ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលនៅថ្ងៃទី ០៤ តុលា ២០២០ គឺមានករណីវិជ្ជមានចំនួន ២ករណី និងមិនមានអ្នកជាសះស្បើយឡើយ។
ករណីវិជ្ជមាន២ករណីរួមមាន ៖
- បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជាអ្នកដំណើរមកពីប្រទេសបារាំង ឆ្លងកាត់សាំងហ្កាពួរ មកដល់កម្ពុជាថ្ងៃទី ២០ កញ្ញា ២០២០ បានសម្រាកធ្វើតេស្តលើកទី១នៅក្រុងភ្នំពេញ។ បន្ទាប់មកបានចាកចេញពីភ្នំពេញ នៅថ្ងៃទី២២ កញ្ញា ២០២០។
- ស្ត្រីទី២ ជាជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ អាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា (ទីក្រុងដេលី) តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី ២០ កញ្ញា ២០២០។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកទាំងពីរកំពុងដាក់សម្រាកព្យាបាល ម្នាក់នៅបន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងម្នាក់ទៀតនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត៕
ខ្លឹមសារបន្ថែមមាននៅខាងក្រោម ៖