Jessica Cox បានជួបប្រទះនឹងជីវិតលំបាក នាងបានកើតមកដោយគ្មានដៃដោយសារពិការភាពពីកំណើតដ៏កម្រ។ ហើយទោះបីជានាងប្រឈមមុខនឹងការលំបាកខាងរាងកាយ និងផ្លូវចិត្តជាច្រើនក៏ដោយក៏នាងអាចបង្វែរគុណវិបត្តិរបស់នាងទៅជាកម្លាំងចិត្តដ៏ធំបំផុតរបស់នាង។ មិនត្រឹមតែនាងបានក្លាយជាអ្នកបើកយន្តហោះដែលត្រូវបានគេទទួលស្គាល់និងជាម្ចាស់ឯតទគ្គកម្មហ្គីនណេសពិភពលោក ឥឡូវនេះនាងចង់បង្ហាញដល់មនុស្សគ្រប់គ្នាថាពួកគេអាចសម្រេចបាននូវអ្វីៗជាច្រើនផងដែរប្រសិនបើពួកគេគ្រាន់តែដាក់ចិត្តរបស់ពួកគេ។
Jessica បានកើតមកដោយគ្មានដៃ ហើយមនុស្សជាច្រើនបានចោទសួរថាតើអាចឱ្យនាងមានជីវិតសាមញ្ញធម្មតាដែរឬទេ? កុមារដទៃទៀតមិនងាយនឹងទទួលយកពិការរភាពរបស់នាងទេ ហើយជីវិតរបស់នាងពោរពេញទៅដោយការធ្វើបាបពីសំពាធខាងក្រៅ។ ប៉ុន្តែនាងមានអ្វីមួយដែលមិនអាចកាត់ថ្លៃបាន: នោះគឺជាឪពុកម្តាយរបស់នាងដែលជឿជាក់លើនាង។
ឪពុកនាងតែងតែជឿជាក់ថានាងមានសក្តានុពលពេញលេញក្នុងការឈានទៅរកភាពជោគជ័យនាពេលអនាគត។ សូមអរគុណដល់ជំនឿរបស់គ្រួសារនាង ដែលនាងអាចទទួលបានទំនុកចិត្តលើខ្លួនឯង ហើយបានសំរេចចិត្តស្វែងរកពិភពលោករបស់នាងដោយប្រើជើងរបស់នាង។
នៅពេលចម្រើនវ័យធំឡើង Jessica បានព្យាយាមប្រើដៃសិប្បនិម្មិត។ ចំពោះបញ្ហានេះនាងត្រូវឆ្លងកាត់ការព្យាបាលពិសេសដើម្បីអនុវត្តការប្រើប្រាស់ដៃសិប្បនិម្មិតនេះ។ ប៉ុន្តែទោះបីជានាងបានរៀនពីវិធីប្រើប្រាស់ ដូចជាកាន់របស់របរក៏ដោយ ក៏នាងចូលចិត្តប្រើជើងរបស់នាងដើម្បីបំពេញភារកិច្ចជំនួសវិញ។ នាងបានប្រើដៃសិប្បនិម្មិតរបស់នាងអស់រយៈពេល ១១ ឆ្នាំហើយទីបំផុតនាងសម្រេចចិត្តដកវាចេញ។
ដំណើរជីវិតរបស់នាងបានចាប់ផ្តើមជាមួយនឹងការជួបជាមួយគ្រូបង្រៀនតេក្វាន់ដូរបស់នាងគឺលោក Jim Cunningham។ គាត់ក៏ប្រាកដដែរថាគ្មានអ្វីអាចរារាំងនាងបានទេ ហើយនាងគួរតែការហ្វឹកហាត់នេះ។ នៅពេល Jessica មានអាយុ ១៤ ឆ្នាំនាងបានសំរេចគោលដៅមិនគួរអោយជឿមួយគឺនាងបានទទួលខ្សែក្រវាត់ខ្មៅពីសហព័ន្ធតេក្វាន់ដូអន្តរជាតិ!
ក្រោយមកនាងបានចូលជាសមាជិកសមាគមតេក្វាន់ដូអាមេរិកដែលជាកន្លែងដែលនាងត្រូវតែកែសំរួលសំភារៈថ្មីឱ្យសមនឹងនាង។ ដោយសារតែនាង កម្មវិធីសិក្សាត្រូវបានកែប្រែដូច្នេះនិស្សិតដែលគ្មានដៃនាពេលអនាគតក៏អាចចូលរួមបានដែរ។
ក្រៅពីតាក្វាន់ដូកាលពីនៅក្មេង Jessica ក៏ត្រូវបានចុះឈ្មោះចូលរៀនផ្នែកកាយសម្ព័ន្ធ ហែលទឹក និងរាំផងដែរ។ នាងតែងតែចាប់អារម្មណ៍លើមនុស្ស និងចិត្តគំនិតរបស់ពួកគេ ព្រោះនាងជឿជាក់ថាដែនកំណត់របស់យើងមានច្រើននៅក្នុងខ្លួនយើងនៅក្នុងគំនិតរបស់យើង។
នាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអារីហ្សូណាជាមួយនឹងបរិញ្ញាបត្រផ្នែកចិត្តវិទ្យា។ នាងប្រើចំណេះដឹងរបស់នាងឱ្យយល់កាន់តែច្បាស់អំពីខ្លួននាងនិងមនុស្សជុំវិញខ្លួន។
ក្នុងឆ្នាំ ២០០៥ នាងបានចូលរួមក្នុងការជជែកវែកញែកដែលជាសមាជិកម្នាក់នៃក្រុមមិនស្វែងរកប្រាក់ចំណេញបានមករកនាងដោយសួរនាងថាតើនាងចង់ហោះហើរដែរឬទេ។ នាងចាប់អារម្មណ៍ប៉ុន្តែផ្លូវនេះមិនងាយស្រួលទេ ហើយនាងបានប្រឹងប្រែងយ៉ាងខ្លាំង។
នាងបានសិក្សានៅរដ្ឋចំនួន ៣ មានអ្នកណែនាំការហោះហើរផ្សេងៗគ្នាហើយ ៣ ឆ្នាំក្រោយមកនៅទីបំផុតនាងបានរកឃើញយន្តហោះសមស្របសម្រាប់ខ្លួននាងផ្ទាល់គឺយន្ដហោះ Ercoupe 1946 415C។
Jessica សប្បាយចិត្តយ៉ាងខ្លាំងចំពោះការហោះហើរហើយនាងបានក្លាយជាអ្នកបើកយន្តហោះពូកែ។ ក្នុងឆ្នាំ ២០០៨ នាងទទួលបានវិញ្ញាបនបត្រកីឡាកំរិតស្រាល ហើយក្នុងឆ្នាំ ២០១១ នាងថែមទាំងទទួលបានកំណត់ត្រាហ្គីនណេសថាជាមនុស្សគ្មានដៃទី ១ ដែលអាចបើកយន្ដហោះដោយជើង។
Jessica ឥឡូវនេះចូលរួមព្រឹត្តិការណ៍ធំ ៗ ជាច្រើនអំពីអាកាសចរណ៍នៅជុំវិញពិភពលោក។ នាងត្រូវបានទទួលស្គាល់ដោយអ្នកបើកយន្តហោះ និងអង្គការដទៃទៀតហើយបំផុសលើកទឹកចិត្តមនុស្សជាច្រើន។ នៅឆ្នាំ ២០១៩ មានមនុស្សសប្បុរសនិងចិត្តល្អម្នាក់បានប្រគល់យន្តហោះមួយគ្រឿងដល់នាង។
Jessica គ្រោងហោះហើរដើម្បីផ្សព្វផ្សាយសាររបស់នាងទៅកាន់មនុស្សគ្រប់គ្នាថា “ ពិការភាពមិនមែនមានន័យថាអសមត្ថភាពទេ” ។
ក្រៅពីការហោះហើរ Jessica ចូលរួមក្នុងមូលនិធិជាច្រើនដើម្បីជួយដល់ជនពិការ។ នាងគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់មនុស្សជាតិ និងលើកទឹកចិត្តតស៊ូមតិដើម្បីសិទ្ធិជនពិការនៅប្រទេសអេត្យូពី ហ្វីលីពីន នេប៉ាល់ និងនៅក្នុងព្រឹទ្ធសភាអាមេរិក។ លើសពីនេះទៀតនាងបានក្លាយជាស្ត្រីម្នាក់ដែលមានកម្លាំងចិត្តបំផុត។
Jessica មានមូលនិធិមិនស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា Rightfooted Foundation និងកម្មវិធីយូធូបផ្ទាល់របស់នាង។ នាងប្តេជ្ញាបង្ហាញពិភពលោកទាំងមូលពីរបៀបដែលនាងបានគ្រប់គ្រងដើម្បីទទួលបានសុភមង្គលក្នុងជីវិតដោយគ្មានដៃ ហើយបង្រៀនមនុស្សថាពួកគេមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីទទួលបានសុភមង្គល។
© rightfooted / instagram © Pearl Harbor Aviation Museum / flickr
Jessica ចង់ធ្វើឱ្យមនុស្សដឹងថាចាប់ផ្តើមដោយការទទួលយកភាពពិតរបស់ខ្លួនឯង និងការស្វែងរកកម្លាំងខាងក្នុងដើម្បីឆ្ពោះទៅមុខ។ នាងសកម្មនៅលើបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក យូធ្យូប និងធ្វីតធ័រ ហើយនាងតែងតែត្រៀមខ្លួនផ្តល់បទសម្ភាសន៍តាមអ៊ិនធើណេត ឬក្រៅបណ្តាញដើម្បីផ្សព្វផ្សាយសាររបស់នាងទៅកាន់មនុស្សជាច្រើនតាមដែលនាងអាចធ្វើបាន៖
"សម្រាប់ខ្ញុំ ដំណើរនៃការទទួលយកភាពពិតរបស់ខ្លួនឯងគឺជាការពិបាកមួយដើម្បីសំរេចបាន ពីព្រោះខ្ញុំដឹងខ្លួន និងការគ្មានសុវត្ថិភាពចំពោះភាពខុសគ្នារបស់ខ្ញុំ និងរបៀបដែលមនុស្សមានប្រតិកម្មចំពោះខ្ញុំ និងរបៀបដែលខ្ញុំរស់នៅក្នុងជីវិតគឺមានភាពខុសគ្នា។ ហើយបន្ទាប់មក ថ្ងៃនេះខ្ញុំពិតជាចាត់ទុកវាជាអំណោយមួយ វាជាពរជ័យមួយ។ ហើយខ្ញុំប្រើវាជាឱកាសមួយដើម្បីនិយាយទៅកាន់មនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ មនុស្សគ្រប់គ្នាមានសក្តានុពលក្នុងខ្លួនរបស់ពួកគេ។ ហើយខ្ញុំនិយាយថាប្រសិនបើខ្ញុំអាចបើយន្តហោះបានដោយប្រើជើងរបស់ខ្ញុំ តើមានអ្វីដែលអ្នកមិនអាចធ្វើបាននោះ? "
Knongsrok ពិតជាមានសេចក្តីរំភើបណាស់ដែលបានបង្ហាញអំពីស្រ្តីដែលគួរអោយភ្ញាក់ផ្អើលដូចជា Jessica! តើអ្នកធ្លាប់បានជួបនរណាម្នាក់ដែលលើកទឹកចិត្ត តើអ្នកណាបានផ្លាស់ប្តូរជីវិតរបស់អ្នក?
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside