ទម្លាប់នៃការកណ្តាស់របស់អ្នក ក៏អាចបង្ហាញយ៉ាងច្រើនពីខ្លួនរបស់អ្នក

តាមច្បាប់សង្គមនៅពេលនិយាយអំពីការកណ្តាស់ដែលត្រូវបានបង្កប់នៅក្នុងវប្បធម៌របស់យើងទៅតាមតំបន់ និងទីកន្លែកមួយចំនួន។ ការកណ្តាស់ និងជូតសំអាតច្រមុះនៅសៀងហៃគឺជារឿងធម្មតា ប៉ុន្តែមនុស្សជាច្រើននឹងសម្លឹងមើលអ្នកប្រសិនបើអ្នកធ្វើបែនេះនៅចក្រភពអង់គ្លេស។ របាយការណ៍បានបង្ហាញថាមនុស្សមានច្បាប់ផ្ទាល់ខ្លួននៅពេលនិយាយអំពីការកណ្តាស់ហើយវាអាចបង្ហាញរឿងជាច្រើនចេញពីខ្លួនរបស់អ្នក។

ខាងក្រោមនេះជាការកណ្តាស់ ៥ យ៉ាងផ្សេងគ្នានៃការកណ្តាស់ដែលអាចបង្ហាញនូវលក្ខណៈពិសេសចេញពីខ្លួនរបស់អ្នក។

កណ្ដាស់ដោយប្រើកែងដៃ

What the Way You Sneeze Reveals About You

មនុស្សទាំងនេះយល់ថាការកណ្តាស់គឺជាភាពរីករាយ។ ការកណ្តាស់បែបនេះជាធម្មតាវាលឺខ្លាំង ហើយបញ្ជាក់ថាមិនប្រកាន់ចំពោះក្នុងស្ថានភាពណាទេ។ មនុស្សទាំងនេះក៏មានជំនឿចិត្ត និងមានទំនុកចិត្តលើខ្លួនឯងនិងមានអារម្មណ៍ថាមានក្តីសុខនៅក្នុងបរិបទសង្គម។

កណ្តាស់ប្រើក្រដាស់ខ្ទប់មាត់ និងច្រមុះ

What the Way You Sneeze Reveals About You

ការកណ្តាស់បែបនេះបង្ហាញពីការអៀនខ្មាស់នៅពេលដែលកណ្តាស់ ហើយជាធម្មតាខ្ទប់មាត់ និងច្រមុះរបស់ពួកគេតាមរបៀបដែលមិនឱ្យលឺសម្លេង។ ពួកគេព្យាយាមធ្វើមិនឱ្យមានសម្លេងរំខាន ឬរក្សាឱ្យលឺតិចបំផុត។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថាជាមនុស្សមានការអៀនខ្មាស ប៉ុន្តែមានសុជីវធម៌ យល់ពីមនុស្សនៅជុំវិញខ្លួន ហើយដឹងអំពីអ្វីដែលសង្គមអាចទទួលយកបានឬក៏អត់។

កណ្តាស់ភ្លាមៗដោយមិនបានខ្ទប់មាត់​ និងច្រមុះ

What the Way You Sneeze Reveals About You

នេះគឺជាទំលាប់ស្ម័គ្រចិត្ត ហើយមនុស្សជុំវិញអាចនឹងមានអារម្មណ៍ខឹង។ ថ្វីដ្បិតថាការកណ្តាល់បែនេះចេញដោយចៃដន្យក៏ដោយ ប៉ុន្តែវាជាទម្លាប់អាក្រក់បំផុត អ្នកគួរតែកណ្តាស់ដាក់កែងដៃប្រសិនបើមិនមានក្រដាស់ ឬកន្សែងដៃខ្ទប់មាត់។ មនុស្សទាំងនេះនឹងធ្វើឱ្យមនុស្សនៅជុំវិញខ្លួននៅទីសាធារណៈមានអារម្មណ៍អសន្តិសុខ។


កណ្តាស់ភ្លាមៗ ម្តងហើយម្តងទៀត

What the Way You Sneeze Reveals About You

ប្រភេទនៃការកណ្តាស់ទាំងនេះកើតឡើងឡើងម្តងហើយម្តងទៀតតាមរបៀបដែលមនុស្សទទួលរងជំងឺផ្តាសាយ ដែលកើតឡើងពីក្នុងរាងកាយដែរ។ មនុស្សបែបនេះបានបង្ហាញឱ្យអ្នកជុំវិញភ័យខ្លាចដោយសារជំងឺ និងភ្ជាប់ខ្លួនឯងជាមួយសុខភាពខ្សោយ និងឈឺ។

កណ្តាស់ដោយការយកចិត្តទុកដាក់

What the Way You Sneeze Reveals About You

មនុស្សដែលមានការយកចិត្តទុកដាក់តែងតែព្យាយាមរកមូលហេតុដែលខ្លួនឯងកណ្តាស់ចេញមក ហើយព្យាយាមសម្អាតវាឱ្យបានច្រើនតាមដែលអាចធ្វើបាន។ មនុស្សប្រភេទនេះមានភាពហ្មតចត់ចំពោះ ហើយព្រួយបារម្ភអំពីសុខភាព និងអ្វីដែលអាចជះឥទ្ធិពលដល់មនុស្សជុំវិញខ្លួន។

តើអ្នកជាមនុស្សមានទម្លាប់ទីប៉ុន្មាន?

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside