នៅតែផ្ទះ មើលតែកូនសោះ ត្អូញថាហត់ដែរ?

សម្រាប់មួយជីវិតមនុស្សស្រី ប្រហែលមិនអាចនិយាយពាក្យថា ហត់ ឬលំបាកបានទេមើលទៅ ព្រោះបើយើងថាហត់ណាស់ លំបាកណាស់ គេថាយើងនេះទន់ជ្រាយ គិតតែពីរអ៊ូ ការងារប៉ុណ្ណឹងក៏ទ្រាំមិនបាន ទៅធ្វើអីចេញ ... តែបើយើងមិនរអ៊ូ មិនត្អូញទេ គេថាយើងហ្នឹងនៅផ្ទះបែបស្រួលហើយ តែពេលនោះ ប្រហែលជាមនុស្សស្រីរឹងមាំពេក រហូតធ្វើខ្លួនឱ្យឯករាជ្យ អ្នកណាក៏លែងត្រូវការដែរ។

120276785_3766788286686501_8133685345416260850_o

នៅផ្ទះត្រជាក់ តែវាមិនមែនស្រួលទេ ក៏ដឹងថា អ្នកដែលត្រូវចេញទៅធ្វើការខាងក្រៅក៏មិនស្រួលដែរ តែកុំនិយាយពាក្យថា " ប្រពន្ធខ្ញុំនៅផ្ទះស្រួលណាស់ មើលតែកូន អត់មានធ្វើអីទេ " ពាក្យមួយឃ្លានេះ វាចាក់ដោតក្នុងទ្រូងមនុស្សស្រី ស្មើនឹងប្ដីមិនឱ្យតម្លៃនៃការធ្វើកិច្ចការងាររបស់នាង អ្នកមិនគោរពក្នុងការលះបង់របស់នាងក្នុងការនៅផ្ទះមើលថែទាំកូនរបស់អ្នក ព្រោះប្រពន្ធ នាងមិនដែលនិយាយថា " ប្ដីខ្ញុំទៅក្រៅធ្វើការរកលុយស្រួលនោះឡើយ " នាងមានតែប្រាប់គេថា " រាល់ថ្ងៃអាណិតប្ដីណាស់ ចេញពីផ្ទះទៅក្រៅធ្វើការរកស៊ី ហត់នឿយ លំបាក គិតផង អីផង ជួនកាលត្រូវមេស្ដីបន្ទោស បញ្ហាស្មុគស្មាញ ..." ហើយទឹកចិត្តប្រពន្ធខំណាស់ ធ្វើការងារផ្ទះហត់នឿយយ៉ាងណា ក៏មិនដែលភ្លេចរៀបចំធ្វើម្ហូបអាហារឆ្ងាញ់ៗសម្រាប់ប្ដីមកពីធ្វើការវិញដែរ ... ពេលកូនយំមិនហ៊ានរំខានប្ដីទេ សុខចិត្តភ្នែកខ្មៅស មើលកូនកណ្ដាលយប់ ឱ្យប្ដីដេកឱ្យបានស្ងប់ ដេកបានឆ្អែត។

120353190_3766788233353173_292221218267875183_o

មិនថាប្ដី ឬប្រពន្ធទេ កុំទាមទារចង់បានភាពលំបាកតែឯង កុំគិតថាខ្លួនលះបង់គ្រប់យ៉ាងដើម្បីប្ដី ឬប្រពន្ធ កុំគិតថាអ្នកណាស្រួលជាងអ្នកណា មិនថាកិច្ចការងារផ្ទះមើលកូន ឬចេញក្រៅរកលុយទេ គឺម្នាក់ៗសុទ្ធតែមានផលលំបាក បន្ទុក និងសម្ពាធរៀងៗខ្លួន មិនមែនដេកស៊ីមិនធ្វើអីនោះឡើយ។ សូមឱ្យតម្លៃនៃកិច្ចការរបស់ប្ដី ឬប្រពន្ធ ព្រោះគ្រប់គ្នាសុទ្ធតែខំប្រឹង ដើម្បីកូនៗ និងគ្រួសារដូចគ្នា អ្នកទាំងពីរ គឺត្រូវតែមានការខំប្រឹង ជួយជ្រោមជ្រែង ចាប់ដៃគ្នា លះបង់ជាមួយគ្នា​ កុំមើលងាយ ឬស្ដីបន្ទោសគ្នាឱ្យសោះ៕

120465807_3766788316686498_789881804244680915_o

120539172_3766788310019832_3945592898672520163_o


120552362_3766788240019839_2335615466581693044_o

120673371_3766788413353155_9100088106956048191_o

120759911_3766788300019833_5369078928945605146_o

120553724_3766788366686493_5376720836087613499_o

120631902_3766788296686500_7995195367729356359_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

រូបភាព ៖ Theolodge Te

អំពីអ្នកសរសេររបស់យើង៖ knongsrok

118390439_800400967366525_4558983527995792582_o

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550