Tik Tok អាចនៅរង់​ចាំបាន! តោះចំណាយពេលជាមួយជីវិតពិតរបស់យើង​វិញម្តង!​ ដូចជា​ការ​តាមស្រលាញ់នរណាម្នាក់ជាដើម!

- កម្មវិធី​ ​សុខុមាលភាព​ឌីជីថល (Digital Wellbeing) នឹង​ជួយ​ឱ្យ​អ្នក​គ្រប់​គ្រង​ពេល​វេលា​ប្រើប្រាស់កម្មវិធី​​​ TikTok ដោយ​ប្រើ​កម្ម​វិធី​​កំណត់​ពេល​វេលា​​ ដែល​អាច​ចាក់​​សោរ​​​ដាក់​លេខ​សម្ងាត់បាន​​

- រីក​រាយ​ជាមួយ​នឹង​វីដេអូ​កំប្លែង​​ និង​សប្បាយៗពី​អ្នក​ផលិត​វីដេអូ​​ល្បីៗរបស់ TikTok ​ដូច​ជា​​ [@]gabe និង​​ [@]cosette ទាក់ទងនឹងការ​ដើរ​លេង​ជុំ​វិញ​ទីក្រុង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្នក​កំពុង​រស់​នៅ អាន​សៀវភៅ ឬ​ក៏​សូម្បី​តែ​ការ​ចាប់​ផ្តើម​ទាក់​ទង​​ជាមួយ​នរណាម្នាក់​ជា​ដើម​

- វីដេអូថ្មី​អំពី​ការ​កំណត់​ពេល​វេលាអេក្រង់​​ គឺជា​វីដេអូ​ថ្មី​បំផុត​នៅ​ក្នុង​​ស៊េរីវីដេអូ​សុវត្ថិភាព​​នៅ​ក្នុង​ទម្រង់​ «លោក​អ្នក​អាច​គ្រប់​គ្រង​វា​បាន​» (You’re in Control)  ​របស់​ TikTok

រាជធានីភ្នំពេញ​ ប្រទេស​កម្ពុជា​៖ ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០២០ បណ្តាញ​សង្គម​ TikTok ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​​ក្រុម​អ្នក​ប្រើប្រាស់​​របស់​ខ្លួន​​នៅក្នុង​ប្រទេស​​​កម្ពុជា ជាមួយ​នឹង​វីដេអូ​​ខ្លីៗ បែបកំប្លែង ​ហើយប្លែក។ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួននៅតែអាច​​បន្ត​រីក​រាយ​ទស្សនា​វីដេអូ​កម្សាន្តប្លែកៗ ​មក​ពី​ជុំ​វិញពិភព​លោក​ប្រកប​ដោយ​ប្រសិទ្ធភាព TikTok ​​បានបង្កើតកម្មវិធី​​ថ្មី​មួយ ដែល​អនុញ្ញាត​​ឱ្យ​អ្នក​ប្រើប្រាស់​អាចតាមដាន ​​និង​គ្រប់​គ្រង​ពេល​វេលា​ដែល​បាន​ចំណាយ​​​នៅ​លើ​​ TikTok ។

តើអ្នក​ប្រើ​ប្រាស់​អាច​បន្ត​​ទស្សនា​វីដេអូ​ប្រកប​ដោយ​ប្រសិទ្ធភាព​ បានដោយ​របៀប​ណា​​? ​TikTok បាន​​សហការ​ជាមួយ​នឹង​អ្នក​ផលិត​វីដេអូល្បីៗ​ ដូច​ជា [@]jameshenry, [@]gabe, [@]alanchikinchowនិង [@]cosette ក្នុង​ការ​​​បង្កើត​វីដេអូ​ខ្លីៗ​ដែល​ជំរុញ និ​ង​លើក​ទឹក​ចិត្ត​​ឱ្យ​អ្នក​ប្រើប្រាស់ ​ពិនិត្យ​មើល​​ពេលវេលា​ដែល​គេ​បាន​ចំណាយ​នៅ​លើ ​TikTok។ វីដេអូទាំង​នោះ​បាន​បញ្ចូល​នូវភ្លេង​​ដែល​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​ ហើយ​ប្រាប់​​​ឱ្យ​ពួក​គេ​​​​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ក្នុង​ជីវិត​ពិត​របស់​ពួក​គេ​វិញ​ម្តង។​ ឧទាហរណ៍​ ការ​ដើរលេង​ជុំ​វិញ​ទីក្រុង​ដែល​ពួក​គេ​រស់​នៅ​ អាន​សៀវភៅ ណាត់ជួប ​និង​ញ៉ាំ​អាហារ​ជាមួយ​មិត្ត​ភក្តិ ឬ​ចាប់​ផ្តើម​ណាត់​ជួប​នរណា​ម្នាក់​ដែល​គេ​ពេញ​ចិត្ត​។

ដើម្បី​ឱ្យ​ប្រាកដ​ថា សារ​របស់​ពួក​គេ​ពិត​ជា​បាន​ផ្ញើទៅ​អ្នក​ប្រើប្រាស់​របស់​ខ្លួន អ្នកផលិត​វីដេអូ​បាន​បង្កើត​វីដេអូទាំង​នោះ​ជា​លក្ខណៈ TikTok ​ និង​បាន​បង្ហោះ​វា​នៅ​ក្នុង​កម្មវិធីទូរស័ព្ទ ​TikTok តែម្តង​។

គោល​បំណង​ក្នុង​ការ​បង្កើត​វីដេអូទាំង​នោះ គឺ​ដើម្បីក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​ថា TikTok អាចនៅរង់​ចាំពួក​គេ​បាន​ ខណៈពេលដែល​ពួក​គេ​ចេញ​ទៅ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ទៀត ​ក្នុង​ជីវិត​​​​របស់​ពួក​គេ​។ ​​វីដេអូ​ទាំង​នេះ គឺ​​ជា​វីដេអូ​ខ្លីៗចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ស៊េរី​វីដេអូ​ «លោក​អ្នក​អាច​គ្រប់​គ្រង​វា​បាន​» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ ដើម្បី​ផ្តល់​ឱ្យពួកគេ​នូវ​កម្មវិធី​សុវត្ថិភាព ​​និង​ការ​អនុវត្ត​ដ៏​ល្អបំផុត​ពី​ TikTok ​។​

នៅ​ក្នុង​វីដេអូ​ក៏​បាន​បង្ហាញពី​​កម្មវិធី​គ្រប់គ្រង​ពេលវេលាអេក្រង់​​ ​TikTok ដោយ​​​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ សុខុមាលភាព​ឌីជីថល​។ បន្ទាប់​មក ​អ្នក​ប្រើប្រាស់​អាច​​កំណត់​ពេល​វេលា​ដែល​គេ​ចង់​ប្រើ ​ដោយ​​​ជ្រើសរើស​រយៈពេល​ណា​មួយ ​រួច​ចាក់​សោរដោយ​ប្រើ​លេខកូដ​សម្ងាត់​​​៤ខ្ទង់​។

របៀប​ចូល​ទៅ​កាន់​កម្មវិធី​គ្រប់​គ្រង​ពេល​វេលា​អេក្រង់​

- ចូល​ទៅ​កាន់​ «ឯកជន​ភាព​ និង​ការ​កំណត់​​» រួច​ចុច​លើ «សុខុមាលភាព​ឌីជីថល​»

- ចុច​លើ​ «ការគ្រប់​គ្រងពេល​វេលា​អេក្រង់​»

- ជ្រើសរើស​ពេល​វេលាណាមួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត រួច​ចុច​លើ​ប៊ូតុង​ពណ៌ក្រហម​នៅ​ខាង​ក្រោម​


Screen Shot 2020 10 06 At 2.04.11 PM

​TikTok តែង​តែសហការជាមួយ​​​អ្នក​ផលិត​វីដេអូ​ល្បីៗ ​ដើម្បី​អប់​រំ​ដល់​សហគមន៍ TikTok អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ​ សុខុមាលភាព​ និង​កម្មវិធី​នានា ​ដែល​មាន​សម្រាប់​ពួក​គេ​។ សក្តានុពល​​​របស់​​អ្នក​ផលិត​ទាំង​នោះ បាន​​ជួយ​ឱ្យ​សហគមន៍​ទាំង​អស់​​ស្គាល់​គ្នា​ និង​​យល់កាន់​តែ​​ច្បាស់អំពីកម្ម​វិធី​ TikTok ​។​​ ​​អ្នក​​អាច​​ស្វែង​យល់បន្ថែម​ពី​ការ​​​គ្រប់​គ្រង​ពេលវេលា​ប្រើប្រាស់​​​ នៅ​ក្នុង​មជ្ឈមណ្ឌល​សុវត្ថិភាព ​(Safety Center) ឬ​គណនី​ជំនួយ​ ([@]TikTokTips)​ដែល​មាន​នៅ​ក្នុង​កម្មវិធី​TikTok ។​

TikTok ត្រូវ​បាន​ដាក់​ឱ្យប្រើប្រាស់​នៅ​ទូទាំង ​១៥០​ប្រទេស​ និង​តំបន់​ ដែល​មាន ​៧៥​ភាសា​។ លោក​​អ្នក​​អាច​​ទាញ​យក​កម្មវិធី TikTok ​ឥឡូវ​នេះ​បាន ​នៅ​លើ​ iOS Google Play។​

###

អំពី TikTok

TikTok គឺជា​ទម្រង់​វីដេអូ​ខ្លីៗលើ​កម្ម​វិធីទូរស័ព្ទដ៏​​​ឈាន​មុខ​គេ​​។ បេសកកម្ម​របស់​ពួក​យើង​ គឺ​ជំរុញឱ្យ​​មាន​​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​បង្កើត​ភាព​សប្បាយ​រីក​រាយ​។ TikTok មាន​ការិយាល័យ​កណ្តាល​នៅ​​ទូទាំង​ពិភពលោក ​រួម​មាន ទីក្រុង​ឡុងដ៍ ​ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ា​រីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និង​តូក្យូ​។ www.tiktok.com

​សម្រាប់​ព័ត៌មាន​បន្ថែម​៖

ទំនាក់​ទំនង​​សារព័ត៌មាន​

Rachel Roberts

MSA Marketing Solutions

Rachel.roberts[@]msacam.com +(855) 96 368 0826