចំណេះដឹងថ្មីៗដោយមិនគិតពីមុខជំនាញ។

B. ទេពកោសល្យផ្នែកអារម្មណ៍ការវិនិច្ឆ័យ

Screen Shot 2020 10 09 At 1.37.28 PM

អ្នកជាប្រភេទមនុស្សដែលកើតមកមានទេពកោសល្យ មិនមែនបង្កើតដោយការដាំដុះទេ។ វិចារណញាណរសើបរបស់អ្នក គឺជាអំណោយមួយដែលអ្នកបង្កើតផ្តល់ឱ្យអ្នកនូវអំណោយផល។ អ្វីដែលអ្នកមានអារម្មណ៍ និងការទស្សន៍ទាយគឺត្រឹមត្រូវណាស់ដែលពេលខ្លះអ្នកមិនអាចពន្យល់ពីមូលហេតុបានឡើយ។ សូមអរគុណដល់ចំណុចនេះ អ្នកអាចវិនិច្ឆ័យបានយ៉ាងងាយស្រួលអំពីស្ថានភាពជាក់ស្តែង មើលឃើញអនាគត ក៏ដូចជាការនិយាយដោយសមរម្យល្មមដើម្បីអានអាកប្បកិរិយា និងគំនិតផ្ទុយពីអ្នក។


C. ទេពកោសល្យឡូជីខល

Screen Shot 2020 10 09 At 1.37.32 PM

ដឹងពីអ្វីដែលត្រូវ ពីអ្វីដែលខុស ការដឹងពីវិធីវិភាគគណនា និងហេតុផលប្រកបដោយភាពឡូជីខល និងច្បាស់លាស់ គឺជាសមត្ថភាពខ្ពស់បំផុតរបស់អ្នក។ ខួរក្បាលរបស់អ្នកងាយនឹងទទួលបានការគណនា និងទិន្នន័យព័ត៌មានពិតប្រាកដជាក់លាក់។ លើសពីនេះទៅទៀត អ្នកក៏ពូកែរៀបចំយុទ្ធសាស្ត្រ រៀបចំផែនការ និងរហ័សរហួនក្នុងការបង្កើតដំណោះស្រាយសម្រាប់ស្ថានភាពអាសន្នដែលមិននឹកស្មានដល់។ ភាពវៃឆ្លាត ភាពវាងវៃ រហ័សតែងតែជួយអ្នកជម្នះការលំបាកក្នុងជីវិត និងការងារ។

D. ទេពកោសល្យច្នៃប្រតិដ្ឋ

Screen Shot 2020 10 09 At 1.37.38 PM

មនុស្សដែលមានទេពកោសល្យប្រភេទនេះ ច្រើនតែនៅក្នុងគំនិតរបស់អ្នកហាក់ដូចជាអ្នកមានពិភពរស់នៅដ៏ប្រសើរ។ អ្នកមានគំនិតច្រើន ការស្រមើលស្រមៃដ៏សម្បូរបែប ខួរក្បាលរបស់អ្នកតែងតែមានសមត្ថភាពពេញលេញ។ អ្នកធ្វើឱ្យអ្នកដទៃភ្ញាក់ផ្អើលដោយគិតថាវាមានលក្ខណៈច្នៃប្រតិដ្ឋ និងទំនើប សូម្បីតែមុនពេលវេលារបស់វាក៏ដោយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)