ស្រីៗប្រយ័ត្ន! កន្លែងទាំង៤ដ៏ពេញនិយម ជាកន្លែងដែលអាចឱ្យប្រុសៗក្បត់ចិត្តដៃគូបានយ៉ាងងាយបំផុត

ចំណងស្នេហាមួយ ពេលខ្លះយើងស្មោះប៉ុនណា យើងលះបង់យ៉ាងណា ក៏មិនអាចចៀសពីការក្បត់ចិត្តបានដែរ ហើយកន្លែងដែលតែងតែកើតមានការក្បត់ចិត្ត គឺរមែងស្ថិតនៅកន្លែងទាំង៤នេះ គឺពេញនិយមបំផុត។

១. កន្លែងធ្វើការ

634b18ffe99050e82e1242291a8eff2f

ការផិតក្បត់ជាមួយមិត្តរួមការងារ ឬលេខា គឺជាប្រភេទនៃការក្លែងបន្លំទូទៅបំផុតក្នុងចំណោមបុរសសព្វថ្ងៃ។ ដោយសារតែមនុស្សម្នាក់ៗចំណាយពេលយ៉ាងតិច ៨ ម៉ោងក្នុងមួយថ្ងៃនៅកន្លែងធ្វើការ ដូច្នេះទំនាក់ទំនងប្រចាំថ្ងៃងាយនាំឱ្យមានអ្នកស្គាល់គ្នា មានភាពស្និទ្ធស្នាល ហើយក្នុងករណីជាច្រើនវាប្រែក្លាយជាស្នេហាបន្តិចម្តងៗដោយមិនដឹងខ្លួន។

ខណៈពេលដែលប្រពន្ធនៅផ្ទះមានភាពរញ៉េរញ៉ៃ និងមានក្លិនស្អុយជាមួយនឹងកិច្ចការងារជាទូទៅ មិត្តរួមការងារស្រីៗតែងតែស្រស់ស្អាត និងមានក្លិនក្រអូប។

ប្រពន្ធបានស្នាក់នៅក្នុងផ្ទះរាល់យប់មានតែការរអ៊ូរទាំ ត្អូញត្អែរ ស្តីបន្ទោស ចំណែកមិត្តរួមការងារស្រីៗគឺសុភាពរាបសារ ទន់ភ្លន់ និងចេះយោគយល់ ពូកែយកចិត្ត។

ដោយមានប្រពន្ធ និងប្តីមួយចំនួន ពួកគេគ្រាន់តែមានអារម្មណ៍ធុញទ្រាន់ តប់ប្រមល់ ចង់រត់ចេញទៅស្នាក់នៅជាមួយមិត្តរួមការងារដើម្បីស្វែងរកការចែករំលែក ការអាណិតអាសូរ អារម្មណ៍នៃការលួងលោម ដើម្បីឱ្យមានភាពល្អប្រសើរ។ បន្ទាប់មកការផិតក្បត់មិនអាចចៀសផុតបានទេប្រសិនបើមានឱកាសឬអ្វីមួយ។

ដូច្នេះដើម្បីកំណត់ហានិភ័យនេះ ភរិយាត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនឱ្យមានភាពស្រស់ស្អាត ធ្វើខ្លួនឱ្យស្វាមីមានអារម្មណ៍ថាមានមោទកភាពដែលមានអ្នក ដូច្នេះ ក្នុងភ្នែកគាត់ មិនអាចសម្លឹងឃើញអ្នកដទៃបានឡើយ។

ទន្ទឹមនឹងនេះ ភរិយាក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែរ ហើយត្រូវចេះលួងលោមយកចិត្តទុកដាក់ចំពោះគាត់។

២. ក្លឹបរាត្រី / បារ

F303747a72a88a4ed39e8c2160ea604c

បុរស និងស្ត្រីជួបគ្នានៅទីនោះ ផឹកជាមួយគ្នា និងជជែកជាមួយមនុស្សប្លែកៗ។ ដូច្នេះវាក៏ជាកន្លែងដែលងាយនឹងចាប់ផ្ដើមទំនាក់ទំនងយ៉ាងងាយ ធម្មតាការស៊ីផឹក ជជែកលេងចេះចុះ ដូច្នោះហើយ មិនចម្លែកទេដែលមានការចាប់ផ្ដើមទំនាក់ទំនងស្នេហាក្បត់ចិត្តនោះ។

ដើម្បីចៀសវាងការផិតក្បត់ បញ្ហាគឺមិនមែនថាអ្នកនៅឆ្ងាយពីកន្លែងខាងលើទេ តែត្រូវចេះគ្រប់គ្រងខ្លួនឯង កុំបណ្ដោយឱ្យចិត្តទោរទន់ ផឹកស៊ីលែងដឹងអី នាំឱ្យអ្នកណាមកលួងលោមចិត្តបានឱ្យសោះ។


៣. នៅលើបណ្តាញសង្គម

Aef935cc5aa9e059d3a1e770fa73e0ab

ក្នុងបណ្ដាញសង្គម និងបណ្តាញសង្គមមួយចំនួនដែលមានលក្ខណៈភ្ជាប់ងាយស្រួលបានក្លាយជា“ កន្លែង” សម្រាប់ប្តីបោកប្រាស់ងាយជាងមុន។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាកន្លែងមួយដែលមានហានិភ័យលាក់បាំងជាច្រើនចំពោះសុភមង្គលគ្រួសារ។

ប្ដី ឬប្រពន្ធនឹងមិនសូវមានពេលវេលាសម្រាប់គ្នាច្រលនឡើយ។

ទោះបីជាបុរសម្នាក់ល្អសមរម្យ ទោះបីគាត់មិនមានគំនិតបោកប្រាស់ក៏ដោយ នៅពេលដែលមានការលេងបណ្ដាញសង្គម ខំមិន ឡាយ ស៊ែ ប្រទាក់គ្នា វានឹងធ្វើឱ្យមនុស្សប្រុសកាន់តែមានអារម្មណ៍ល្អជាមួយនឹងស្រីផ្សេងដែលជាមិត្តនៅក្នុងហ្វេសប៊ុគ។

លើសពីនេះទៅទៀតនៅក្នុងជីវិតគូស្វាមីភរិយា ដែលម្នាក់ក្នុងចំណោមពីរនាក់ បានចំណាយពេលច្រើនពេកលើបណ្តាញសង្គម ហានិភ័យនៃការផិតក្បត់ក៏កើនឡើងខ្លាំងបំផុតដែរ។

មូលហេតុគឺថា អ្នកញៀនបណ្តាញសង្គមអាចក្រោកពីព្រលឹម ឬគេងយឺតជាងប្តីប្រពន្ធ ហើយចំណាយពេលនៅក្នុងទំនាក់ទំនងជាក់ស្តែង។

៤. ការជួបជុំមិត្តភក្តិ

165870c87b38bccf26074cc304083da8

មានរឿងរ៉ាវជាច្រើននៅក្នុងការអនុវត្តដែលបង្ហាញថា នេះគឺជាកន្លែងគ្រោះថ្នាក់បំផុតមួយដែលគំរាមកំហែងដល់សុភមង្គលគ្រួសារ។ ដោយសារតែការជួបជុំមិត្តភក្តិតែងតែនាំមកនូវអារម្មណ៍រំភើប និងអ៊ូអរធ្វើឱ្យអនុស្សាវរីយ៍កាលពីមុនកើតឡើងជាថ្មី។

អារម្មណ៍ដែលលាក់កាលពីមុន​ អាចនឹងមានឱកាសផ្ទុះឡើងវិញ។

វាអាចជាអារម្មណ៍ដែលពួកគេធ្លាប់មានចំពោះមនុស្សម្នាក់ក្នុងចំណោមមិត្តភក្តិ ដូច្នេះ ការជួបជុំមិត្តភក្តិចាស់ៗឡើងវិញ គឺជាការសើរើអនុស្សាវរីយ៍រវាងពួកគេឱ្យឆាប់ឆេះជាថ្មីអ៊ីចឹងដែរ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)