កន្លែងកម្សាន្តថ្មី នៅលើទឹកដីស្រុកបន្ទាយស្រី ពិតជាស្រស់ស្អាត ទាក់ចិត្ត ជាមួយនឹងធម្មជាតិពិតៗតែម្ដង

ដោយយោងទៅតាមគណនីហ្វេសប៊ុគផេក លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានធ្វើការបង្ហោះនូវរូបភាពដ៏ស្រស់ត្រកាលនៃទឹកដីស្រុកបន្ទាយស្រី ក៏ដូចជាការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបោះទុនក្នុងការបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យនេះ ដោយភ្ជាប់មកនូវខ្លឹមសារជាច្រើនដូចតទៅ ៖​

«ចាប់អារម្មណ៍វិនិយោគនៅបន្ទាយស្រី?»៖ ថ្ងៃនេះ សុំផុសបង្អួតពីកន្លែងថ្មីមួយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ ហើយថែមទាំងបានដើរស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋបាលស្រុកទៀតផង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកឡើងបន្តិចពីចំណងទាក់ទងគ្នានៃការវិនិយោគពីវិស័យឯកជន និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកបន្ទាយស្រី។

ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើការថែរក្សាបរិស្ថានធម្មជាតិ និងភាពបន្សុីគ្នាទៅនឹងស្ថានភាពទីតាំងភូមិសាស្ត្រតំបន់។ ប៉ុន្តែស្រុកបន្ទាយស្រីនៅមានសក្តានុពលជាច្រើនទៀត ដែលអ្នកវិនិយោគអាចយកទៅពិចារណាបាន ទាំងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ ទាំងលើវិស័យអេកូទេសចរណ៍និងទេសចរណ៍ជនបទ ឬច្របាច់បញ្ចូលគ្នាឱ្យទៅជា”កសិទេសចរណ៍”រឹតតែប្រសើរ។

រាល់ការខិតខំប្រឹងប្រែងទាំងឡាយទៅលើការអភិវឌ្ឍក្នុងពេលកន្លងមករបស់រដ្ឋបាលស្រុក គ្មានគោលបំណងអ្វីក្រៅពីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចមើលឃើញពីសក្តានុពលទាំងនេះ ហើយធ្វើការបោះទុនវិនិយោគមកក្នុងស្រុកបន្ទាយស្រីនោះទេ ព្រោះការអភិវឌ្ឍនៅក្នុងទីកន្លែងណាមួយ ដាច់ខាតទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចមានតែអាជ្ញាធរមូលដ្ឋានម្នាក់ឯងនោះទេ។ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់សុទ្ធសឹងតែជាតួអង្គសំខាន់ក្នុងរឿងនេះ តែអ្វីដែលសំខាន់បំផុតនោះគឺអ្នកវិនិយោគមកពីវិស័យឯកជននោះឯង។

អាជ្ញាធរនៅតែដើរតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជាការវិនិយោគសាធារណៈដែលផ្តល់ផលប្រយោជន៍រួម ហើយប្រសិនបើរដ្ឋមិនធ្វើវា ក៏មិនអាចមានអ្នកណាអាចធ្វើជំនួសបានដែរ។ តួនាទីមួយទៀតនៃអាជ្ញាធរមូលដ្ឋានគឺផ្តល់ការសម្របសម្រួល លើកទឹកចិត្ត និងបម្រើសេវាសាធារណៈប្រកបដោយភាពងាយស្រួល កាត់បន្ថយរបាំងការិយាល័យធិបតេយ្យ និងរាល់ភាពស្មុគស្មាញទាំងឡាយដែលបង្កឱ្យមានការខាតបង់ពេលវេលា ឬត្រូវចំណាយបន្ថែមមិនចាំបាច់ ធ្វើយ៉ាងណាឱ្យស័ក្តិសមនឹងការដែលអ្នកវិនិយោគខិតខំយកទុនរបស់ខ្លួនមកដាក់រកសុីនៅក្នុងស្រុកមួយនេះ។

ខ្ញុំជឿថា នៅពេលដែលអ្នកវិនិយោគអាចមើលឃើញដោយខ្លួនឯងពីសក្តានុពល និងមានភាពជឿជាក់ហើយនោះ មិនចាំបាច់អង្វរឬអូសទាញឱ្យពួកគាត់មកវិនិយោគ ក៏ពួកគាត់រត់ចូលមកដោយខ្លួនឯងដែរ ព្រោះនេះគឺជាក្រឹត្យក្រមនៃសេដ្ឋកិច្ចទីផ្សារសេរី។ នៅពេលនោះហើយដែលល្បឿននៃការអភិវឌ្ឍនឹងដើរទៅលឿន ការងារនិងមុខរបរថ្មីនឹងត្រូវបានបង្កើតឡើង ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ។

ថ្ងៃណាមួយ រដ្ឋបាលស្រុកនឹងរៀបចំឱ្យមាន”វេទិកាទាក់ទាញអ្នកវិនិយោគមកកាន់ស្រុកបន្ទាយស្រី” ដើម្បីបន្តផ្សព្វផ្សាយ ផ្តល់ពត៌មានបន្ថែម និងរំលេចពីសក្តានុពលសំខាន់ៗរបស់ស្រុក ចាប់ឱ្យជួបនិងសហការគ្នារវាងអ្នកក្នុងស្រុក និងអ្នកមកពីក្រៅស្រុក ក៏ដូចជាធ្វើការតម្រង់ទិសនៃការអភិវឌ្ឍទាំងអស់ ដើម្បីធ្វើឱ្យមានសុខដុមនីយកម្មរវាងគ្នានឹងគ្នា និងដើរស្របនឹងចក្ខុវិស័យរួមយូរអង្វែងរបស់ស្រុកបន្ទាយស្រី។

ប៉ុន្តែ ដើម្បីអាចឱ្យវេទិកានេះអាចលេចចេញជារូបរាងបាន វាទាមទារឱ្យប្រជាពលរដ្ឋជាអ្នកស្រុកបន្ទាយស្រី ម្ចាស់អាជីវកម្ម ម្ចាស់ដី រួមទាំងអាជ្ញាធរមូលដ្ឋានខ្លួនឯងផ្ទាល់ ត្រូវត្រៀមខ្លួននិងលក្ខណៈសម្បត្តិឱ្យបានរួចរាល់រួចជាស្រេច ដើម្បីរំលេច និងបង្អួតបង្ហាញពីសក្តានុពលដែលខ្លួនមាន ទៅកាន់រាល់អ្នកវិនិយោគដែលមានបំណងចង់បោះទុនមកក្នុងស្រុកបន្ទាយស្រី។ នៅពេលនោះមកដល់ ការអភិវឌ្ឍនឹងអាចរីកលូតលាស់ក្នុងល្បឿនលឿនបានហើយ។

យ៉ាងណាមិញ សូមកុំឱ្យខកខានក្នុងការទៅទស្សនារម្មណីយដ្ឋាននៅលើទឹកដីស្រុកបន្ទាយស្រីទាំងអស់គ្នា! សូមទស្សនារូបភាពដូចតទៅ ៖

120866555_342997547121961_2408389288493907167_o

120884269_343002983788084_2746453765927578335_o

120889244_343002763788106_9026130862784367968_o

120923190_343003030454746_6399536678811236783_o

120930263_343002783788104_6846700666766396745_o

120946719_343003307121385_8537944998919842509_o

120948070_343002720454777_5989377095753259843_o

120949439_343003080454741_3201841131653467015_o

120955242_343002957121420_7480083030357847182_o

120959587_343003260454723_756700748218711983_o


120998777_342997520455297_8494002723418370162_o

120999070_342997690455280_5200145779466425742_o

121000201_343002700454779_2228477653726137087_o

121029178_342997570455292_1200285393463789783_o

121035806_343002937121422_846989036824746031_o

121043515_343003240454725_7047035833984280098_o

121050396_342997750455274_7550436813599159822_o

121051226_343003187121397_7244899253106482451_o

121085258_342997653788617_2465655017007435254_o

121089454_343002870454762_8181489457514003114_o

121097566_343003153788067_3238521081709276350_o

121102692_343002640454785_3457734803902480266_o

121104609_343002663788116_636905479867855407_o

121116675_343003047121411_1649456250539810711_o

121133941_342997723788610_9181469649971786636_o

121136286_343002847121431_1431548238934317771_o

121161759_342997593788623_7704226376000221067_o

អត្ថបទពេញ និងរូបភាពដោយ ៖ លោក ឃឹម ហ្វីណង់