កម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិលេីកទី០៧ ឆ្នាំ២០២០!

រាជធានីភ្នំពេញ៖ កម្មវិធីប្រកួតប្រជែង រ៉ូបូត ថ្នាក់ជាតិលេីកទី០៧ ឆ្នាំ២០២០ បានប្រព្រឹត្តទៅ ដេីម្បីបណ្តុះគំនិត បង្កេីនសមត្ថភាពបញ្ញាក្នុងការអភិវឌ្ឍការយល់ដឹងទៅលេីជំនាញវិស្វកម្មរ៉ូបូត ក៏ដូចជាស្វ័យប្រវត្តិកម្មជូនដល់សិស្សនិស្សិតទូទាំងប្រទេស និងរួមចំណែកលេីកកម្ពស់វិស័យឧស្សាហកម្ម និងស្វ័យប្រវត្តិកម្ម ដេីម្បីភាពរីកចម្រេីនក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវីធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សូមជម្រាបថា កម្មវិធីប្រកួតឆ្នាំនេះ មានការចូលរួមពីយុវជនចំនួន១០ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦ ទូទាំងប្រទេស ដេីម្បីដណ្តេីមជេីងឯងឆ្នាំ២០២០។ កន្លងមក យុវជនកម្ពុជា ក៏ធ្លាប់ដណ្តេីមបានពានរង្វាន់លេខ១ ពីការប្រកួត រ៉ូ បូត កម្រិតអន្តរជាតិផងដែរ ដែលជាកិត្តយសមួយសម្រាប់កម្ពុជា៕

០៣ តុលា ២០២០ | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

១

១៦

១៥

១៤

១៣

១២

១១


១០

៩

៨

៧

៦

៥

៤

៣

២

ប្រភព៖