៤រឿងខាងក្រោម តើរឿងមួយណាដែលធ្វើឱ្យអ្នកខឹងខ្លាំងជាងគេ? វានឹងបង្ហាញតើមនុស្សប្រភេទណាដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នក?

១. ត្រូវសត្វចិញ្ចឹមជាទីស្រឡាញ់ខាំ

Maxresdefault

មនុស្សដែលមានភាពច្រណែន និងគ្រោះថ្នាក់បំផុតសម្រាប់អ្នក គឺមានវ័យក្មេង ពួកគេច្រើនតែច្រណែននឹងអ្នក ជាពិសេសគឺនៅពេលដែលឃើញអ្នកសប្បាយចិត្ត និងសូម្បីតែពេលដែលអ្នកទទួលបានការសរសើរពីថ្នាក់លើ គេរឹតតែមានចិត្តក្ដៅក្រហាយ ចង្អៀតចង្អល់ និងព្យាយាមបំផ្លាញអ្នកដោយប្រយោល។ ពួកគេនៅចំពោះមុខអ្នកធ្វើដូចជាមិត្ត ញញឹមសាទរ តែក្នុងចិត្តពួកគេមិនល្អចំពោះអ្នកឡើយ។

២. ច្រឡំលុបទិន្នន័យសំខាន់របស់ការងារ

U7BYFAK3G5AYBHIF6275VHBR7I

មនុស្សដែលគួរឱ្យគ្រោះថ្នាក់បំផុតសម្រាប់អ្នកគឺ មនុស្សដែលមានចិត្តចង្អៀត តែងតែសើចចំអកចំពោះអ្នក។ មនុស្សប្រភេទនេះ ងាយនឹងបង្កបញ្ហាដល់អ្នកណាស់ ព្រោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនមនុស្សប្រភេទនេះ នឹងមិនខ្វល់ពីអ្នកដទៃឡើយ គេនឹងធ្វើគ្រប់យ៉ាងសូម្បីតែបំផ្លាញអ្នកដទៃ ក៏គេធ្វើបានដែរ។ មនុស្សប្រភេទនេះ គឺពិតជាមានចរិតបាតផ្សារណាស់ ដូចក្មេងមិនដែលទទួលបានការអប់រំអ៊ីចឹង។

៣. ជាងកាត់សក់ កាត់សក់ខុស


140130 Haircut Taxes 1730_e3605ad9e5bbdf56434a54ba13dee269.fit 760w

មនុស្សដែលគ្រោះថ្នាក់បំផុត គឺជាមនុស្សស្រីដែលមានវ័យក្មេងស្រស់ស្អាត តែពូកែកុហកបោកប្រាស់ណាស់ ដ្បិតថាពួកគេហាក់ដូចសាមញ្ញ មិនបង្ហាញអ្វីនៅខាងក្រៅ តែការពិតក្នុងចិត្តគេ ពិតជាពុតត្បុត ពិសពុលជាខ្លាំង។ ដូច្នេះ កុំសូវទុកចិត្ត ឬនៅក្បែរមនុស្សស្រីដែលមានវ័យក្មេងពេក ព្រោះថាគេអាចនឹងនាំគ្រោះថ្នាក់ដល់អ្នកបានគ្រប់ពេល មនុស្សប្រភេទនេះ អាត្មានិយមមិនធម្មតាឡើយ។

៤. ថ្ងៃសំខាន់ ការងារច្រើន តែបែរជាឈឺ

Sick Day Personal Day Ontario Law 1

មនុស្សដែលគ្រោះថ្នាក់សម្រាប់អ្នកគឺ មនុស្សដែលមានសម្ដីផ្អែម ពួកគេធ្វើដូចមនុស្សរួសរាយរាក់ទាក់ ពូកែនិយាយ ពូកែលួង តែប្រៀបដូចជាល្វា ល្អក្រៅរលួយក្នុង ដូច្នេះ ត្រូវចេះប្រុងប្រយ័ត្ន ពេលនៅក្បែរមនុស្សប្រភេទនេះ។ មនុស្សដែលមានសម្ដីផ្អែម តែងតែបង្កប់ពិសពុលគួរឱ្យខ្លាច រាល់ពាក្យល្អ ពាក្យផ្អែមរបស់ពួកគេ គឺដើម្បីតែផលប្រយោជន៍ កេងចំណេញលើអ្នកតែប៉ុណ្ណោះ។ ហើយមនុស្សប្រភេទនេះ គឺមិនដែលនិយាយអ្វីឱ្យជាក់លាក់ពិតប្រាកដឡើយ បត់បែន ក្រឡិចក្រឡុចណាស់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)