គូស្នេហ៍ស្មោះស្ម័គ្រ! ស្រលាញ់គ្នា ១៣ឆ្នាំ មិនមែនមិនធ្លាប់ដួលទេ តែខំប្រឹងឈរឡើងវិញ គ្មានដើមរកសុី ធ្វើការឱ្យគេរហូតជោគជ័យនៅថ្ងៃនេះ

វាពិបាកណាស់  ដែលស្វែងរកអ្នកដែលរួមសុខទុក្ខ ស្រលាញ់អ្នក និងនៅក្បែរគ្នា នៅពេលដែលស្ថិតនៅក្នុងស្ថានភាពក្រលំបាក ហើយប្រសិនជារកបានមនុស្សដែលស្រលាញ់អ្នក និងតស៊ូស្មោះស្ម័គ្រនឹងគ្នា កាន់ដៃគ្នារហូតទទួលបានជោគជ័យនៅក្នុងជីវិតកាន់តែពិបាករកទៅទៀត។

តែយ៉ាងណាមិញ ក៏មានគូស្នេហ៍ជាច្រើនដែលស្រលាញ់គ្នាពិត តស៊ូរហូតទទួលបានជោគជ័យនៅក្នុងជីវិតស្នេហាដែរ  ដោយក្នុងនោះថ្មីៗនេះមានគូស្នេហ៍ប្តីប្រពន្ធមួយគូទៀតហើយ  បានបង្ហាញពីប្រវត្តិតស៊ូរបស់ស្នេហារបស់ខ្លួនពិត ដែលតស៊ូស្រលាញ់គ្នារហូតដល់ទៅ១៣ឆ្នាំ តាំងពីលំបាក  រហូតទទួលបានផ្លែផ្កានៅក្នុងជីវិតគួរឱ្យសរសើរមែនទែន។

120450724_1602283013276397_3732409408936029440_o

120203192_1602282839943081_8083435467158024961_o

តាមរយៈគណនីហ្វេសប៊ុក Pich Pich បានរៀបរាប់ថា៖ « ដី ផ្ទះ ឡាន ពួកយើងមានអស់ហើយ ក៏នៅតែបន្តក្ដីស្រមៃ 🦾បន្តទៀត ទាំងនេះគ្រាន់ជាក្ដីប្រាថ្នា😘 នៅតែក្ដីស្រមៃទៀតទេ🛫 អរគុណសំរាប់ការមើលងាយ គេថាភាពជោគជ័យ របស់យើងមិននៅលើមាត់អ្នកដទៃ

តែសំរាប់យើងទាំង២គិតថា អ្នកកាន់តែថា កាន់តែមើលងាយ ឈ្នានីស ច្រណែនខ្ញុំ ខ្ញុំរឹតតែខំ ជិវិតខ្ញុំកើតមកពិបាក ក្រ ចឹងហើយខ្ញុំមិនដេកចាំសំណាងធ្លាក់ពីលើមេឃមកទេ មិនមានម៉ែឪចាំផ្គត់ផ្គង់ទេ។ វាកើតចេញពីការ តស៊ូ របស់យើង អរគុណដែលខំច្រណែនឈ្នានីសខ្ញុំ អោយខ្ញុំកាន់តែខំមិនរាលថយ។ អ្នកឈ្នានីខ្ញុំ ខ្ញុំរឹតតែមានកំលាំងក្នុងការតស៊ូ🦾 25 ឆ្នាំសល់បានតែប៉ុនិង វាមិនច្រើនតែជាញើសឈាម❤️

ស្រលាញ់គ្នា តស៊ូជាមួយគ្នា ផ្ដលភាពសំខាន់អោយគ្នាទើបជិវិតគូរមានសុភមង្គល ញុមស្រលាញគ្នា 13ឆ្នាំហើយ មិនមែនមិនធ្លាប់ដួលទេតែខំប្រឹងឈរឡើងវិញ គ្មានដើមរកសុី ធ្វើការអោយគេយកលុយសន្សំមកធ្វើដើម មាន ដើម 200$ យកមករកសុី ដល់រាល់ថ្ងៃ ខំធ្វើការផង រកសុីផង សឹងតែគ្មានពេលសំរាក » ។

Screen Shot 2020 10 03 At 1.02.08 PM

នេះពិតជាគូស្នេហ៍ដែលគួរឱ្យសរសើរ និងយកតម្រាប់តាមមែន  ដែលហ៊ានពុះពារច្រើនឆ្នាំដើម្បីជីវិតគ្រួសាររបស់ខ្លួន៕

120202787_1602282379943127_5314929718850374523_o

120200882_1602283109943054_2982823400752611029_o


120242266_1602282669943098_2899764834958664554_o

120217380_1602282789943086_130222644027667727_o

120271574_1602282569943108_2041631866383697734_o

120340921_1602283293276369_2239678296476150757_o

120191758_1602282889943076_7604631919368980498_o

120224537_1602282696609762_7288874443450502899_o

120244244_1602282973276401_1537661502868163130_o

120298004_1602282923276406_4102116420387225652_o

120372311_1602282559943109_5881516529561151652_o

120219135_1602283026609729_1237933429352927188_o