ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ០៨ តុលា ឆ្នាំ២០២០ អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៧ តុលា ២០២០ គឺរកឃើញវិជ្ជមានចំនួន១នាក់បន្ថែម និងមិនមានអ្នកជាសះស្បើយឡើយ។
គួរបញ្ជាក់ផងដែរថា ១ករណីថ្មីនេះគឺកើតទៅលើ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរនៅប្រទេសសាំងហ្គារពួរ និងបានមកដល់កម្ពុជានៅថ្ងៃទី ០៦ តុលា ២០២០។ បច្ចុប្បន្ន បុរសជនជាតិឥណ្ឌូនេស៊ីនោះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ - សូវៀត។
សរុបអ្នកឆ្លងCovid-១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ២៨១នាក់ (ស្រី ៥៦ នាក់ ប្រុស ២២៥នាក់) និងចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន ២៧៦នាក់៕