ល្បិចងាយៗ ១៥ យ៉ាងដើម្បីធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួល
នៅក្នុងអត្ថបទនេះយើងមានវិធីរៀបចំទុកដាក់របស់របរក្នុងផ្ទះតាមរបៀបងាយៗ របៀបសម្អាតខ្ទះដែលប្រលាក់ ដោយមិនមានសារធាតុគីមី របៀបសម្អាតរោមសត្វឆ្មាចេញពីកំរាលព្រំ ... ប្រសិនបើអ្នកកំពុងស្វែងរកគន្លឹះងាយៗដើម្បីសន្សំសំចៃពេលវេលា និងថវិការបស់អ្នក។ អត្ថបទនេះជាអ្វីដែលអ្នកត្រូវការ។
យោងតាមគេហទំព័រ Bright Side បានប្រមូលនូវបញ្ជីមានប្រយោជន៍ចំនួន ១៥ ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកលែងរញ៉េរញ៉ៃ និងមានផាសុកភាព។ ហើយនៅចុងបញ្ចប់នៃអត្ថបទ - អ្នកនឹងមានវិធីដើម្បីធ្វើគុណលេខដោយប្រើដៃរបស់អ្នក។
15. ដាក់ក្រូចឆ្មាដាក់ក្នុងចានជាមួយផ្លែឈើផ្សេងទៀតដើម្បីឱ្យផ្លែកឈើនៅរក្សាភាពស្រស់ក្នុងរយៈពេលយូរ

© depositphotos.com
14. ប្រើប្រដាប់ដាក់ទស្សនាវដ្តីដើម្បីរក្សាទុកបន្លែ និងផ្លែឈើរបស់អ្នក

© Shirley Billy Sparks / facebook
13. រៀបចំដាក់ជាក្រុមប្រភេទថ្នាំចំពោះរបស់ប្រើប្រាស់ដើម្បីកំឱ្យមានភាពភ័នច្រឡំ

© rachel-nconmymind.blogspot.com
12. ស្មាអាវជាច្រើននឹងជួយអ្នកបង្កើតកន្លែងដ៏ល្អសម្រាប់អាវទ្រនាប់របស់អ្នក។

© how-do-it.info
11. អំបោសកោសបង្អួចនឹងជួយសម្អាតរោមចេញពីកំរាលព្រំរបស់អ្នក។

© Thesteelman86 / reddit
10. ប្រអប់ស៊ីឌីគឺជាកន្លែងល្អសម្រាប់រក្សាខ្សែកាបផ្សេងៗគ្នា

© Crath / reddit
9. ប្រើថង់សំរាមដើម្បីដឹកសម្លៀកបំពាក់នៅពេលផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀត។

© A_A_Ron_Rodgers / twitter
8. ដើម្បីរកមុខកន្លែងបែកកង់សូមដាក់ទឹកសាប៊ូនៅលើកង់ឡាន។ អ្នកនឹងឃើញពពុះនៅលើកន្លែងបែក។

© markmyw0rds / imgur
7. ប្រអប់ដែលមានរបស់របរមានភាពងាយស្រួលក្នុងការកាន់ប្រសិនបើអ្នកបង្កើតប្រហោងសម្រាប់ដៃរបស់អ្នក

6. ប្រើស្មាអាវដើម្បីទុកព្យួរវ៉ែនតា

© Snazzy Specs Reading Glasses & Reading Sunglasses for Men & Women / facebook
5. ប្រសិនបើអ្នកចង់មិនឱ្យមានសម្លេងរំខាននៅពេលបិទថតតុ សូមព្យាយាមដាក់កាវទឹកបន្តិចនៅផ្នែកខាងលើនៃផ្នែកខាងក្នុងនៃថតតុ។

© Household Hacker / youtube
4. អ្នកអាចសម្អាតខ្ទះចៀនប្រើអំបិល ប្រេង និងដំឡូងជាជំនួយ។

© toriavey.com
3. ប្រើអាងហែលទឹកខ្យល់ដើម្បីបង្កើតកន្លែងមានសុវត្ថិភាពសម្រាប់ទារកលេង។

© kekembas17 / reddit
2. ដើម្បីបញ្ឈប់ដំឡូងមិនឱ្យដុះពន្លកសូមដាក់ផ្លែប៉ោមមួយចូលក្នុងបាវជាមួយគ្នា។

© creeklinehouse.com
1. ប្រើកៅស៊ូកងដើម្បីរក្សាចំណិតផ្លែប៉ោមជាមួយគ្នា។ ក្នុងករណីនេះអុកស៊ីសែននៅក្នុងខ្យល់នឹងមិនមានប្រតិកម្មជាមួយផ្លែប៉ោមទេហើយវានឹងមិនប្រែទៅជាពណ៌ត្នោតទេ។

© blog.glutenfreeda.com
ពិសេស: របៀបគុណលេខមេ ៩ ដោយប្រើម្រាមដៃរបស់អ្នក។

សូមក្រឡេកមើលបាតដៃរបស់អ្នកហើយស្រមៃថាម្រាមដៃនីមួយៗរបស់អ្នកមានលេខផ្ទាល់ខ្លួនពីលេខ ១ ដល់លេខ ១០ ចាប់ពីឆ្វេងទៅស្តាំ។ បន្ទាប់មករកម្រាមដៃដែលត្រូវនឹងលេខដែលអ្នកចង់គុណយកទៅគុណនឹង ៩ ហើយពត់វាចុះ។ ម្រាមដៃនៅខាងឆ្វេងម្រាមដៃពត់ចុះនឹងជាលេខខ្ទង់ដប់ ហើយម្រាមដៃនៅខាងស្តាំនឹងជាជាចំនួនលេខខ្ទង់សរុប៕
ល្បិចងាយៗខាងលើអាចជួយអ្នកបានទេ សូមផ្តល់មតិយោបល់ខាងក្រោម!
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside